សាលារៀន អូស្ត្រាលី​អន្តរជាតិ ភ្នំពេញ​បាន​ដាក់​ដំណើរការ​នូវ​កម្មវិធី​សិក្សា​ដែល​ប្រកប​ដោយ​ភាពច្នៃប្រឌិត ដោយ​មាន​ការសហការ​ជាមួយ​ដៃគូ​សាកលវិទ្យាល័យ​ឈានមុខ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។


ក្នុង​អំឡុងពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​មាន​ការជជែក​ពិភាក្សា​ជាច្រើន​ពី​សំណាក់​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​អំពី​ការសិក្សា និង​ការរៀបចំ​អនាគត​ជូន​បុត្រ​ធីតា​របស់​ពួកគាត់​នា​ថ្ងៃ​អនាគត​។ ការលើកឡើង​នេះ សំដៅ​ដល់​ការទទួល​ស្គាល់ថា កុមារ​ម្នាក់ៗ​មាន​បុគ្គលិក​លក្ខណៈពិសេស​ផ្សេង​ពីគ្នា ហើយ​កម្មវិធីសិក្សា​តែមួយ​ប្រភេទ​ពុំ​អាច​ស័ក្តិសម​សម្រាប់​សិស្សានុសិស្ស​ទាំងអស់​បាន​នោះទេ ហើយ​នេះ​ក៏​ជា​ទស្សនៈ​ដែល​សាលារៀន អូស្ត្រាលី អន្តរជាតិ​ភ្នំពេញ​មាន​ផងដែរ​។


ស្រប​ពេលដែល​សិស្សានុសិស្ស​មានការ​អភិវឌ្ឍ​តាមរយៈ​ការអប់រំ​នៅក្នុង​សាលារៀន​ពី​ថ្នាក់បឋមសិក្សា​ដល់​ថ្នាក់​វិទ្យាល័យ ការត្រៀមខ្លួន​សម្រាប់​ជម្រើស​មុខជំនាញ​នៅ​ថ្នាក់​សាកលវិទ្យាល័យ​អាច​នឹង​មាន​ការរួមតូច​។ ជាទូទៅ សាលារៀន​មួយចំនួន​ធំ​ផ្តល់ជូន​នូវ​មាគ៌ា​សិក្សា​ ១ ឬ​ ២ ​តែ​ប៉ុណ្ណោះ​សម្រាប់​ឱ្យ​សិស្សានុសិស្ស​ឆ្ពោះទៅរក​ការបញ្ចប់​ថ្នាក់​វិទ្យាល័យ ហើយ​បន្ត​ទៅកាន់​កម្រិត​សាកលវិទ្យាល័យ​។ ប៉ុន្ដែ​មាគ៌ា​សិក្សា​ទាំងនេះ​តម្រូវ​ឱ្យ​សិស្សានុសិស្ស​មាន​សមត្ថភាព និង​ជំនាញ​សិក្សា​ខ្ពស់​។ បើទោះជា​មាគ៌ា​សិក្សា​នេះ​ស័ក្តិសម​សម្រាប់​សិស្សានុសិស្ស​មួយចំនួន ប៉ុន្តែ​វា​ក៏​មិនមែនជា​មាគ៌ា​ដ៏មាន​ប្រសិទ្ធភាព​សម្រាប់​សិស្សានុសិស្ស​គ្រប់គ្នា​នោះឡើយ​។


តាមរយៈ​ការយល់ដឹង​អំពី​តម្រូវ​ការសិក្សា​ផ្ទាល់ខ្លួន​របស់​សិស្ស​នីមួយៗ​ពី​ថ្នាក់​វិទ្យាល័យ​ដល់​សាកលវិទ្យាល័យ សាលារៀន អូស្ត្រាលី​អន្តរជាតិ​ភ្នំពេញ បាននិងកំពុង​សហការ​ជាមួយ​នឹង​សាកលវិទ្យាល័យ​ល្បី​កម្រិត​ពិភពលោក​ជាច្រើន​ក្នុង​ការសហការ​ជា​ដៃគូ​ដើម្បី​ផ្តល់​ជម្រើស​សិក្សា​ដ៏សម្បូរបែប​ជូន​ដល់​សិស្សានុសិស្ស​របស់​យើង​។ វា​ជា​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សិស្សានុសិស្ស​មាន​ជម្រើស​ក្នុង​ការចុះឈ្មោះ​ចូលរៀន​ ២ ​កម្មវិធីសិក្សា ដែល​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​របស់​យើង​ចាប់ផ្តើម​សិក្សា​មុខវិជ្ជា​ស្នូល​នៅ​ថ្នាក់​មហាវិទ្យាល័យ ស្រប​ពេល​ដែល​ពួកគេ​កំពុង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ AISPP​។ មាគ៌ា​សិក្សា​មួយ​នេះ​គឺជា​មាគ៌ា​សិក្សា​មួយ​ដែល​អាចឱ្យ​សិស្សានុសិស្ស​របស់​យើង​ទទួលបាន​នូវ​បទពិសោធ​សិក្សា​ប្រកប​ដោយ​ជំនាញ​ខ្ពស់​។


