ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ បានបង្កើនយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ ជាមួយនឹងការសម្ពោធ សាលតាំងបង្ហាញរថយន្តនីស្សាន់ថ្មីរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញដែលនឹងជួយជំរុញដល់កំណើនដ៏ឆាប់រហ័ស។
ក្រុមហ៊ុនក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចឌី (ម៉ាឡេស៊ី) និងជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ រថយន្តនីស្សាន់បានបើកសាងតាំងបង្ហាញរថយន្តថ្មីមួយទៀតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ជាទីតាំងដែលមានសាលតាំងបង្ហាញរថយន្តអន្តរជាតិម៉ាកល្បីៗដទៃទៀតជាច្រើនក្នុងគោលបំណងដើម្បីចាប់យកទីផ្សាររថយន្តដែលកំពុងរីកចម្រើននេះ។
លោក Than Tai Hing ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តាន់ ចុងម៉ូធ័រ ប្រចាំប្រទេសកម្ពុជា និងឡាវថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អំឡុងសម្ពោធសាលតាំងបង្ហាញនេះថា៖ «យើងកំពុងបន្តពង្រីក និងពង្រឹងចំណុចដែលអតិថិជនចង់បានធានាឲ្យបាននូវភាពងាយស្រួលសម្រាប់អតិថិជនរបស់យើង និងដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃរថយន្តនីស្សាន់»។
ទិដ្ឋភាពវិស័យយានយន្តដែលកំពុងលេចធ្លោនេះ គឺជាការបន្ថែមនូវភាពជឿជាក់មួយទៀតចំពោះសុទិដ្ឋិនិយមរបស់លោក Than។
ចំពោះការចុះបញ្ជីយានយន្តក្នុងឆ្នាំ ២០១៨ មានចំនួន ២៤១ ៦៧១ គ្រឿង ធៀបនឹងឆ្នាំ ២០១៧ មានចំនួន ១៧៦៣៨៩ គ្រឿងពោលគឺកើនឡើងចំនួន ៣៧ ភាគរយ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ទីផ្សាររថយន្តនៅប្រទេសកម្ពុជាគឺប្រមាណ ៧០ ភាគរយនៃរថយន្តដែលចរាចរណ៍នៅលើដងផ្លូវគឺជារថយន្តដែលត្រូវបានប្រើប្រាស់រួច។
ប៉ុន្តែនិន្នាការនេះហាក់ដូចជាកំពុងផ្លាស់ប្តូរបន្តិចម្តងៗ នៅពេលដែលចំនួនប្រជាជនកម្ពុជាដែលមានជីវភាពធូរធារ និងប្រជាជនដែលមានចំណូលមធ្យមកំពុងកើនឡើងដោយពួកគេកំពុងសម្លឹងរកការប្រើប្រាស់រថយន្តថ្មីដែលមានសុវត្ថិភាពខ្ពស់។
លើសពីនេះទៀតធនាគារពិភពលោកក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ ៧ ភាគរយនៅឆ្នាំក្រោយ ទោះបីសេដ្ឋកិច្ចពិភពលោកហាក់មិនទាន់ប្រាកដប្រជានៅឡើយ ហើយអាចជាប្រទេសដែលមានកំណើនលឿនជាងគេក្នុងតំបន់អាស៊ាន។
យោងតាមអ្នកជំនាញបានលើកឡើងថា ប្រជាជនកម្ពុជាកាន់តែច្រើនចូលចិត្តធ្វើដំណើរទៅតំបន់ជនបទ ដូច្នេះតម្រូវការរថយន្តរឹងមាំនឹងកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ។
សេណារីយោនេះនឹងក្លាយជាអត្ថប្រយោជន៍សម្រាប់អ្នកចែកចាយរថយន្ត ដូចជាក្រុមហ៊ុន តាន់ ចុង ជាដើម។
សាលតាំងបង្ហាញរថយន្តនីស្សាន់នេះមានតាំងបង្ហាញរថយន្តនីស្សាន់ទំនើបៗចុងក្រោយបំផុត ដូចជាម៉ូដែល Terra និង Navara ជាដើម។
ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅក្នុងព្រឹត្តិការណ៍នេះដោយសង្ឃឹមថា បច្ចេកវិទ្យាជឿនលឿននៃរថយន្តនីស្សាន់នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
«ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលត្រូវបានអញ្ជើញ ចូលរួមនៅក្នុងពិធីសម្ពោធជាផ្លូវការនូវសាលតាំងបង្ហាញរថយន្តម៉ាកនីស្សាន់ថ្មីនេះ ហើយខ្ញុំពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន នីស្សាន់ និងក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ខេមបូឌា ក្នុងការផលិត និងផ្គត់ផ្គង់រថយន្តទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនកម្ពុជា។ ជាពិសេសខ្ញុំសូមកោតសរសើរចំពោះបច្ចេកវិទ្យាថ្មីដែលត្រូវបានបង្កើតឡើងសម្រាប់បំពាក់លើរថយន្តនីស្សាន់នាពេលបច្ចុប្បន្ន ហើយខ្ញុំជឿជាក់ថា ប្រព័ន្ធបំផ្លាស់ទីឆ្លាតវៃ (Intelligent Mobility) ដែលបានបំពាក់លើរថយន្តនីស្សាន់នឹងជួយបង្កើនសុវត្ថិភាពព្រមទាំងកាត់ជួយបន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកស្រី Ayako Nakamura នាយិការងផ្នែកទីផ្សារឯករាជ្យនៃក្រុមហ៊ុន Nissan Motor Asia Pacific Co., Ltd ដែលមានវត្តមាននៅក្នុងពិធីសម្ពោធនោះដែរបានថ្លែងថា៖ «តម្រូវការរបស់អតិថិជនគឺជាចំណុចដែលយើងយកចិត្តទុកដាក់លើសអ្វីៗដែលយើងធ្វើ»។
លោកស្រីបញ្ជាក់ថា៖ «ខណៈដែលវាជាអាទិភាពក្នុងការផ្តល់ជូននូវរថយន្តដ៏ល្អបំផុត និងសេវាកម្មឈានមុខគេនៅក្នុងឧស្សាហកម្មរថយន្តដល់អតិថិជនរបស់យើង ហើយវាក៏មានសារៈសំខាន់ផងដែរ ដែលយើងបង្កើតនូវបរិយាកាសសម្រាប់ជាបទពិសោធដ៏អស្ទារ្យ»៕