ក្រុងសង់អាល់ដូហ្វ: សួនផ្លូវវង្វេងធ្វើពីព្រឹលសក្បុសដ៏ធំបំផុតក្នុងលោកបានបំបែកឯតទគ្គកម្មហ្គីនណេសជាមួយទំហំ ២៧៨៩ ម៉ែត្រការ៉េ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយប្ដីប្រពន្ធកសិករលោក គ្លីន និងភរិយា អេនជី ម៉ាស៍ តែងតែអបអររដូវកាលប្រមូលផលដោយយកចម្ការពោតធ្វើសួនផ្លូវវង្វេងនៅកសិដ្ឋានរបស់ខ្លួន ឯជាយក្រុងសង់អាល់ដូហ្វ។
សម្រាប់ឆ្នាំនេះនៅពេលដែលការព្យាករអាកាសធាតុកាណាដាមានរយៈពេលចុះត្រជាក់អូសបន្លាយវែងជាងធម្មតា ទើបពួកគេសម្រេចចិត្តប្រើប្រាស់ព្រឹលទឹកកកសង់ជាជញ្ជាំងក្រវិកក្រវក់ បង្កើតបានជាល្បែងរកច្រកចេញនៅសួនផ្លូវវង្វេងដ៏ធំមួយ។
ពួកគេបានចំណាយពេលជាច្រើនសប្ដាហ៍ក្នុងការគូសប្លង់ និងប្រាក់រាប់ម៉ឺនដុល្លារលើការដឹកជញ្ជូនព្រឹល ៣៧០ ឡាន ម៉ាស៊ីនភ្លើង ត្រាក់ទ័រ ប្រេង ពលកម្ម និងឧបករណ៍នានា។
សួននេះនឹងបន្តទទួលភ្ញៀវបាន ២-៣ សប្ដាហ៍ទៀត និងអាចរកប្រាក់ចំណូលបានបន្តិចបន្តួចពីអ្នកមកលេងជាង ១ ម៉ឺននាក់៕