ក្រុមហ៊ុន Leander Group Ltd ពេលនេះកំពុងធ្វើឱ្យឱកាសវិនិយោគលើអចលនទ្រព្យនៅទីក្រុងឡុងដ៍ និងចក្រភពអង់គ្លេសមានសម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងទីផ្សារអចលនទ្រព្យល្អបំផុតមួយក្នុងពិភពលោក ខណៈប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងមានស្ថិរភាព។
«ប្រជាជនដែលមានកម្រិតជីវភាពមធ្យមនៅកម្ពុជាកំពុងកើនឡើងជាមួយនឹងកំណើនប្រជាជនបាននិងកំពុងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាបេក្ខជនល្អឥតខ្ចោះ ដើម្បីណែនាំអចលនទ្រព្យនៅចក្រភពអង់គ្លេសដល់វិនិយោគិនក្នុងស្រុក»។
នាយកគ្រប់គ្រងក្រុមហ៊ុន Leander លោក Timothy Blair ថ្លែងថា៖ «យើងចង់បើកទីផ្សារអចលនទ្រព្យនៅចក្រភពអង់គ្លេសសម្រាប់វិនិយោគិននៅកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការកាន់កាប់អចលនទ្រព្យនៅទីតាំងដែលមានសក្តានុពលខ្ពស់»។
ដូចនៅក្នុងរដ្ឋធានីដ៏ល្បីល្បាញនៅលើពិភពលោករបស់ចក្រភពអង់គ្លេសដែរ ក្រុមហ៊ុន Leander ក៏កំពុងផ្តល់ឱកាសវិនិយោគលើអចលនទ្រព្យនៅទីក្រុង Birmingham ដែលជាទីក្រុងធំទី ២ របស់អង់គ្លេសដែលក្រុមហ៊ុនមើលឃើញថា វាជា «ឱកាសដ៏ធំ»។
«Birmingham ផ្តល់ឱកាសដ៏ធំធេងសម្រាប់វិនិយោគិនដែលស្វែងរកការទទួលបានអត្ថប្រយោជន៍ត្រឡប់មកវិញ។ ការមកដល់នៃបណ្តាញផ្លូវដែកល្បឿនលឿន ក៏នឹងទាក់ទាញប្រជាជននៅទីក្រុងឡុងដ៍ឱ្យផ្លាស់ទៅទីក្រុង Birmingham កាន់តែច្រើនជាកន្លែងដែលតម្លៃអចលនទ្រព្យមានការប្រកួតប្រជែងខ្លាំង»។
លោក Timothy Blair បានបន្តថា៖ «ការស្រាវជ្រាវថ្មីៗបានរកឃើញថាចំណូលជួលផ្ទះជាមធ្យមនៅក្នុងទីក្រុង Birmingham មានកំណើនចាប់ពី ៥,៩៥ ភាគរយ ដល់ ៧,៥ ភាគរយ អាស្រ័យលើទំហំ និងទីតាំងនៃអចលនទ្រព្យនោះ»។
ក្រុមហ៊ុន Leander ត្រូវបានបង្កើតឡើងដោយលោក Timothy Blair នៅហុងកុង ក្នុងឆ្នាំ ២០១៦ ដោយផ្តោតលើគម្រោងវិនិយោគ និងដំណោះស្រាយសម្រាប់វិនិយោគិននៅក្នុងទីផ្សារអចលនទ្រព្យជាមួយការិយាល័យនៅទីក្រុងហុងកុង ប៉ារីស និងឌូបៃ។
ទទួលចំណូលជាង ៦៥ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំ ភាគច្រើនតាមរយៈបណ្តាញចែកចាយដ៏រឹងមាំនៅហុងកុង និងចិន ក្រុមហ៊ុន Leander Group បានផ្តោតយុទ្ធសាស្ត្រជាថ្មីនៅឆ្នាំ ២០១៧ ដើម្បីបង្កើនខ្សែចង្វាក់តម្លៃនៅក្នុងការទិញអចលនទ្រព្យ ការអភិវឌ្ឍ និងកត់សម្គាល់ឃើញថាកម្ពុជាគឺជាគោលដៅទីផ្សារដែលកំពុងលេចធ្លោ។
កិច្ចសហការរវាង Leander Group និងក្រុមហ៊ុន API Global អនុញ្ញាតឱ្យផ្តល់ជូននូវគេហដ្ឋានដែលសាងសង់ និងជួសជុលថ្មីៗនៅក្នុងចក្រភពអង់គ្លេសពីក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ជោគជ័យនៅក្នុងទីតាំងល្អៗ។ ក្រុមហ៊ុន API Global ផ្តល់សិទ្ធិ Leander Group ឱ្យធ្វើជាអ្នកចែកចាយផ្តាច់មុខរបស់ខ្លួននៅកម្ពុជា។
