ជាមួយ​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ Covid-19 វា​នាំមក​នូវ​ភាពមិនប្រាកដ​ប្រជា​មួយចំនួន ដូច្នេះ​លោក Naim Khan-Turk តំណាង​ក្រុមហ៊ុន Asian Business Brokers ប្រចាំ​កម្ពុជា​បាន​ផ្តល់​ដំបូន្មាន​សំខាន់ៗ​មួយចំនួន​ស្តីពី​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។

យោងតាម​តួលេខ​ឆ្នាំ​ ២០១៨ កម្ពុជា​គឺជា​ប្រទេស​ដែលមាន​លក្ខណៈ​សកលនិយម​ដោយ​មាន​ជនបរទេស​ប្រមាណ​ ១៦០ ០០០ ​នាក់​មកពី​ ៩៣ ​ជាតិ​សាសន៍​កំពុង​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។


រាជធានី​ភ្នំពេញ​គឺជា​ទិសដៅ​ដ៏ទាក់ទាញ​សម្រាប់​ការវិនិយោគ​ពី​បរទេស​ដែល​ពេញនិយម​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​ខ្នាត​ធំ​មកពី​ទូទាំង​ពិភពលោក​។ ទោះជា​យ៉ាងណា​ការបង្កើត​អាជីវកម្ម​មួយ​នៅក្រៅ​ប្រទេស​អាច​ប្រឈម​នឹង​ឧបសគ្គ​មួយចំនួន ដូចជា​បញ្ហា​ភាសា និង​ច្បាប់​ផ្សេងៗ​ដែល​មាន​លក្ខណៈខុសៗ​គ្នា​។


ដូច្នេះ​ការស្វែងរក​អ្នកជំនាញ​ក្នុងស្រុក​ដើម្បី​ប្រឹក្សា​ឲ្យ​លោក​អ្នកមាន​ទំនុកចិត្ត​គឺជា​ជម្រើស​ដ៏ល្អ​បំផុត​មួយ​។


ក្រុមហ៊ុន Asian Business Brokers ផ្តល់ជូន​នូវ​សេវាកម្ម​ទិញ លក់​ និង​ជួល អាជីវកម្ម​ភាព​ជា​ដៃគូ​អាជីវកម្ម អចលនទ្រព្យ​លក្ខណៈ​ពាណិជ្ជកម្ម និង​ដីធ្លី​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួន​ ១២ ​នៅ​អាស៊ី​រួមទាំង​ប្រទេស​ជិតខាង​កម្ពុជា និង​ប្រទេស​ចិនដីគោក ហុងកុង និង​ឥណ្ឌា​ជាដើម​។


តើ​លោក​មាន​យោបល់​ដូចម្តេច ប្រសិន​បើ​នរណាម្នាក់​ចង់​វិនិយោគ​នៅ​កម្ពុជា​ពេលបច្ចុប្បន្ន​?


សម្រាប់​អ្នកវិនិយោគ វា​ពិបាក​បន្តិច​ក្នុង​ការផ្តល់យោបល់​នៅពេល​នេះ​ដោយសារ​តែ​រដ្ឋាភិបាល​ជាច្រើន​បាន​ហាមឃាត់​ការធ្វើដំណើរ និង​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​។ ប៉ុន្តែ​អាច​និយាយ​បាន​ថា​វា​ជា​ទីផ្សារ​របស់​អ្នកវិនិយោគ មាន​កិច្ចព្រមព្រៀង​ល្អប្រសើរ​មួយចំនួន​នៅលើ​គេហទំព័រ​របស់​យើង ហើយ​យើង​រំពឹងថា​នឹង​មាន​ច្រើន​ទៀត​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​។ ដរាប​ណា​វា​មាន​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ និង​ការ​ត្រួតពិនិត្យបាន​ត្រឹមត្រូវ នោះ​វា​នឹងមាន​លទ្ធភាព​ខ្ពស់​សម្រាប់​អ្នកចង់​ធ្វើការ​វិនិយោគ​។

លោក Naim Khan-Turk តំណាង​ក្រុមហ៊ុន Asian Business Brokers នៅ​កម្ពុជា។

តើ​ម្ចាស់​អាជីវកម្ម​គួរ​ធ្វើ​អ្វីខ្លះ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​?

