ក្រុងប៉េកាំងៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​ទាំង ១០០ របស់​ចិន​បាន​មើលឃើញ​ការធ្លាក់ចុះ​ការលក់​សរុប​របស់​ខ្លួន​ ១,៧ ភាគរយ​ នៅ​ខែ​សីហា​ធៀប​នឹង​ខែកក្កដា ដែល​ធ្លាក់ចុះ​ទាប​ជាង​បន្តិច​ធៀប​នឹង​ការលក់​ជា​មធ្យម​ដែល​សម្រេច​បាន​ក្នុងអំឡុងពេល​ចាប់ពី​ខែ​មករា​ដល់​ខែមិថុនា​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​នៅក្នុង​ឧស្សាហកម្ម​។

ក្រុមហ៊ុន​ផ្តល់ព័ត៌មាន​ឧស្សាហកម្ម​អនឡាញ CRIC បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​របស់​ចិន​គឺ​ក្រុមហ៊ុន Country Garden ក្រុមហ៊ុន Evergrande Group និង​ក្រុមហ៊ុន Vanke still បាន​នាំមុខគេ​ក្នុង​វិស័យនេះ​ដោយ​ការលក់​របស់​ក្រុមហ៊ុន Country Garden បាន​កើនឡើង​ដល់ ៥០៩,៥ ពាន់​លាន​យន់ (​ប្រហែល ៧១,៩ ពាន់​លាន​ដុល្លារ​អាមេរិក​) ការលក់​របស់​ក្រុមហ៊ុន Evergrande Group កើន​ដល់ ៤២៧,៣ ពាន់​លាន​យន់ ហើយ​ការលក់​របស់​ក្រុមហ៊ុន Vanke still កើនឡើង​ដល់ ៣៧០,៣ ពាន់​លាន​យន់​ ក្នុងពេល ៨ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​។


ទីផ្សារ​ផ្ទះ​ក្នុង​ទីក្រុង​លំដាប់​ទី​ ១ បាន​មើលឃើញ​ការធ្លាក់ចុះ​ខ្លាំង​ក្នុង​ការលក់​អចលនទ្រព្យ​កាលពី​ខែ​មុន ដោយ​ការលក់​ក្នុង​ទីក្រុង​ប៉េកាំង​ធ្លាក់ចុះ ៤២ ភាគរយ​ធៀប​នឹង​ខែ​កក្កដា​។


ខណៈ​ដែល​អនុ​បាត​ប្រាក់ចំណេញ​របស់​វិស័យ​អចលនទ្រព្យ​មាន​កម្រិត​ទាប​នៅពេលនេះ​លទ្ធភាព​ទទួលបាន​ប្រាក់ចំណេញ​ក្នុងពេល​អនាគត​នឹង​ពឹងផ្អែក​កាន់តែខ្លាំង​លើ​ប្រតិបត្តិការ​ដែល​ត្រូវបាន​កែលម្អ​របស់​សហគ្រាស និង​ផលិតផល​នានា​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន CRIC​។


ទោះជា​យ៉ាងណា​ក្រុមហ៊ុន​បន្ថែមថា​៖ «​ដោយសារ​រដូវ​លក់ដាច់​ខ្លាំង​ចាប់ពី​ខែកញ្ញា ដល់​ខែវិច្ឆិកា​ដែល​កំពុង​ចូលមក​ដល់ ការលក់​ដែល​កំពុង​ធ្លាក់ចុះ​នេះ​ត្រូវបាន​រំពឹងថា​នឹង​មាន​ស្ថិរភាព​»៕ People''s Daily/KC