វីងម៉ល​បាន​កំពុង​ក្លាយជា​ទីផ្សារ​ទំនិញ​តាម​អនឡាញ​ធំជាងគេ​នៅ​ព្រះរាជាណាចក្រ​ក្នុងការ​ផ្តល់នូវ​បទពិសោធ​ថ្មី និង​កាន់តែ​ងាយស្រួល​។

ការទិញ​ទំនិញ​តាម​អនឡាញ​ដែល​កំពុង​កើនឡើង​នេះ ភាគច្រើន​ត្រូវ​បាន​ទទួល​ការគាំទ្រ​ដោយ​អ្នកទិញ​វ័យក្មេង​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ឌីជីថល ហើយ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នឹង​ក្លាយ​ជា​វិស័យ​មួយទៀត​ដែល​រះ​នៅក្នុង​ប្រទេស​កម្ពុជា​។


លោក សាក់សាម ស៊ូបាម នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អេឡិចត្រូនិក​មាន​ប្រសាសន៍​ថា​៖ «​ការទិញ​ទំនិញ​តាម​អ៊ីនធឺណិត​ជា​និន្នាការ​ថ្មី​មួយ​នៅ​កម្ពុជា​។ យើង​ជឿជាក់ថា វីងម៉ល មានឱកាស​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​ប្រជាជន​គ្រប់រូប​ឱ្យ​ពួកគេ​អាច​កាត់បន្ថយ​ភាពតានតឹង​ជាមួយ​បទពិសោធ​ការទិញ​ទំនិញ​នៅ​ហាង ដោយផ្ទាល់​ដោយ​មិនចាំបាច់​ធ្វើ​ដំណើរ ហើយ​ពួកគេ​នឹងមាន​ពេលវេលា​កាន់តែ​ច្រើន​ជាមួយ​ក្រុមគ្រួសារ និង​ការងារ​»​។


«​អតិថិជន​របស់​យើង​មិនចាំបាច់​ទៅ​ហាង​ដោយផ្ទាល់​ ឬ​ប្រើ​ក្រដាសប្រាក់​ទៀតឡើយ ផ្ទុយទៅវិញ​ពួកគេ​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ​ទូរស័ព្ទ នោះ​ទំនិញ​ទាំងអស់​នឹង​ត្រូវបាន​ដឹកជញ្ជូន​ដល់​មាត់ទ្វារ​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស​»​។


វីងម៉ល​មាន​ហាង​ចំនួន ១០០០ ​កន្លែង​បាន​ចូលរួម​ដាក់​បង្ហាញ​ទំនិញ​របស់​ពួកគេ​។


ប្រទេស​កម្ពុជា​គឺជា​ទីតាំង​ដ៏មាន​សក្កានុពល​សម្រាប់​ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។ មាន​ប្រជាជន​វ័យក្មេង​កាន់តែ​ច្រើន​មានចំណេះដឹង​ខាង​ផ្នែក​បច្ចេកវិទ្យា​ដែល​នាំឱ្យ​ការប្រើប្រាស់​ស្មាតហ្វូន​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​ជាមួយ​តម្លៃ​សមរម្យ និង​ជំរុញ​ឱ្យ​មាន​ការនាំចូល​ផលិតផល​ម៉ាក​ល្បីៗ​មក​កម្ពុជា​កាន់តែ​ច្រើន​ទោះបី​ជា​មាន​ជំងឺ​កូវីដ​កំពុង​រាតត្បាត​ក៏ដោយ​។ ដូច្នេះ​ច្បាស់​ណាស់​គឺ​វា​កំពុង​ជំរុញ​ដល់​វិស័យ​មួយ​នេះ​។


ចាប់តាំងពី​បើក​ដំណើរការ​សាកល្បង​នៅ​ខែតុលា​ឆ្នាំមុន​មក​ដល់​ពេល​នេះ វីងម៉ល មាន​ហាង​ល្បីៗ​ចំនួន​ ១០០០ ​កន្លែង​ដែល​បាន​ចូលរួម​ដាក់​លក់​ទំនិញ​រាប់ពាន់​ប្រភេទ​ដោយ​រួមមាន៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿង​អេឡិចត្រូនិក ប្រដាប់ប្រដា​ក្មេងលេង ផលិតផល​ថែរក្សា​សម្រស់ និង​ទំនិញ​ជាច្រើន​មុខ​ផ្សេងទៀត​។

លើសពី​នេះ​ទៅ​ទៀត​មាន​បុគ្គលិក​ដឹកជញ្ជូន​ចំនួន ៥០០ ​នាក់​ត្រូវ​បាន​ដាក់បញ្ចូល​បន្ថែម​ជាមួយ​បុគ្គលិក វីងម៉ល ដើម្បី​ធានាថា រាល់ការកុម្ម៉ង់ និង​ដឹកជញ្ជូន គឺ​រហ័ស​ទាន់ពេល​។

