ក្រុងហូជីមិញ៖ ខេត្ដដីសណ្ដទន្លេមេគង្គ សុកត្រាង មានអារាមខ្មែររាប់រយ តែអារាមមហាទិព្វ សាឡុន និងដេអំផូ ត្រូវបានមើលឃើញជាទីសក្ការៈដ៏ស្រស់ស្អាតបំផុត។
ខេត្ដសុកត្រាង ស្ថិតនៅចុងផុតនៃទន្លេហួ ជាដៃទន្លេមេគង្គជារចនាប័ទ្មរួមគ្នានៃវប្បធម៌ចិន គិញ ខ្មែរ និងចាម។ ភ្ញៀវទៅកាន់អារាមមាតុភូមិ ឬហៅថា ដុយបាត អាចរីករាយនឹងទេសភាព បរិយាកាសដ៏ស្ងប់ស្ងាត់ជុំវិញបរិវេណ និងទស្សនាក្បាច់រចនានៃស្ថាបត្យកម្មខ្មែរ។
វត្ដអារាមព្រះពុទ្ធសាសនាទទួលបានការសាទរចំពោះក្បាច់ចម្លាក់ស្ថាបត្យកម្មបុរាណខ្មែរ ដូចជា នាគ ទេវតា ពស់ ក្បាច់ក្បូរលើកំពូលអារាមថែមទៀត។
អារាមសាឡុន ស្ថិតនៅចម្ងាយប្រមាណ ១២ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសុកត្រាង ជាសំណង់បែបសាមញ្ញតាំងពីដើមរៀងមក ដែលសង់ពីឈើ និងបន្សល់តាំងពីសតវត្សរ៍ទី១៩។ វាត្រូវបានកសាងឡើងវិញក្នុងឆ្នាំ ១៩៦៩។
ចំពោះអារាម ដេអំផូ ស្ថិតក្នុងភូមិឋានជនបទមួយនៃខេត្ដ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៥១ និងបើកទ្វារក្នុងឆ្នាំ ១៩៥៧។
កំពូលអារាមពណ៌មាសច្រូងច្រាង រមែងត្រូវបានមើលឃើញនៅតាមប្រាង្គប្រាសាទនានាទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ក៏ត្រូវបានមើលឃើញនៅអារាមដេអំផូ នេះផងដែរ។
អារាមបទុមវង្សា សំរ៉ុង ស្ថិតក្នុងខេត្ដដីសណ្ដទន្លេសុកត្រាងដូចគ្នា គឺជាវត្ដខ្មែរដ៏ស្រស់ស្អាតបំផុត និងធំបំផុតប្រចាំតំបន់។
អារាមខ្មែរ សំរ៉ុង មានភាពល្បីល្បាញចំពោះចម្លាក់ព្រះពុទ្ធជាម្ចាស់ដ៏ធំ ដែលផុសព្រះភក្ដ្រយ៉ាងត្រដែតពេលសុរិយាហៀបអស្ដង្គត។
វាស្ថិតនៅក្នុងទីរួមខេត្ដសុកត្រាងតែម្ដង។ វត្ដអារាមនេះមានប្រវត្ដិសាងសង់តាំងពីឆ្នាំ ១៧៨៥ និងត្រូវបានកសាងឡើងដំបូងពីឫស្សី ឈើ និងស្លឹកប្រក់ធម្មតា។
អារាមនេះ គឺជាស្នាដៃរបស់ស្ថាបត្យករខ្មែរ ដែលរស់នៅតាមដីសណ្ដនៃដងទន្លេមេគង្គ។
សាលធំរបស់អារាមត្រូវបានប្រើជាទីឋានគោរពបូជាដោយដំបូលព្រះវិហារត្រូវបានតុបតែងដោយក្បាច់ភ្ញីលម្អិត ដែលរំលេចនូវព្រះកេណ និងគ្រុឌ។ នៅច្រកចូលទាំងសងខាង មានចម្លាក់សត្វមករ ជាប្រភេទសត្វក្នុងព្រេងទេវកថា ដែលល្បីសុសសាយក្នុងវប្បធម៌នៅតំបន់អាស៊ីអាគ្នេយ៍។
ស្ថាបត្យកម្មរបស់អារាមនេះបានបញ្ចូលគ្នារវាងវប្បធម៌បុរាណខ្មែរ និងទំនើបកម្មបន្ថែមរចនាប័ទ្មពណ៌ដ៏ប្លែក ដែលបង្កើតបានជាភាពទាក់ទាញចម្បងមួយ។
ភាពស្រស់ស្អាតនៃព្រះវិហារ គឺជាចម្លាក់បដិមាព្រះពុទ្ធទម្រេត ដែលមានប្រវែង ៦៣ ម៉ែត្រ កម្ពស់ ២២,៥ ម៉ែត្រ និងទម្ងន់ ៤៩០ តោន។
នោះជាបដិមាព្រះពុទ្ធទម្រេតធំបំផុតមួយនៅប្រទេសវៀតណាម។ វាអាចត្រូវបានមើលឃើញចម្ងាយរាប់រយម៉ែត្រឯនោះ៕ VNS/HR