សម្រាប់​ម្ចាស់​អាជីវកម្ម ជាពិសេស​អ្នក​ដែល​រកស៊ី​នៅ​កន្លែង​ជួល​គេ ពួកគេ​ត្រូវ​វាយតម្លៃថា តើ​ពួកគេ​អាច​ទ្រទ្រង់​ការចំណាយ​បាន​ក្នុង​រយៈពេល​យូរ​ប៉ុនណា​ជាមួយនឹង​ប្រាក់ចំណូល​តិចតួច​ ឬ​អំឡុង​ពេលដែល​គ្មាន​ប្រាក់ចំណូល​។

ម្ចាស់​អាជីវកម្ម​ត្រូវ​យល់ថា ការរកស៊ី​សូម្បីតែ​នៅក្នុងពេល​ធម្មតា​ត្រូវការ​ពេលវេលា​ច្រើន​ខែ ឬ​ច្រើន​ឆ្នាំ មិនមែន​រកស៊ី​តែ​ប៉ុន្មាន​សប្តាហ៍​ឬ​ប៉ុន្មាន​ថ្ងៃ​នោះទេ​។ ដូច្នេះ​ពួកគេ​ចាំបាច់​ត្រូវ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​មុនពេល​ប្រគល់​សោ​ទៅ​ម្ចាស់​អគារ​ ឬ​ការិយាល័យ​ និង​ដើរចេញ​ដោយ​គ្មាន​បាន​អ្វី​សោះ​។

ប្រសិនបើ​ពួកគេ​វាយតម្លៃ​រឿងនេះ​ថា វា​អាច​នឹង​កើតឡើង​នៅពេល​អនាគត​ដ៏ខ្លី ពួកគេ​អាចទាក់ទង​មក​ក្រុមហ៊ុន Asian Business Brokers ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាម​ការរំពឹងទុក​ជាង​មិន​បានធ្វើ​អ្វី​សោះ​។

ម្ចាស់​អាជីវកម្ម​ក៏​គួរ​ពិចារណា​ស្នើសុំ​ម្ចាស់​អគារ​ ឬ​ទីតាំង​ឲ្យ​ជួយ​បញ្ចុះតម្លៃ​ជួល​រហូតដល់​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​។ យើង​បានឃើញ​ម្ចាស់​អាជីវកម្ម​មួយចំនួន​ធ្វើ​ដូច្នេះ ហើយ​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ជួល​រហូតដល់​ ៥០ ​ភាគរយ​។

តើ​ការវិនិយោគ​លើ​អាជីវកម្ម​ខុសគ្នា​ពី​ការទិញ​អចលនទ្រព្យ​យ៉ាងដូចម្តេច​?

ការវិនិយោគ​លើ​អាជីវកម្ម​ និង​អចលនទ្រព្យ​បែប​ពាណិជ្ជកម្ម​គឺ​ខុសគ្នា​ខ្លាំង​ពី​ការវិនិយោគ​លើ​អចលនទ្រព្យ​បែប​លំនៅឋាន ដូចជា​ផ្ទះ​ ឬ​ខុនដូ​ជាដើម​។ មាន​ច្រើន​ដំណាក់កាល​ទៀត​នៅក្នុង​ដំណើរការ​នេះ ហើយ​ជាធម្មតា​មាន​លក្ខខណ្ឌ​ច្រើន​ត្រូវ​បាន​អនុវត្ត​ចំពោះ​ការលក់​ដែល​ចាំបាច់​ត្រូវ​ពន្យល់ និង​ត្រួតពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន​។

