ក្រុងប្រាទីស្លាវ៉ា: ជំនួស​ឲ្យ​ឈើ ឬ​ឥដ្ឋ និង​ម៉ាប ផ្ទះ​សក្ការៈ​ដ៏ត្រជាក់​នេះ ចំទើត​លើ​ទីទួល​នៃ​ជួរ​ភ្នំ​ទឹកកក High Tatra Mountains ត្រូវ​បាន​កសាង​ឡើង​ពី​ផ្ទាំង​ទឹកកក​គ្រីស្ដាល់​ថ្លា​ធំៗ​។


ស្ថិត​នៅ​កម្ពស់ ១២៨៥ ​ម៉ែត្រ​លើ​នីវ៉ូ ព្រះវិហារ​ចម្លង Saint Peter''s Basilica ពី​ទីក្រុង​រ៉ូម​មាន​កម្ពស់​ខ្ពស់​ជាង​ព្រះវិហារ​ស្លូវ៉ាគី​ទាំង ៤១៥៨ គ្រិស្ដស្ថាន​ដោយ​ជាង​ពាក់កណ្ដាល​ជា​កាតូលិក​រ៉ូម៉ាំង​។


តាំងពី​ឆ្នាំ​ ២០១៣ ជាង​ចម្លាក់​ទឹកកក​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ភូមិ Hrebienok នៅ​តំបន់​ភ្នំ High Tatra រៀងរាល់​រដូវរងា ដើម្បី​កសាង​ព្រះវិហារ​ទឹកកក​តាត្រា ឬ​ព្រះវិហារ​ចម្លង​ដ៏ល្បីល្បាញ​ដោយ​ប្រើ​តែ​ដុំ​ទឹកកក​ថ្លា​ដូច​គ្រី​ស្ដាល់​។ ឆ្នាំ​នេះ​វា​ជា​ព្រះវិហារ​វ៉ាទីកង់​សតវត្សរ៍​ទី​ ១៦ កម្ពស់ ១១ ម៉ែត្រ​រចនា​ស្លាប​កន្លះ​រង្វង់​ចំនួន ២ នៃ​សសរស្ដម្ភ​របស់​វិចិត្រករ​ បែរនីនី​។


ទឹកកក​ថ្លា​ដូច​គ្រីស្តាល់​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការធ្វើ​ចម្លាក់​យ៉ាង​រស់រវើក​។ រូបថត AFP


ភ្ញៀវទេសចរ ២៥ ម៉ឺន​នាក់​កាលពី​ឆ្នាំ​មុន​បាន​ចំណាយពេល​ឡើង​ភ្នំ​ដើម្បី​ទស្សនា​ព្រះវិហារ​ទឹកកក​ចម្លង​ពី​ព្រះវិហារ​ខ្ពស់ Sagrada Familia នៃ​ក្រុង​បាសេឡូណា​។


ជាង​ចម្លាក់ ១៦ ​នាក់​មកពី​ស្លូវ៉ាគី​សាធារណរដ្ឋ​ឆែក ប៉ូឡូញ វែលស៍ និង​សហរដ្ឋអាមេរិក​បាន​ពួតដៃ​គ្នា​ចំណាយពេល ១២ ​ម៉ោង​ក្នុង​ ១ ​ថ្ងៃ​រយៈពេល​ ១ ​ខែ​ដើម្បី​រចនា​ព្រះវិហារ​ទឹកកក​នា​ឆ្នាំ​នេះ​។

សម្ភារ​អគារ​ដោយ​ប្រើ​ផ្ទាំង​ទឹកកក ១៨៨០ ​ដុំ​ទម្ងន់​សរុប ២២៥ ​តោន​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ប៉ូឡូញ​ជិតខាង និង​រក្សា​ឲ្យ​កក​ល្អ​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន​ទឹកកក ដើម្បី​ធានា​រក្សា​សីតុណ្ហភាព -១០ ​អង្សាសេ​។

ការ​ទស្សនា​ព្រះវិហារ​ទឹកកក​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​នោះ​ទេ​។

វា​ត្រូវ​បាន​ផ្ដល់​មូលនិធិ​ដោយ​អង្គភាព​ទេសចរណ៍ តាត្រា ក្រសួង​ដឹកជញ្ជូន និង​សំណង់ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​៕ HR