សិស្សសាលា​អន្តរជាតិ AISPP ថ្នាក់ Art​។ រូបថត Supplied


សាលារៀន អូស្ត្រាលី​អន្តរជាតិ- ភ្នំពេញ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​មហាវិទ្យាល័យ Savannah Collage of Art & Design (SCAD) ដែលជា​មហាវិទ្យាល័យ​ឈានមុខ​គេ​ក្នុង​ជំនាញ​សិល្បៈ និង​រចនា​លើ​សកលលោក និង​សាកល​វិទ្យាល័យ Embry Riddle Aeronautical University(ERAU) ​ដែល​ជា​សាកលវិទ្យាល័យ​ធំជាងគេ​បំផុត​លើ​សកលលោក​ក្នុង​ជំនាញ​អាកាសចរណ៍ និង​អវកាស​។ កិច្ចព្រមព្រៀង​ជាមួយនឹង​សាកលវិទ្យាល័យ​ទាំង​ ២ ​នេះ​នឹង​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​របស់​យើង​ចាប់ផ្តើម​សិក្សា​នៅ​ថ្នាក់​សាកលវិទ្យាល័យ​ស្រប​ពេល​ដែល​ពួកគេ​កំពុង​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅឡើយ​។

សិស្សានុសិស្ស​នៅ​សាលារៀន អូស្ត្រាលី​អន្តរជាតិ​ភ្នំពេញ​នឹង​មាន​ឱកាស​ចូលរួម​សិក្សា​ជាមួយ​នឹង​និស្សិត​ឆ្នាំ​ទី​ ១ ​នៃ​សាកលវិទ្យាល័យ​ដៃគូ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ហើយ​ពួកគាត់​នឹង​ចំណាយពេល​ប្រមាណ ៥០% នៃ​កាលវិភាគ​របស់​ពួកគាត់​សិក្សា​ជាមួយ​សាស្ត្រាចារ្យ​ល្បីៗ​ជាច្រើន​លើ​ពិភពលោក​។

តាមរយៈ​ការជ្រើសរើស​មុខវិជ្ជា​សិក្សា​ដ៏ត្រឹមត្រូវ និង​រក្សា​នូវ​ពិន្ទុ​មធ្យមភាគ​ល្អ (GPA) សិស្សានុសិស្ស​របស់​យើង​នឹង​អាច​បញ្ចប់​ការសិក្សា​ឆ្នាំ​ទី​ ១ នៅក្នុង​សាកលវិទ្យាល័យ ខណៈ​ដែល​ពួកគេ​កំពុង​សិក្សា​ក្នុង​ថ្នាក់​ទី​ ១១ និង​ទី​ ១២​។ ហើយ​កម្មវិធីសិក្សា​ ២ ​ក្នុងពេល​តែ​ ១ ​នេះ​នឹង​ជួយ​ឱ្យ​សិស្សានុសិស្ស​ចំណេញ​ពេលវេលា​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយឆ្នាំ​ពេញ និង​ជួយ​សន្សំសំចៃ​ការចំណាយ​របស់​មាតាបិតា​ទៅលើ​ថ្លៃ​សិក្សា និង​ការស្នាក់នៅ​របស់​ពួកគាត់​ក្នុង​ចំនួន​ប្រមាណ ៥០ ០០០ ដុល្លារ​អាមេរិក​ទៀតផង​។

