វិថី​ល្បី​ដោយសារ​ការ​ចោះ​ដើមឈើ​ធ្វើ​ជា​ច្រក​ឆ្លងកាត់​

ក្រុងឡូសអេនជឺលេស : តំបន់​ឧទ្យាន​ធម្មជាតិ​មាន​ព្រៃឈើ​ធំ​ខ្ពស់ៗ​មួយ​ដែល​គេ​ស្គាល់​ថា​តំបន់ ព្រៃឈើ​ក្រហម​នោះ​បាន​ក្លាយ​ជា​តំបន់​មាន​ព្រៃឈើ​ដ៏​ធំ​បំផុត​នៅក្នុង ពិភពលោក។

វា​ជា​តំបន់​ដែល​មាន​ដើមឈើ​ធំៗ​មាន​កម្ពស់​គិត​ជា​មធ្យម​ពី​៥០​ទៅ​៨៥ ម៉ែត្រ​និង​មាន​ប្រវែង​អង្កត់​ផ្ចិត​ប្រមាណ​ពី​៦​ទៅ​៨​ម៉ែត្រ​ឯណោះ។

កាលពី​យូរលង់​ណាស់​មក​ហើយ ដើមឈើ​ដែល​ដួល​កាត់​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​គេ​អារកាត់​វា​ដើម្បី ត្រួសត្រាយ​សម្រាប់​ជា​ផ្លូវ​រថយន្ត​បើក​ឆ្លងកាត់​បាន។

ដើម​ឈើ​ធំ​ដួល​រលំ​កាត់​ថ្នល់​ត្រូវ​គេ​ចោះ​ប្រហោង​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់។
ដើម​ឈើ​ធំ​ដួល​រលំ​កាត់​ថ្នល់​ត្រូវ​គេ​ចោះ​ប្រហោង​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់។

យ៉ាងហោច ណាស់​ក៏​មាន​ទិដ្ឋភាព​អារ​គល់ឈើ​ទម្លុះ​ធ្វើ​ជា​ផ្លូវ​ឲ្យ​រថយន្ត​ឆ្លងកាត់​ដូច​ក្នុង​រូប​មាន​ចំនួន​បី​កន្លែង​ដែរ​ស្ថិត​នៅ​តំបន់​ឧទ្យាន ធម្មជាតិ​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា​សហរដ្ឋ​អាមេរិក​រួមមាន តំបន់​ភាគ​ខាង​ជើង​នៃ​ស្ពាន​ក្លាម៉ាត​ប្រ៊ីដហ្គ៍ តំបន់​ឧទ្យាន​ធម្មជាតិ​ធូណែលឡក់​និង​តាម​ដងផ្លូវ​ក្រេហ្សិន​មីដូវ (Crescent Meadow) ក្នុង​ឧទ្យាន​ជាតិ​សេក្វៀ។

ការ​ចោះ​ដើមឈើ​ដែល​ដួលរលំ កាត់​ថ្នល់​ធ្វើ​ជា​ច្រក​ផ្លូវ​ឆ្លងកាត់​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ជា​លើក​ដំបូង​កាលពី​ចុង​ឆ្នាំ​១៩៣៧​។

នៅ​រដូវក្តៅ​ម្តងៗ ភ្ញៀវទេសចរ​និយម​បើក​រថយន្ត​ឆ្លងកាត់​ផ្លូវ​តាម​ច្រក​ដែល​គេ​ចោះ​ដើមឈើ​នេះ​ណាស់។ កាលពី​នៅ​រស់ ដើមឈើ​ដែល​ដួល​ឆ្លង​ផ្លូវ​នោះ​មាន​ប្រវែង​មុខកាត់​៦,៤​ម៉ែត្រ និង​កម្ពស់​ដល់​ទៅ​ជាង​៨៣​ម៉ែត្រ​ឯណោះ​ដោយ​គិត​មក​ទល់​សព្វថ្ងៃ​វា​មាន អាយុ​កាល​ជាង​២០០០​ឆ្នាំ​មក​ហើយ។

ការ​កាត់​ដើមឈើ​ធំៗ​ដែល​ដួលរលំ លើ​ថ្នល់​ធ្វើ​ជា​ច្រក​ផ្លូវ​ឆ្លងកាត់​នោះ​លែង​ត្រូវ​បាន​មនុស្ស​បច្ចុប្បន្ន អនុវត្ត​ទៀត​ហើយ ដោយ​គេ​ចង់​អភិរក្ស​វា​តាម​ធម្មជាតិ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​វិញ៕ PR

ព័ត៌មានថ្មីៗ