ខណៈ​មាន​មនុស្ស​ជាច្រើន​យល់​ពី​ដំណើរ​ការទិញ​ និង​លក់​ខុនដូ​ ឬ​ផ្ទះសំបែង ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​យល់​អំពី​ដំណើរការ​វិនិយោគអាជីវកម្ម នេះហើយ​ជា​មូលហេតុ​ដែល​យើង ចូលមក​ដើម្បី​ណែនាំ​អ្នក​ចង់​វិនិយោគ​ និង​ម្ចាស់​អាជីវកម្ម​ឲ្យ​ទទួលបាន​ភាពជោគជ័យ​។ យើង​ជា​ក្រុមហ៊ុន​ជំនាញ​ជួយ​ដល់​អាជីវកម្ម ហើយ​ទិន្នន័យ​របស់​យើង​មានតែ​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការធ្វើ​អាជីវកម្ម ដែល​មិនមែន​ជា​លក្ខណៈ​ខុនដូ​ ឬ​ផ្ទះសំបែង​។

តើ​វិបត្តិ​ជំងឺ Covid-19 បាន​ផ្លាស់ប្តូរ​ទស្សនៈ​អាជីវកម្ម​យ៉ាងដូចម្តេច​?

ក្រុមហ៊ុន Asian Business Brokers ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ​ជាប់​គ្នា​បាន​ចុះបញ្ជី​អាជីវកម្ម​ថ្មី​ក្នុង​អត្រា​ច្រើនជាង​មួយ​ក្នុង​ ១ ​ថ្ងៃ​។ ប៉ុន្តែ​ចំនួន​នេះ​បាន​ថយចុះ​ដោយសារ​តែ​ការរីករាលដាល​នៃ​ជំងឺ Covid-19 ប៉ុន្តែ​យើង​រំពឹងថា វា​នឹង​កើនឡើង​វិញ ហើយ​អាច​កើន​លើស​ចំនួន​មុន នៅពេល​ទំនុកចិត្ត​អាជីវកម្ម​មាន​ភាពប្រសើរ​ឡើងវិញ​។

ហេតុអ្វី​កម្ពុជា​នៅតែ​ជា​ទិសដៅ​ដ៏ទាក់ទាញ​សម្រាប់​ការវិនិយោគ​ពី​បរទេស​?

លទ្ធភាព​សម្រាប់​ជនបរទេស​ក្នុង​ការធ្វើ​អាជីវកម្ម និង​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​គឺមាន​ភាពងាយស្រួល​ជាង​បណ្តា​ប្រទេស​អាស៊ី​ភាគច្រើន​រួមទាំង​ប្រទេសជិតខាង​ដូចជា​ថៃ​ និង​វៀតណាម​ជាដើម​។ កត្តា​នេះ​ជួយ​ដល់​ការវិនិយោគ​ពី​បរទេស​នាពេល​អនាគត​ក្នុង​វិស័យ​អាជីវកម្ម​ខ្នាតតូច​នៅ​កម្ពុជា​។

ប្រទេស​កម្ពុជា​គឺជា​ទីកន្លែង​ដ៏ងាយស្រួល​សម្រាប់​ជនបរទេស​ក្នុង​ការធ្វើ​អាជីវកម្ម​ជាមួយ​នឹង​សមត្ថភាព​ដែល​អាច​កាន់កាប់​អាជីវកម្ម​បាន​រហូតដល់​ ១០០ ​ភាគរយ​។ ទោះបីជា​យើង ក្រុមហ៊ុន Asian Business Brokers មិន​ទទួល​ខុសត្រូវ​ចំពោះ​ភាពជោគជ័យ​របស់​អ្នកក្តី ប៉ុន្តែ​យើង​នឹង​ធ្វើឱ្យ​ប្រាកដថា​អ្នកមាន​ឱកាស​ដ៏សមហេតុផល ដូច្នេះ​សូមឱ្យ​យើង​ដឹង​នូវ​អ្វីដែល​អ្នក​ចង់បាន អ្វី​ជា​ការ​រំពឹងទុក​របស់​អ្នក នោះ​យើង​អាច​នឹង​ចង្អុលបង្ហាញ​ទិសដៅ​ដ៏ត្រឹមត្រូវ​សម្រាប់​អ្នក​៕