តើ​ជ​ន​ដែ​​ល​សមត្ថកិច្ច​ចា​ប់​ខ្លួ​ន​ដំ​បូ​ង​​ចាំ​បា​ច់​​ត្រូវ​មា​ន​​មេ​ធា​វី​​​ចូ​ល​​កា​រ​​ពា​រ​សិ​ទ្ធិ​ដែរទេ​ ​ហើ​យ​​​ចុះ​បើ​នៅ​ដំ​ណា​ក់​​កា​ល​ព្រះ​​រាជអា​ជ្ញា ​និង​​ចៅ​ក្រ​​ម​ស៊ើ​ប​សួ​​រ​វិ​ញ​ចាំ​បាច់​ត្រូវ​តែ​មា​ន​មេ​ធា​វី​ការ​ពារឬ​មួយ​យ៉ា​​ង​ណា​? ជុំវិញ​បញ្ហា​នេះ​ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជា​មួយ​លោក​មេធាវី​ ឡោ​ គីម​ហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន-អន្តរ​ជាតិ​ ដែល​មាន​អា​សយ​ដ្ឋាន​ផ្ទះ​លេខ ១៦​R​ ផ្លូវ​ ២៥២​ សង្កាត់​ចតុ​មុខ​ដែល​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម ៖

ការ​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​ពី​កម្លាំង​សមត្ថកិច្ច​​ទៅ​សួរ​ចម្លើយ​​តើ​ច្បាប់​តម្រូវ​ឲ្យ​ជន​ម្នា​ក់​នោះ​មា​​ន​មេ​ធា​​វី​ដែ​រ​​ ឬ​ទេ​​​?


ករណី​​សួរ​ថា​​ ពេល​ជន​ណា​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ហើយ​សួរ​ចម្លើយ​ចាំ​បាច់​មាន​មេ​ធា​វី​​ឬ​​គ្មាន​​មេ​ធា​វី​នោះ ​បើ​តាម​ច្បាប់​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​ជន​នោះ​​មាន​មេ​ធា​វី​ដើម្បី​ការពារ​​សិទ្ធិ​នោះ​ទេ​​។​​ ដោយ​សារ​ថា​នី​តិ​វិ​ធី​នៅ​នគរបាល​​យុត្តិធម៌​​មាន​រយៈ​ពេល​ខ្លី​​ពោល​គឺ​តែ​ ​៤​៨​ ម៉ោង​ទេ​​។​​​​ ដូច្នេះ​នៅ​ពេល​ដែល​នគរបាល​យុត្តិធម៌​​ចាប់​ជន​ណា​ម្នាក់​ហើយ​គឺ​គាត់​ត្រូវ​នាំ​ជន​នោះ​ទៅ​សាក​សួរ​ ហើយ​ដែល​មិន​អាច​ទុក​យូរ​បាន។​​​


ម៉្យាង​ទៀត ​​​​បើ​ជន​នោះ​​ប្រាប់​ទៅ​ន​គរ​បាល​យុត្តិធម៌​ថា​ រឿង​នោះ​គាត់​មិន​ទាន់​ឆ្លើយ​បាន​ទេ​ ​ហើយ​ស្នើ​សុំ​រក​មេធា​វី​ ដោយ​ពឹង​មន្រ្តី​ន​គ​របា​លយុ​ត្តិធម៌​ជូន​ដំណឹង​​ទៅ​ក្រុម​គ្រួសារ​ជន​ដែល​ត្រូវ​​ឃាត់​ខ្លួន​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​នោះ​រក​មេ​ធា​វី​កាពារ​សិទ្ធិ​ឲ្យ​។ ក៏​ប៉ុន្តែ​ប្រ​ជា​ពលរដ្ឋ​កម្ពុជា​យើង​លោក​មិន​សូវ​យល់​ពី​ច្បាប់​ហើយ​នៅ​ពេល​ដែល​សមត្ថ​កិច្ច​​ចាប់​ខ្លួន​យក​ទៅ​សាក​សួរ​​គឺ​ជន​ម្នាក់​នោះ​ចេះ​តែ​ឆ្លើយ​ៗ​ទៅ ​ហើយ​សមត្ថ​កិច្ច​ត្រូវ​តែ​យក​ចម្លើយ​​នោះ​ជា​​ផ្លូវការ។


ភាគ​ច្រើន​ជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នោះក៏​មិន​បាន​សំ​ណូម​ពរ​ទៅ​មន្រ្តី​នគរ​បាល​យុត្តិ​ធម៌​ពី​ការ​រក​មេ​ធា​វី​នោះ​ដែរ ​រី​ឯ​មន្រ្តី​នគរបាល​យុត្តិ​ធម៌​វិញ​ក៏​ច្បាប់​​មិន​បាន​កំ​ណត់​ថា​ ពេល​សាក​សួរ​ជន​នោះ​ចាំ​បាច់​ត្រូវ​តែ​មាន​មេធា​វីដែរ​​។​​អ៊ីចឹង​បើ​ទោះ​បី​រឿង​នោះ​ជា​រឿង​ឧ​ក្រិដ្ឋ​ក៏​ដោយ​គឺ​ការ​ស៊ើប​អង្កេត​ប​ឋម​របស់​មន្រ្តី​ន​គរ​បាល​យុត្តិធម៌​គឺ​ការ​សួរ​យក​ចម្លើយ​​អ៊ីចឹង​ហើយ​ ហើយ​ក៏​មិន​ខុស​ច្បាប់​ដែរ។​​