ចំពោះ​សិស្សានុសិស្ស​ដែលមាន​គោលដៅ​អាជីព​ការងារ​ក្នុង​ឧស្សាហកម្ម​សិល្បៈ និង​ការរចនា (​មាន​ដូចជា​៖ រចនា​ក្រាហ្វិក (Graphic Design) រចនា​លើ​បទពិសោធ​អ្នក​ប្រើប្រាស់ (User Experience) រចនា​ក្នុង​វិស័យ​ឧស្សាហកម្ម (Industrial Design) វិចិត្រសិល្បៈ ( Fine Arts) រចនា​ម៉ូដ ( Fashion Design) ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ទីផ្សារ ( Advertising & Marketing) ។​ល​។

មហាវិទ្យាល័យ SCAD នឹង​ផ្តល់នូវ​ឱកាស​ដ៏ល្អ​មួយ​នេះ​សម្រាប់​ពួកគេ​ដើម្បី​សម្រេច​គោលដៅ​អាជីព​ការងារ​ទាំងនោះ​។ តួយ៉ាង​ដូចដែល​មាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្តី Forbes ថ្មីៗ​នេះ​បាន​លើកឡើងថា​ «​សិស្សានុសិស្ស​នៃ​មហាវិទ្យាល័យ SCAD គឺជា​ធនធាន​ដ៏មាន​សមត្ថភាព និង​ទេពកោសល្យ​ក្នុងការ​លើកតម្កើង​លើ​វិស័យ​សិល្បៈ និង​រចនា​នាពេល​អនាគត​»​។

សម្រាប់​សិស្សានុសិស្ស​ដែលមាន​បំណង​ប្រកបការងារ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍ សាកលវិទ្យាល័យ Embry Riddle ជា​ជម្រើស​ដ៏ល្អ​មួយ​ដែល​មិនអាច​រំលង​បាន ដោយ​សាកលវិទ្យាល័យ​មួយ​នេះ​ត្រូវបាន​ចាត់ថ្នាក់​ចូល​ជា​សាកលវិទ្យាល័យ​កំពូល​ក្នុង​ពិភពលោក​នៅក្នុង​វិស័យ​អាកាសចរណ៍ ហើយ​ក៏​ត្រូវបាន​គេ​ចាត់ថ្នាក់​ជា​ស្ថាប័ន​អប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ល្អ​បំផុត​លើ​សកលលោក​។

សាកលវិទ្យាល័យ ERAU ផ្តល់នូវ​កម្មវិធី​ជាច្រើន​នៅក្នុង​ជំនាញ​វិស្វកម្ម​អាកាសយានិក អាកាសចរណ៍ និង​ធុរកិច្ច​អាកាសចរណ៍​ផងដែរ​។ ជាមួយ​គ្នា​នេះដែរ វិស័យ​អាកាសចរណ៍​ត្រូវបាន​អ្នកជំនាញ​មើលឃើញថា ជា​វិស័យ​ដែល​នឹង​មាន​ការខ្វះខាត​លើ​ធនធាន​មនុស្ស​ប្រមាណ​ជា ៣០០ ០០០ ​នាក់​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ ដូច្នេះ​វិស័យ​មួយ​នេះ​ជា​វិស័យ​ពោរពេញ​ដោយ​សក្តានុពល​សម្រាប់​សិស្សានុសិស្ស​ក្នុងពេល​បច្ចុប្បន្ន​។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​សិក្សា​នេះ​សូម​ទាក់ទង​នាយក​គ្រប់គ្រង​ផ្នែក​វិទ្យាល័យ​នៃ​សាលារៀន អូស្ត្រាលី អន្តរជាតិ​ភ្នំពេញ លោក Jonathan Cox តាមរយៈ​អ៊ីមែល jonathan@aispp.edu.kh៕

សម្រាប់​ព័ត៌មាន​កម្មវិធីសិក្សា​ទូទៅ​សូម​ទាក់ទង​មកកាន់​ការិយាល័យ​ផ្នែក​ទទួល​ចុះឈ្មោះ​ចូលរៀន និង​ផ្តល់ព័ត៌មាន​តាមរយៈ៖

ទូរស័ព្ទ៖ +៨៥៥ (០) ៩២ ១១១ ១៣៦/ ១៥ ៧២៩ ០០៧

អ៊ីមែល៖ admissions@aispp.edu.kh

គេហទំព័រ៖ www.aispp.edu.kh