ខេសឹបផ្លាយ បង្ហាញ​ផលិផល​របស់​ក្រុមហ៊ុន BASF


130328_16
ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី ផលិតផលរបស់ក្រុមហ៊ុន BASF ហ៊ឹន ពិសី

ភ្នំពេញ: ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវ​បាន​បង្ហាញ​តាម​រយៈ​អគារ​ធំៗ និង​ខ្ពស់ៗ​ជា​ច្រើន​ដែល​កំពុង​តែ​កើត​ឡើង​ជា​បន្ត​បន្ទាប់ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​នេះ​បញ្ហា​គុណ​ភាព សំណង់​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ចម្បង​មួយ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ប្រជាជន​ទូទៅ​តែង​តែ​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ ព្រោះ​បើ​សំណង់​មួយ​មិន​សូវ​មាន​គុណ​ភាព វា​អាច​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ផ្សេងៗ​សម្រាប់​អាយុ​ជីវិត ទ្រព្យ​សម្បត្តិ ក៏​ដូចជា​សង្គម​ជាតិ​ទាំង​មូល។ ការ​ព្រួយ​បារម្ភ​ខាង​លើ​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន ខេសឹប​ផ្លាយ ខូអិល​ធីឌី សម្រេច​ធ្វើ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន BASF ដើម្បី​រៀបចំ​សិក្ខា​សាលា​មួយ ស្តី​ពី​ការ​បណ្តុះ​បណ្តាល និង​ណែនាំ​អំពី​ផលិត​ផល​ជំនួយ​ដល់​ការងារ​សំណង់​របស់​ផលិត​ផល BASF កាល​ពី​ថ្ងៃ​អង្គារ ទី​២៦​ ខែ​មីនា កន្លង​មក​នៅ​សណ្ឋាគារ​សាន់វេ។

លោក គាំ ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន ខេសឹបផ្លាយ ខូអិល​ធីឌី បាន​និយាយ​ថា ក្រុម​ហ៊ុន ខេសឹប​ផ្លាយ គឺ​ជា​ក្រុមហ៊ុន​ដែល​នាំ​ចូល​គ្រឿង​សម្ភារ​សំណង់ ជា​ពិសេស​នាំ​ចូល​ផលិត​ផល​ BASF។ លោក ប៊ុណ្ណា បាន​ថ្លែង​ថា៖​«​ក្រុម​ហ៊ុន​ ខេសឹប​ផ្លាយ មាន​កិត្តិយស​ណាស់​ដែល​បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ BASF ដើម្បី​យកផលិត​ផល​ជំនួយ​ការងារ​សំណង់​មក​បង្ហាញ​ដល់​​ក្រុម​ហ៊ុន​សាងសង់​ ទាំង​អស់​ដែល​មាន​ដូច​ជា សំណង់​ស្ពាន ក្រុម​ហ៊ុន​ផលិត​សសរ​គ្រឹះ និង​ក្រុម​ហ៊ុន​លាយ​បេតុង​ស្រេច ជា​ដើម»។

លោក សុជាតិ យុទ្ធរ៉ូ  ប្រធាន​ផ្នែក​ទីផ្សារ និង​លក់​របស់​ក្រុម​ហ៊ុន ខេសឹប​ផ្លាយ បាន​និយាយ​ថា ខេសឹប​ផ្លាយ គឺជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ដែល​បាន​នាំ​ចូល​សម្ភារ​បរិក្ខារ​សម្រាប់ ជំនួយ​ដល់​ការងារ​សំណង់ ដែល​ផលិត​ផល​ទាំង​នោះ​សុទ្ធ​តែ​មាន​ម៉ាក​យីហោ​ល្បីៗ​នៅ​លើ​ពិភព​លោក​ដូច​ជា BASF, LINEA CALI, BALDWIN និង KWIKSET ជា​ដើម​។ លោក​បាន​អះអាង​ថា៖ «ការ​ប្រើ​ប្រាស់​ផលិត​ផល​ជំនួយទាំង​នេះ​នឹង​ធ្វើ​ឲ្យ​សំណង់​អគារ​មាន​ភាព​ រឹង​មាំ​ល្អ»។

លោក Phuong Nam ដែល​ជា​តំណាង​របស់​ក្រុម​ហ៊ុន BASF មក​ពី​ប្រទេស​វៀត​ណាម​បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​ច្រើ​ន​ទាក់​ទង​នឹង​សារៈ​ សំខាន់​នៃ​ផលិត​ផលរបស់​ BASF ដែល​អាច​ជួយ​ឲ្យ​សំណង់​មួយ​មាន​ភាព​រឹង​មាំ បើ​ទោះ​បី​ជា​មាន​កម្លាំង​រំញ័រ​ក៏​ដោយ។

នៅ​ក្នុង​ឱកាស​នោះ​មាន​បទ​បង្ហាញ​សំខាន់ៗ​ចំនួន​២ ត្រូវ​លើក​យក​មក​បង្ហាញ​រួម​មាន​ដូច​ជា៖​ទី១ ផលិត​ផល​ថ្នាំ​ជំនួយ​សម្រាប់​លាយ​ជាមួយ​បេតុង​ជា Admixture System សម្រាប់​ផ្គត់​ផ្គង់​ទៅ​ដល់​រោង​ចក្រ ផលិត​បេតុង​លាយ​ស្រេច រោង​ចក្រ​ផលិតផលិតផល​ពី​បេតុង ស្ពាន និង​ទី​២ ផលិតផល​ថ្នាំ​ជំនួយ​សំណង់​ទូទៅ​ជា Construction System ដែល​ក្នុង​នោះ​មាន​ថ្នាំ​ការ​ពារ​ជម្រាបទឹក ថ្នាំ​សម្រាប់​ជួស​ជុល​បង្គុំ​សំណង់​ទូទៅ ថ្នាំ​ទាក់​ទង​ការងារ Grout ថ្នាំ​ក្រាល​បាត​ឃ្លាំង​ ចំណត​រថយន្ត បន្ទប់​ពិសោធន៍ រោង​ចក្រ​ភេសជ្ជៈ ជា​ដើម។

ក្រុមហ៊ុន BASF គឺជា​ក្រុម​ហ៊ុនដ៏​ធំ​របស់​ប្រទេស​អាល្លឺម៉ង់ ដែល​បាន​បង្កើត​ឡើង​ចាប់​​តាំង​ពី​ឆ្នាំ​១៩០៩។ បច្ចុប្បន្ន​នេះ​ក្រុម​ហ៊ុន BASF មាន​ដើម​ទុន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ទៅ​លើ​ផលិត​ផល BASF Construction Chemicals៕

ព័ត៌មានថ្មីៗ