ក្រុងប៉េកាំងៈ ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​នៅ​ចិន​បាន​មើលឃើញ​កំណើន​ប្រាក់ចំណេញ​ខ្ពស់​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​។ នេះ​បើ​តាម​លទ្ធផល​ហិរញ្ញវត្ថុ​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាង ៣០ បានចេញ​ផ្សាយ​របាយការណ៍​ពាក់កណ្ដាល​ប្រចាំឆ្នាំ​របស់​ខ្លួន​នៅ​ផ្សារហ៊ុន​ក្រុង​ស៊ាងហៃ ឬ​ផ្សារហ៊ុន​ក្រុម​ហ្សិនចិន ដែល​ក្រុមហ៊ុន​ភាគច្រើន​បាន​មើលឃើញ​អត្រាកំណើន​កាន់​ខ្ពស់​។


ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈានមុខ​គេ China Vanke បាន​កត់ត្រា​កំណើន​ប្រាក់​ចំណេញ​សុទ្ធ ២៩,៨ ភាគរយ​នៅ​ឆមាស​ទី​ ១ ខណៈ​ប្រាក់ចំណូល​របស់​ខ្លួន​កើន​ ៣១,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន​។


ក្រុមហ៊ុន Sunac China Holdings ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ឈានមុខ​គេ​មួយ​ផ្សេង​ទៀត​បាន​រាយការណ៍​ពី​ការកើនឡើង​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន ៦១,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ក្នុង​អំឡុង​ពេល​ដែល​ប្រាក់ចំណូល​បាន​កើនឡើង​ចំនួន ៦៤,៩ ​ភាគរយ​។


លោកស្រី Fang Ling អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ស្រាវជ្រាវ China Real Estate Information Corp ថ្លែងថា លទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំងនេះ កើត​មាន​ឡើង​មួយផ្នែក​ដោយសារ​តែ​កំណើន​ការលក់​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​មក​នេះ ខណៈ​ដែល​ប្រាក់ចំណូល​សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ជារឿយៗ​បាន​កើត​មាន​ឡើង​នៅពេល​លំនៅឋាន​ត្រូវ​បាន​ផ្ដល់​ជូន​អតិថិជន​។


ប្រាក់ចំណូល​ដែល​មិនទាន់​ទទួល​បាន​ពី​អតិថិជន​ដែល​ជាប់​ទាក់ទង​លទ្ធផល​អនាគត​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​បាន​មើលឃើញ​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ជាច្រើន​ដែល​ចង្អុលបង្ហាញ​ពី​សក្ដានុពល​កំណើន​៕People''s Daily/LA