ករ​ណី​​នេះ​នៅ​ពេល​នគរ​បាល​យុត្តិធម៌​សួរ​បាន​ចម្លើយ​ពី​ជន​ណា​ម្នាក់​ហើយ​ផ្ញើ​កំ​ណត់​ហេតុ​នោះ​ទៅ​តុ​លា​ការ​ បើ​ទោះ​ជា​អត់​មាន​វ​ត្ត​មាន​មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​នោះ​នៅ​ដំ​ណាក់កាល​ន​គរ​បាល​យុត្តិធម៌​នោះ​ក៏​ដោយ ​​តើ​តុ​លា​ការ​យក​កំ​ណត់​ហេតុ​នោះ​​ជា​ផ្លូវ​ការ​បានទេ?​


តាម​ច្បាប់​គេ​កំណត់​ថា​ របាការណ៍​របស់​មន្រ្តី​ន​គរ​បាល​យុត្តិធម៌​​ គឺ​​ជា​របាយ​ការណ៍​​បន្ទាល់​។​ អ៊ីចឹង​របាយការណ៍​​បន្ទាល់​នោះ​ តុ​លា​ការ​ជឿ​ជាក់​​ ប៉ុន្តែ​ជា​រឿយ​ៗ​ជន​ជាប់​ចោទ​នៅ​ពេល​ឡើង​ឆ្លើយ​​ក្នុង​សវនាកា​រ​ពេល​ជំ​នុំ​ជម្រះ​គាត់​តែង​តែ​ប្រាប់​តុ​លាកា​រ​ថា​ នគរបាល​ជា​អ្នក​វាយ​បង្ខំ​ឲ្យ​​គាត់​ឆ្លើយ​។​តែ​តុ​លា​​ការភាគ​ច្រើន​មិន​បាន​ជឿ​លើ​សម្តី​របស់​ជន​ជាប់​ឃុំ​ឡើយ​ ​ប៉ុន្តែ​ត្រង់​កន្លែង​នេះ​ ក៏ជា​ការ​មួយ​ផ្លោះ​សិទ្ធិ​ដល់​ជន​​ជាប់​ឃុំ​ដែរ​​ដែល​បញ្ហា​នេះ​អាច​មក​ពី​ការ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ច្បាប់​មិន​បាន​ទូលំទូលាយ។​

ករណី​ជន​ជាប់​ឃុំ​នេះ​ដែរ​ អ្នក​ខ្លះ​និយាយ​ប្រាប់​តុ​លា​ការ​ថា​ នគរបាល​វ៉ៃ​គាត់​ទើប​បាន​ជា​គាត់​ចេះ​តែ​ឆ្លើយ​ៗ​ទៅ​។​ តាម​ពិត​គាត់​មិន​បាន​ប្រ​ព្រឹត្ត​បែប​នេះ​ បែប​នោះ​ទេ​។ ចំពោះ​សិទ្ធិ​ដែល​ជន​ជាប់​សង្ស័យ​​ត្រូវ​មាន​មេ​ធា​វី​​គឺ​នៅ​ដំ​ណាក់កាល​ណា​ដែរ?

ចំពោះ​សិទ្ធិ​ដែល​ត្រូវ​មាន​មេ​ធា​វី​វិញ​ ​គឺ​ជន​នោះ​មាន​សិទ្ធិ​តាំង​ពី​សមត្ថកិច្ច​​ចាប់​ខ្លួន​ដំ​បូង​មកម្ល៉េះ ​ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ ពួក​គាត់​មិន​បាន​យល់​ពី​ច្បាប់​​ ​អ៊ីចឹង​ពេល​សមត្ថកិច្ច​​សួរ​គាត់​គឺ​គាត់​​ចេះ​តែ​ឆ្លើយ​ទៅ​ ហើយ​ចម្លើយ​​របស់​ជន​នោះ​គឺ​ តុ​លាការ​យក​ជា​ការ​ហើយ​ តែ​បើ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ដំ​បូង​ហើយ​បើ​គាត់​មាន​មេ​ធា​វី​អង្គុយ​​នៅ​ក្បែរ​​គាត់​ក៏​គាត់​មាន​​អារម្មណ៍​មួយ​កក់​ក្តៅ​ដែរ​​។ ចំពោះ​នៅ​ដំណាក់​កាល​អយ្យ​ការ ​និង​នៅ​ដំ​ណាក់​កាល​ចៅ​ក្រម​ស៊ើបសួរ​វិញ​ វា​អា​ស្រ័យ​លើ​ជន​ជាប់ចោទ​ បើ​គាត់​អាច​ពឹង​ពាក់​រក​មេធាវី​បាន​ក៏​គាត់​រក​ទៅ។

ប៉ុន្តែ​តាមនី​តិ​វិ​ធី​ ការ​សួ​រចម្លើយ​ជន​ណា​ម្នាក់​នៅ​ដំណាក់​កាល​តុ​លា​ការ​គឺ​មាន​តែ​ព្រះ​រាជ​អាជ្ញា​ និង​​​ចៅ​ក្រម​ទេ​ ដែល​មាន​សិទ្ធិ​ពោល​គឺ​មិន​អាច​អ្នក​​គ្មាន​សមត្ថ​កិច្ច​មក​សួរ​ចម្លើយ​បាន​ឡើយ​​។​ ប៉ុន្តែ​លោក​សំណូម​ពរ​ផង​ដែរ​ថា ​សូម​កុំ​ឲ្យ​ក្រ​ឡា​បញ្ជី​ជា​អ្នក​សួ​រ​ចម្លើយ​ជន​សង្ស័យ​ជំ​នួស​ព្រះរាជ​អាជ្ញា​ ឬ​ចៅក្រម​​អី​កុំ​ប្រគល់​សិទ្ធិ​ឲ្យ​ក្រ​ឡា​បញ្ជី​សួរ​តែ​ម្នាក់​ឯង​រហូត​នោះ៕