ក្រុង​ប៊ែ​ន: ជា​រូបភាព​ដែល​មនុស្ស​ជាច្រើន​អាច​យល់ថា​ជាការ​ប្រើ​បច្ចេកទេស​កាត់​ត ស្ល​ពណ៌​ឲ្យ​ស្អាត ទេសភាព​បឹង​ឡេកប្ល៊ូ នៃ​ភូមិ​អារ៉ូលឡា (Lac Bleu of Arolla) ត្រូវ​បាន​ទីភ្នាក់ងារ AFP ផ្ដិត​យក​រូបភាព​ពិត​ឥត​ច្នៃ​ប្រឌិត​ទេ។


បឹង​ឡេ​ក​ប្ល៊ូ នៃ​ភូមិ​អា​រ៉ូ​ល​ឡា កម្ពស់ ២០៩០ ម៉ែត្រ ជំ​ទើត​ក្នុង​ជ្រលង​ភ្នំ​ខ្ពស់​ដ៏​ស្រស់​ស្អាត Val d'' Herens រំលេច​នូវ​ដើម​ឈើ​ខ្ពស់ៗ និង​ព្រៃ​ក្រាស់ ដែល​ជា​ជម្រក​របស់​កំប្រុក​ម៉ាម៉ុត និង​ពពែ​ភ្នំ។

ដោយមាន​ពណ៌​ខៀវស្រងាត់​ពី​ល្បាយ​ស្លែ និង​ផែនដី​ឥដ្ឋ បឹង​នេះ​ត្រូវបាន​ទឹក​ហូរ​កាត់​ល្បឿន​លឿន​ដែល​ចេញ​ពី​ប្រភព​ក្រោម​ដី​កម្ពស់ ១០ ម៉ែត្រ​ពី​ជម្រាល​ភ្នំ។


នៅ​ជុំវិញ​ផ្ទៃ​បឹង មាន​តុ​អាហារ​ពិ​កនិក​ជាច្រើន។ ប្ល៊ូ​ស៊ី ជា​បឹង​តូច​មួយ​ស្ថិត​ក្នុង​ក្រុង​កាន់​ឌែរស្ដេក ដែល​ល្បី​ល្បាញ​ចំពោះ​សម្រស់​ទឹក​ដ៏​ថ្លា​ឈ្វេង និង​ពណ៌​ខៀវ​ស្រងាត់។


បឹង​លើ​ជ្រលង​ភ្នំ​នេះ មាន​ភាព​ទាក់ទាញ​ចំពោះ​ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ងាយ​ស្រួល​ធ្វើ​ដំណើរ និង​ចត​រថយន្ដ​ក្បែរ​បឹង​តែ​ម្ដង។ ឡេកប្ល៊ូ ក៏​ពេញ​និយម​ខ្លាំង​នៅ​រដូវក្ដៅ តែ​ភ្ញៀវ​ត្រូវ​ដើរ​យ៉ាង​តិច ៤០ នាទី​តាម​ជម្រាល​ភ្នំ​ចោត​ដើម្បី​ទៅ​ឃើញ​បឹង​ខៀវ​ស្រងាត់​នោះ។ ពិត​ជា​អស្ចារ្យ​មែន​ទែន។


សម្រស់​ពណ៌​ខៀវ​នៃ​ផ្ទៃ​បឹង ដែល​កើត​ពី​ស្លែ​តោង​ដីឥដ្ឋ​នោះបាន​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​អារម្មណ៍​ចង់​លោត​ហក់​លេង បើ​ទឹក មិន​សូវ​ត្រជាក់​ខ្លាំង។

អ្វីដែល​រំជើបរំជួល​នោះ បើ​មាន​នរណាម្នាក់​ចិ​ត្ដ​សឿង​ហ៊ាន​ហក់​ចូល​ទឹក​ដ៏​ត្រជាក់ អ្នក​ឈរ​មើល​ប្រាកដ​ជា​ទះដៃ​សាទរ​មិន​ខាន៕