ក្រុង​ប៉ារីស: ស្ដ្រី​បារាំង​អាយុ ៥៨​ ឆ្នាំ​ ដែល​ត្រូវបាន​ប្រកាស​ខុស​ថា​ស្លាប់​ក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជាមួយ​អតីត​បុគ្គលិក​ម្នាក់ បាន​ឡើង​តុលាការ​កាល​ពីថ្ងៃ​ចន្ទ​​ក្នុង​ទីក្រុង​លីយ៉ុង ដើម្បី​បញ្ជាក់​ថា​ ខ្លួន​នៅ​រស់​រាន​មាន​ជីវិត។


របាយការណ៍​មរណភាព​អ្នកស្រី Pouchain ត្រូវបាន​បំភ្លៃ​ ខណៈ AFP រក​ឃើញ​ពេល​បុគ្គលិក​​ទីភ្នាក់ងារ​នេះ​បាន​ជួប​អ្នកស្រី​នៅ​ផ្ទះ​ភាគ​អាគ្នេយ៍​ទីក្រុង​សាន់ ចូសេប​ ក្បែរ​ទីក្រុង​លីយ៉ុង នា​ពេល​ថ្មី​ៗនេះ។


​អ្នកស្រី Pouchain បាន​និង​កំពុង​តែ​ព្យាបាល​បញ្ជាក់​ថា អ្នកស្រី​នៅ​រស់​រាន​មាន​ជីវិត​តាំងពី​តុលាការ​ការងារ​ បាន​ចាត់​វិធាន​ការ​លើ​ព័ត៌មាន​ផ្ដល់​ដោយ​អតីត​បុគ្គលិក​ក្រុមហ៊ុន​អនាម័យ​របស់​អ្នកស្រី​ម្នាក់​ បាន​ចារ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ថា​បាន​ទទួល​មរណភាព។


សេចក្ដី​សម្រេច​ ដែល​បាន​បិទ​បញ្ចប់​ជម្លោះ​ជិត​ពីរ​ទសវត្សរ៍ បាន​​ប្រែ​ជោគ​វាសនា​ជីវិត​អ្នកស្រី Pouchain ផ្ទុយ​ស្រឡះ។ ការ​លប់​ឈ្មោះ​ពី​កំណត់ត្រា​ផ្លូវ​ការ អ្នកស្រីបាន​បង់​បោះ​អត្ដសញ្ញាណ​ ប័ណ្ណ​បើកបរ គណនេយ្យ​ធនាគារ និង​ធានា​រ៉ាប់​រង​សុខភាព។


អ្នកស្រី Pouchain អាយុ ៥៨ឆ្នាំ នៅផ្ទះ​​ភាគ​អាគ្នេយ៍​ទីក្រុង​សង់ ចូសេប​ ក្បែរ​ទីក្រុង​លីយ៉ុង។ រូបថត AFP


អ្នកស្រី Pouchain បាន​ចោទ​ប្រកាន់​អតីត​បុគ្គលិក​ពី​បទ​ក្លែង​បន្លំ​មរណភាព​របស់​ខ្លួន​ដើម្បី​បង្កើត​​​មរតក​​ឆបោក​ ដណ្ដើម​ពី​ស្វាមី និង​កូន​ប្រុស​របស់​អ្នកស្រី​ ក្រោយ​ពី​ប៉ុន​ប៉ង​ស្ដ្រីរូបនេះ​បរាជ័យ ២​ ដង​រួច​មក។

មេធាវី​របស់​អ្នកស្រី Pouchain លោក ស៊ីនវែន​​ខូម៉ែរ បាន​ប្រាប់ AFP ថា​៖ «​វា​ជារឿង​ដ៏​លីលា​បំផុត​»។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អ្នកស្រី​វិញ បាន​ចោទ​ប្រកាន់​ពីបទ​លេង​ល្បែង​មរណភាព​របស់​ខ្លួន​ឯង ដោយ​និយាយ​ថា អ្នកស្រី​ចង់​លេង​សើច​ដើម្បី​រួច​ផុត​ពី​ក្ដី​ក្ដាំង​ ដូចជា​ការ​បដិសេធ​ឆ្លើយ​លិខិត​ជាដើម។

អ្នកស្រី Pouchain ដែល​កំពុង​តែ​ស្វែង​រក​ការ​ប្រកាស​ជាផ្លូវការ​របស់​តុលាការថា មរណភាព​របស់​ខ្លួន​ជា​រឿង​ប្រឌិត បាន​ប្រកែក​នឹង​ការ​ចោទ​ប្រកាន់​នេះ។ អ្នកស្រី​ចាត់​ទុក​ជា​ជីវិត​របស់​ខ្លួន​ជា​មនុស្ស​ស្លាប់​ទាំង​រស់។

អ្នកស្រី បាន​ប្រាប់ AFP ថា​៖ «​ទីភ្នាក់ងារ​រដ្ឋ​បា​នប្រាប់​ខ្ញុំ​ថា ខ្ញុំ​លែង​ស្លាប់​ទៀត​ហើយ​ តែ​ខ្ញុំ​ក៏​មិន​ទាន់​រស់​ដែរ។ ខ្ញុំ​កំពុង​តែ​ធ្វើ​ឱ្យ​ខ្លួន​ឯង​រស់​ឡើង​វិញ​»៕ AFP/HR

អ្នកស្រី Pouchain ដែល​កំពុង​តែ​ស្វែង​រក​ការ​ប្រកាស​ជាផ្លូវការ​របស់​តុលាការថា មរណភាព​របស់​ខ្លួន​ជា​រឿង​ប្រឌិត។ រូបថត AFP