«យើងបានសហការជាមួយក្រុមហ៊ុន API Global នៅទូទាំងប្រទេសចិន និងហុងកុងរួចហើយ និងបានលក់អស់ជាង ១០០ យូនីត។ បទពិសោធនេះ បានបង្ហាញយើងថានៅអាស៊ីមានការចង់វិនិយោគលើអចលនទ្រព្យនៅក្រៅតំបន់ រួមជាមួយនឹងការចង់បានការអប់រំខ្ពស់សម្រាប់កូនៗរបស់ពួកគេ។
«ចក្រភពអង់គ្លេសមានប្រព័ន្ធអប់រំល្អបំផុតមួយនៅលើពិភពលោក ហើយការទិញអចលនទ្រព្យនៅចក្រភពអង់គ្លេស គឺមានបរិស្ថានដ៏មានសុវត្ថិភាពសម្រាប់កូនៗរបស់វិនិយោគិនក្នុងអំឡុងពេលការសិក្សារបស់ពួកគេ»។
លោកបន្តថា៖ «ក្រោយមក អចលនទ្រព្យអាចនឹងត្រូវបានជួលដើម្បីទទួលបានប្រាក់ចំណូលពីការជួលដោយទទួលបានប្រាក់ចំណេញពី ៤ ទៅ ១២ ភាគរយក្នុង ១ ឆ្នាំអាស្រ័យលើទីតាំង។ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៤ តម្លៃផ្ទះនៅចក្រភពអង់គ្លេសត្រូវបានគេរំពឹងថា នឹងកើនឡើង ១៥ ភាគរយក្នុង ១ ឆ្នាំធ្វើឱ្យវាជាទ្រព្យសកម្មដែលអាចបង្កើតចំណូលបានច្រើន»។
លោក Blair បន្ថែមថា៖ «ហើយការស្រាវជ្រាវបានប៉ាន់ប្រមាណថា អ្នកជួលផ្ទះនៅចក្រភពអង់គ្លេសនឹងមានច្រើនជាងម្ចាស់ផ្ទះនៅឆ្នាំ ២០៣៩ ដែលជំរុញឱ្យតម្លៃផ្ទះកើនឡើងយ៉ាងឆាប់រហ័សរួមនឹងភាពបត់បែននៃការជួលកាន់តែច្រើន»។
«កំណើនសេដ្ឋកិច្ចកម្ពុជាបាននាំឱ្យពលរដ្ឋកើនទ្រព្យសម្បត្តិ ហើយយើងយល់ថាវិនិយោគិនក្នុងស្រុកកំពុងស្វែងរកឱកាសវិនិយោគបន្ថែមទៀត ដែលអាចផ្តល់នូវប្រាក់ចំណេញដ៏ប្រសើរ»។
«វិនិយោគិនក្នុងស្រុក និងបរទេសទាំងថ្មី និងចាស់ អាចទាញយកអត្ថប្រយោជន៍ពីឱកាសដ៏គួរឱ្យរំភើបនេះ។ ឱកាសទិញអចលនទ្រព្យនៅចក្រភពអង់គ្លេសអនុញ្ញាតឱ្យជនបរទេសក្លាយជាម្ចាស់កម្មសិទ្ធិលើផ្ទះសំបែង គឺសម្រាប់អ្នកដែលស្វែងរកការពង្រីកផលបត្រអចលនទ្រព្យរបស់ពួកគេ ជាមួយនឹងការទិញ នៅក្នុងទីតាំងដែលកំពុងរីកលូតលាស់សំខាន់ៗដែលផ្តល់នូវផលចំណេញល្អ»។
លោកថ្លែងថា៖ «ទីផ្សារអចលនទ្រព្យចក្រភពអង់គ្លេសបានរក្សាកំណើនថេរពី ១ ឆ្នាំទៅ ១ ឆ្នាំ ហើយជាមួយនឹងកង្វះទីផ្សារជួលផ្ទះក្នុងទីក្រុងឡុងដ៍ និងភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស គេព្យាករថានឹងមានកំណើន ១១,៥ ភាគរយក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ខណៈកំណើននៅទីក្រុង Birmingham ត្រូវបានគេរំពឹងថា នឹងកើនដល់ ១២,៥ ភាគរយ គិតចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៣»។
«ដោយបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ៥ ឆ្នាំមកហើយនោះ យើងយល់ដឹងយ៉ាងច្បាស់អំពីទីផ្សារ ដូច្នេះយើងកំពុងរង់ចាំឱ្យទីផ្សារកម្ពុជារឹងមាំគ្រប់គ្រាន់ មុនពេលរួមបញ្ចូលអាជីវកម្មបង្កើតនៅចក្រភពអង់គ្លេស ជាមួយអ្នកជំនាញរបស់យើងនៅកម្ពុជា។
លោកបន្ថែមថា៖ «ខណៈប្រទេសកម្ពុជាជាប្រទេសមួយដែលមានស្ថិរភាព និងនិរន្តរភាពដ៏ល្អក៏ដូចជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដូច្នេះគ្មានអ្វីគួរឱ្យសង្ស័យទេ ថានេះជាពេលវេលាដ៏សមស្រប»៕