តំបន់​ប្រវត្តិ​សាស្រ្ត​ធម្មជាតិ​ហួងឡុង ឬ ជ្រលង​ភ្នំ​នាគ​លឿង

 ទេសភាព​តំបន់​ប្រវត្តិ​សាស្ត្រ​ធម្មជាតិ​ហួង​ឡុង​នៅ​ប្រទេស​ចិន នា​រដូវ​រងា។
ទេសភាព​តំបន់​ប្រវត្តិ​សាស្ត្រ​ធម្មជាតិ​ហួង​ឡុង​នៅ​ប្រទេស​ចិន នា​រដូវ​រងា។

ក្រុងប៉េកាំង : ទី​ក្រុង​ហួងឡុង​មាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ខេត្ត​ស៊ីឈួន​ប្រទេស​ចិន ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៥០​គីឡូ​ម៉ែត្រ​នៅ​ខាង​ជើង​ក្រុង​ឆេងឌូ។ វា​គឺ​ជា​តំបន់​ធម្មជាតិ​ប្រវត្តិ​សាស្រ្ត​របស់​ចិន និង​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​មួយ។

វា​មាន​អណ្តូង​រ៉ែ​ថ្ម​កំបោរ​ចម្រុះ​ពណ៌​នៅ​លាយ​ឡំ​ជាមួយ​នឹង​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​ទឹក​ជ្រោះ ហើយ​បង្ក​ឲ្យ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ទី​ជម្រក​នៃ​ពពួក​សត្វ​ខ្លា​ឃ្មុំ​ធំៗ​និង​សត្វ​ស្វា​រោម​ពណ៌​មាស​ទៀត​ផង។

បណ្តុំ​ទេសភាព​ដ៏​ល្អ​ប្រណីត​នោះ​មាន​ចម្ងាយ​ប្រមាណ​ជា ៣,៦ គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​ហួងឡុង​ដែល​មាន​ឈ្មោះ​ជ្រលង​ភ្នំ​នាគ​លឿង​ហួងឡុង។ វា​ជា​ទី​កន្លែង​មួយ​ដែល​មាន​បណ្តុំ​ទេសភាព​នៃ​កំពូល​ភ្នំ​គ្រប​ដណ្តប់​ដោយ​ព្រឹល និង​ផ្ទាំង​ទឹកកក​របស់​ប្រទេស​ចិន។ ដោយ​សារ​តែ​មាន​សារធាតុ​ជាតិ​ល្បាយ​នៃ​ជាតិ​កាល់ស្យូម​កាបូណាត​នោះ វាក៏​បាន​បង្កើត​ឲ្យ​មាន​ទេសភាព​នៃ​តំបន់​ជ្រលង​ភ្នំ​នេះ បន្ថែម​នូវ​សម្រស់​មួយ​កម្រិត​ទៀត។

គេ​ឃើញ​អណ្តូង​រ៉ែ​ថ្ម​កំបោរ​ទាំង​នោះ​មាន​ទំហំ​និង​រូប​រាង​ផ្សេងៗ​គ្នា​ចម្រុះ​ពណ៌​តែ​ម្តង ជា​ពិសេស​មាន​ពន្លឺ​ព្រះ​អាទិត្យ​ចែង​ចាំង​មក​លើ​វា​មាន​ពណ៌​មាស​ឆ្អិន​ឆ្អៅ​គួរ​ជា​ទី​មនោរម្យ។

Content image - Phnom Penh Post

ដោយ​សារ​តែ​វា​សម្បូរ​ថ្ម​កំបោរ​នោះ​ទើប​បណ្តាល​ឲ្យ​អណ្តូង​រ៉ែ​ទាំង​ឡាយ​នៅ​ជ្រលង​ភ្នំ​នេះ​ប្រែ​ក្លាយ​ឲ្យ​មាន​សម្រស់​ធម្មជាតិ​នានា​ទៅ​តាម​ប្រតិកម្ម​រូប​ផង​ដែរ​ដូច​ជា​ប្រែ​ពី​ពណ៌​ទឹក​ក្រូច​និង​លឿង​ទៅ​ជា​ពណ៌​បៃតង​និង​ខៀវ​ស្រងាត់​ជា​ដើម។ ទី​នោះ​មាន​ជម្រាល​ទឹក​ធ្លាក់​ស្រទាប់​ស្តើងៗ​មាន​ទឹក​ថ្លា​យង់ ដែល​ច្រោះ​ដោយ​សារធាតុ​ថ្ម​កំបោរ​នោះ​ឯង។

ជ្រលង​ភ្នំ​នាគ​លឿង​ហួងឡុង​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់​ពី​សម្រស់​ឆ្នើម​របស់​វា​តាំង​ពី​សម័យ​បុរាណ​កាល​មក​ម៉្លេះ។

ក្នុង​ចំណោម​ប្រាសាទ​បី​នៅ​ទី​នោះ ប្រាសាទ​ក្រោយ​ជ្រលង​ភ្នំ​ត្រូវ​បាន​សាង​សង់​ក្នុង​រជ្ជ​កាល​មីង (១៣៦៨-១៦៤៤) និង​ក្លាយ​ជា​ទី​សក្ការបូជា​ពី​សំណាក់​អ្នក​ស្រុក​។ កត្តា​ជំនឿ ទេសភាព និង ប្រព័ន្ធ​ជីវ​ចម្រុះ​បាន​ធ្វើ​ឲ្យ​តំបន់​ប្រវត្តិ​សាស្រ្ត​ធម្មជាតិ ហួងឡុង​នេះ​ត្រូវ​បាន​អង្គការ​យូណេស្កូ ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​១៩៩២៕ PR

ព័ត៌មានថ្មីៗ