លោក​ សាក់សាម បន្តថា​៖ «​គោលដៅ​របស់​យើង​គឺ​ផ្តល់​សិទ្ធិអំណាច​ដល់​អាជីវករ​តូចៗ​អាចមាន​កន្លែង​លក់​ផលិតផល​របស់​ពួកគេ និង​ជួយ​ពួកគេ​ឱ្យ​អាច​ទទួលបាន​អតិថិជន​ថ្មីៗ ក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ​។

«​យើង​នឹងមិន​យក​តម្លៃ​ជើងសា​ច្រើន​ហួសហេតុ​ចំពោះ​ហាង​ដៃគូ​យើង​ឡើយ​។ វីង​នឹង​គិត​កម្រៃ​តាម​អត្រា​ធម្មតា និង​កម្រិត​សមស្រប​មួយ​ដើម្បី​ទ្រទ្រង់​កិច្ចការ​ខ្លួន ហើយ​យើង​នឹង​អនុញ្ញាត​ឱ្យ​ហាង​ដៃគូ​អាជីវកម្ម​ទាំងអស់​អាច​មាន​ទំនាក់ទំនង​ជាមួយ​អ្នកប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន​វីង​រាប់លាន​អ្នក​»​។

លោក សាក់សាម ស៊ូបាម ។

វីងម៉ល ដាក់​ឱ្យ​ដំណើរការ​ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នកប្រើប្រាស់ កម្មវិធី​ស្មាតហ្វូនវីង ជាមួយ​នឹង​អាជីវករ​នានា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ វីងម៉ល នឹង​ពង្រីក​ប្រតិបតិ្តការ​របស់ខ្លួន​នៅតាម​ខេត្ត​ផ្សេងទៀត​ក្នុងអំឡុង​ឆ្នាំនេះ​។

អ្នកប្រើប្រាស់​ទាំងអស់​អាច​ធ្វើការ​កុម្ម៉ង់​ដោយ​គ្រាន់តែ​ចូលទៅក្នុង​កម្មវិធី​ស្មាតហ្វូន​វីង​បន្ទាប់មក​ជ្រើសរើស “​វីងម៉ល​” ​លោកអ្នក​នឹង​ឃើញ​ជម្រើស​ហាង​រាប់រយ ហើយ​អាច​ធ្វើការ​បញ្ជា​ទិញ​បាន​យ៉ាង​ស្រួល​។

អតិថិជន​នឹង​អាច​តាមដាន​ការបញ្ជា​ទិញ បញ្ជាក់​ពី​ការទទួល​បាន​ទំនិញ​លើ​ទូរស័ព្ទ​របស់​ពួកគេ និង​អាច​ធ្វើការ​ទូទាត់​ទំនិញ​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​បាន​ឆាប់រហ័ស​ និង​មាន​សុវត្ថិភាព​។ វីងម៉ល​ក៏​លើក​ទឹកចិត្ត​អតិថិជន​ក្នុង​ការផ្តល់​មតិយោបល់​អំពី​ហាង​ដៃគូ ឬ​សេវា​ដឹកជញ្ជូន ដើម្បី​បន្ត​ធានា​ការរីកចម្រើន និង​បំពេញ​តម្រូវការ​របស់​អតិថិជន​។

ដើម្បី​ជួយ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​ឱ្យ​ដំណើរការ​ជាធម្មតា​ក្នុង​អំឡុងពេល​ដ៏ពិបាក​នេះ វីងម៉ល​ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​នៅ​ភ្នំពេញ ហើយ​អតិថិជន​នឹង​អាច​រីករាយ​ជាមួយ​ការដឹកជញ្ជូន​ទំនិញ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​។

អ្នកទិញ​ទំនិញ​តាម​វីងម៉ល​អាច​សន្សំ​យក​ពិន្ទុ WingPoints ដែលជា​ការបន្ថែម​ជូន​ដ៏ពិសេស​របស់​ធនាគារ​ឯកទេស​វីង​។

ដោយ​មាន​ការបន្ថែម​អត្ថប្រយោជន៍​អតិថិជន​អាច​សន្សំ​ពិន្ទុ WingPoints រាល់ពេល​ទិញ​ទំនិញ​ជាធម្មតា បន្ទាប់មក​ពួកគេ​អាច​ប្រើ​ពិន្ទុ​ទាំងនោះ​ប្តូរ​យក​ទំនិញ​ជាច្រើន​ពី​ហាង​ដៃគូ​របស់​វីងម៉ល​បាន​យ៉ាង​ស្រួល​។

សម្រាប់​អតិថិជន​វីង​ដែល​សន្សំ​បាន ៥០០ ​ពិន្ទុ​ក្នុង​​ ១ ​សប្តាហ៍​ពួកគេ​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ iPhone 12 Pro ១ ​គ្រឿង ហើយ​អ្នក​ដែល​សន្សំ​បាន ៥០០០ ​ពិន្ទុ​ក្នុង ១ ​ខែ​ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា Zoomer X ១ ​គ្រឿង​ផងដែរ​៕