សិង្ហបុរីៈ ការលក់​ផ្ទះ​ឯកជន​ថ្មី​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​បាន​ធ្លាក់ចុះ​ ៥១,៧ ​ភាគ​រយ​ក្នុង​ខែតុលា​ធៀប​នឹង​ខែ​មុន ដោយ​បង្អាក់​ចំពោះ​ការទិញ​បន្ទាប់ពី​ការទប់ស្កាត់​ថ្មី​ត្រូវបាន​អនុវត្ត​លើ​ការចេញ​ជម្រើស​នៃ​ការទិញ (OTPs) ឡើងវិញ​។

ការទិញ​មាន​ត្រឹមតែ​ ៦៤២ ​យូនីត ​ក្នុង​ខែតុលា​ពី​ចំនួន​ ១ ៣២៩ ​យូនីត​ ក្នុង​ខែកញ្ញា ​ដែល​ជា​ចំនួន​ខ្ពស់​ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​​នេះ​។ នេះ​បើ​យោងតាម​តួលេខ​ពី​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​ (URA) ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។


ការលក់​ផ្ទះ​ឯកជន​ធ្លាក់ចុះ​ ៣១,១ ​ភាគរយ​ពី​ ៩៣២ ​យូនីត​ ក្នុង​ខែតុលា​ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។


តួលេខ​នោះ​មិនបាន​រួមបញ្ចូល​នូវ​យូនីត​របស់​ខុនដូ​មាន​ស្រាប់ ដែល​ជា​ការអភិវឌ្ឍ​លំនៅឋាន​រួមគ្នា​រវាង​រដ្ឋ និង​ឯកជន​។


បញ្ញត្តិ​ថ្មី​ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា​ ដោយ​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​បាន​បាន​រឹតត្បិត​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ពី​ការចេញ​នូវ OTPs ដដែល​នៃ​យូនីត​តែ​ ១ ​ក្នុង​រង្វង់​ ១២ ​ខែ​បន្ទាប់ពី​ជម្រើស​នៃ​ការទិញ​មុន ផុត​សុពលភាព​។


ការសម្រេច​បែបនេះ​មានបំណង​រឹតបន្តឹង​ទីផ្សារ​អចលនទ្រព្យ​ដែល​គេ​ជឿថា មាន​អតិផរណា​លើ​ចំនួន​លក់​ផ្ទះ​ឯកជន​ដែល​លើកទឹកចិត្ត​ដល់​ការប្រុងប្រយ័ត្ន​ហិរញ្ញវត្ថុ​ក្នុង​ទិញ​ផ្ទះ ចំពេល​ការធ្លាក់ចុះ​សេដ្ឋកិច្ច​បណ្តាល​មកពី​កូវីដ ១៩ និង​បរិយាកាស​ការងារ​មិន​មាន​ភាពច្បាស់លាស់​។


ការចេញ OTPs ឡើងវិញ​សំដៅលើ​ការរៀបចំ​ដែល​អ្នកទិញ​ផ្ទះ​ឯកជន​មួយចំនួន​ធ្វើ​ជាមួយ​អ្នក​អភិវឌ្ឍន៍​តាមរយៈ​ភ្នាក់ងារ​អចលនទ្រព្យ​ដើម្បី​ចេញ OTPs ឡើងវិញ​នៅពេល​ផុតកំណត់​ដោយ​គ្មាន​ការខាតបង់​នៃ​ថ្លៃ​កក់​។

ការលក់​ធ្លាក់ចុះ​ក៏​អាច​រួមចំណែក​មកពី​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ការ​កក់​យូនីត​ថ្មី​។

ចំនួន​ផ្ទះ​ឯកជន​ថ្មី​ធ្លាក់ចុះ​ ៦៨,៤ ​ភាគរយ​ ដល់​ទៅ​ ៤២៣ យូនីតក្នុង​ខែតុលា​ ថយ​ពី​ ១ ៣៤០ ​យូនីត​កាលពី​ខែកញ្ញា​។ តួលេខ​នេះ​ទាប​ជាង​ពេលណា​ទាំងអស់​នៃ​ចំនួន​បើក​លក់​អំឡុងពេល​មាន​វិបត្តិ ដោយ​កាលពី​ខែ​មេសា​មាន​ចំនួន​ ៦៤០ ​យូនីត និង​ខែឧសភា​មាន​ ៦១៥ ​យូនីត​។

ប្រសិនបើ​រួមបញ្ចូល​ទាំង​ខុនដូ​ដែលមាន​ស្រាប់ ៦៨២ ​យូនីត​ថ្មី ​ត្រូវបាន​លក់​កាលពី​ខែ​មុន​ដោយ​ធ្លាក់ចុះ​ ៥០,៨ ​ភាគរយ​ពី​ខែកញ្ញា និង ២៨,៩ ​ភាគរយ​ពី​ឆ្នាំមុន​។ នេះ​ផ្អែក​តាម​ទិន្នន័យ​ដែល​បានបង្ហាញ​។

លោកស្រី Christine Sun ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សាយោបល់​របស់ OrangeTee & Tie បាន​និយាយថា ការទប់ស្កាត់​ OTPs ថ្មី​បណ្តាលឱ្យ​មានប្រតិកម្ម​ភ្លាមៗ​ដែល​បណ្តាលឱ្យ​បរិមាណ​នៃ​ការលក់​ធ្លាក់ចុះ​បណ្តោះអាសន្ន​។

លោក​បន្តថា​៖ «​អ្នកទិញ​មួយចំនួន​អាច​រង់ចាំ​នៅ​ខាងក្រៅ​ដោយ​សង្ឃឹមថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នឹង​បញ្ចុះតម្លៃ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការលក់​ធ្លាក់ចុះ​»៕ The Straitstimes_ANN/RR