អារាម​រូងខ្លា សម្បូរ​អ្នក​តស៊ូ​ដើរ​ឡើង​កម្ពស់​៣​ពាន់​ម៉ែត្រ

ទី​អារាម​រូង​ភ្នំខ្លា កម្ពស់​ជាង ៣ ពាន់​ម៉ែត្រ​ពី​ដី នៅប្រទេស ប៊ូតង់។
ទី​អារាម​រូង​ភ្នំខ្លា កម្ពស់​ជាង ៣ ពាន់​ម៉ែត្រ​ពី​ដី នៅប្រទេស ប៊ូតង់។

ក្រុងធីមភូៈ រូង​ភ្នំ​តាក់​សាង គឺជា​ទី​អារាម​មួយ​ត្រូវ​បាន​គេ​ស្គាល់​ថា រូង​ខ្លា (Tiger's Nest)​ ដែល​ស្ថិត​នៅ​តំបន់​ភ្នំ​មាន​ច្រាំង​ថ្ម​កម្ពស់​ពី​ដី​ ៣ ១២០​ ម៉ែត្រ​នៅ​ក្នុង ​ស្រុក​ប៉ារ៉ូ​ នៃ​ប្រទេស​ប៊ូតង់។

ទីនោះ​គេ​ឃើញ​មាន​បព្វជិត​ពុទ្ធ​សាសនិក​បាន​មក​តាំង​សីល​នៅ​ក្នុង​អាស្រម ពី​លើ​រហូត​មក​ដល់​ក្រោម​នៃ​ជ្រលង​ភ្នំ​ ប៉ារ៉ូ។​

ព្រះវិហារ​ទាំង​នោះ​ត្រូវ​ បាន​គេ​កសាង​លើក​ដំបូង​នៅ​ឆ្នាំ​ ១៦៩២​ ជុំវិញ​តំបន់​រូង​ភ្នំ​តាក់សាង ដែល​វា​ជា​ទីកន្លែង​ដ៏​ស័ក្តិ​សិទ្ធិ​មួយ​សម្រាប់​ពោធិសត្វ​គូរូ ប៉ាដម៉ាសាមហាវ៉ា​ បាន​មក​អង្គុយ​តាំង​សមាធិ​អស់​បី​ខែ​កាល​ពី​សម័យ​កាល​នៃ​ សតវត្សរ៍​ទី៨។

ប្រជាជន​ដែល​រស់​នៅ​តំបន់​ក្បែរ​ផ្លូវ​ឡើង​ទៅ​អារាម​រូង​ភ្នំ​ខ្លា។
ប្រជាជន​ដែល​រស់​នៅ​តំបន់​ក្បែរ​ផ្លូវ​ឡើង​ទៅ​អារាម​រូង​ភ្នំ​ខ្លា។

គួរ​បញ្ជាក់​ថា គូរូ​ប៉ាដម៉ាសាមហាវ៉ា​នេះ​ គឺ​ជា ​តួ​អង្គ​តំណាង​ឲ្យ​សាវ័ក​នៃ​ពោធិសត្វ​ក្នុង​តម្រា​ព្រះពុទ្ធ​សាសនា មួយ​ដែរ​នៅ​ក្នុង​ជំនឿ​សាសនា​របស់​ប្រទេស​ប៊ូតង់។

រឿង​ព្រេង​តំណាល​ទាក់ទង​នឹង​តំបន់​រូង​ភ្នំ​តាក់សាង​បាន​តំណាល​ថា វា​ជាទី​ដែល​ព្រះ​ពោធិសត្វ​បាន​ចេញ​ដំណើរ​មក​ពី​តំបន់​ទីបេ​នោះ​ ដោយ​ជិះ​ខ្លាញី​មក​តាំង​សីល​នៅ​រូង​ភ្នំ​នេះ​ឯង​។

នៅ​ខែ​មេសា​ឆ្នាំ​១៩៩៨ មាន​អគ្គិភ័យ​មួយ​បាន​ឆេះ​ឆាប​បំផ្លាញ​សំណង់​ព្រះ​វិហារ​នៅ​ទី​នោះ​ដោយ​បាន​ ឆេះ​ខូចខាត​ផ្ទាំង​គំនូរ​មាន​តម្លៃ​ និង​រូប​សំណាក​បដិមា​នានា។

អគ្គិភ័យ​នេះ​ត្រូវ​គេ​ជឿ​ថា​បង្ក​ឡើង​ដោយ​ឆ្លង​ចរន្ត​អគ្គិសនី​ដែល​ដាក់ ​បំភ្លឺ​អំពូល​ភ្លើង​នៅ​ទីនោះ។ មាន​ព្រះ​សង្ឃ​មួយ​អង្គ​បាន​សុគត​ដោយ​សារ​តែ​អគ្គិភ័យ​នោះ។

ការ​ចំណាយ​កសាង​កន្លែង​នោះ​ឡើង​វិញ​ត្រូវ​គេ​ប៉ាន់ស្មាន​ថា​នឹង​ចំណាយ​ ប្រាក់​អស់​ចំនួន ​២៤​ លាន​ដុល្លារ​។ រាជ​រដ្ឋាភិបាល​ប្រទេស​ប៊ូតង់​បាន​ទៅ​ពិនិត្យ​មើល​បើក​ការ​ដ្ឋាន​សាង​សង់​ ឡើង​វិញ​តំបន់​នោះ​នៅ​ក្នុង​ឆ្នាំ ២០០៥។ ​

គេ​ក៏​ឃើញ​នៅ​តាម​ដង​ផ្លូវ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​រូង​ភ្នំ​នោះ​ ក៏​មាន​ភោជនីយដ្ឋាន​ ឬ ហាង​នានា​សម្រាប់​បម្រើ​ភេសជ្ជៈ​គ្រប់​យ៉ាង​ដល់​ភ្ញៀវ​ផង​ដែរ​ពេល​នឿយហត់ ​អស់​កម្លាំង​។

ខណៈ​ពេល​ឈប់​សម្រាក​ភ្ញៀវ​ក៏​អាច​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​សូរ​សំនៀង​ទឹក​ធ្លាក់​កម្ពស់​៦០​ម៉ែត្រ ដែល​ហូរ​ចូល​បឹង​ស័ក្ដិសិទិ្ធ។ នៅ​ពេល​ដែល​ឆ្លង​ស្ពាន​កាត់​ជ្រោះ​នោះ ភ្ញៀវ​នឹង​ប្រទះ​ភ្នែក​ឃើញ​រូង​ភ្នំ​តាំង​សមាធិ​ ដែល​បើក​ឲ្យ​ចូល​ទស្សនា​តែ​ម្ដង​គត់​ក្នុង​១​ឆ្នាំ៕ PR

ព័ត៌មានថ្មីៗ