ឥឡូវនេះអតិថិជនរបស់ធនាគារ ឈីហ្វ អាចសងប្រាក់កម្ចីរបស់ពួកគេតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់វីង។
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងដោយលោក Chau Chung Kai Peter ដែលជាសហគ្រិនជោគជ័យម្នាក់នៅទីក្រុងហុងកុង និងជាស្ថាបនិក CHIEF GROUP ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីមួយមានអាយុកាលជាង ៤១ ឆ្នាំជាមួយនឹងអាជីវកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបបានប្រកាសភាពជាដៃគូថ្មីមួយកាលពីថ្ងៃទី ២១ ខែមករា ដែលនឹងអនុញ្ញាតឱ្យអតិថិជនអាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ឬកម្មវិធីស្មាតហ្វូនវីង។
ភាពជាដៃគូនេះផ្តល់សេរីភាពដល់អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ មិនថានៅតំបន់ដាច់ស្រយាលប្រទេសកម្ពុជាក៏ដោយ អាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។ អតិថិជនក៏អាចសងប្រាក់កម្ចីតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏មានភាពច្នៃប្រឌិតដោយគ្រាន់តែចុច ២ ឬ ៣ ដងលើទូរស័ព្ទដៃរបស់ពួកគាត់តែប៉ុណ្ណោះ។ លើសពីនេះផងដែរ អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ ក៏អាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធបាគង ទៅប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់វីងផងដែរ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «ខ្ញុំរីករាយណាស់ដែលបានចូលរួមជាមួយ ធនាគារពាណិជ្ជឈីហ្វ បន្តបេសកកម្មរបស់យើងក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏ងាយស្រួល។ នេះគឺជាព្រឹត្តិការណ៍សំខាន់ ដែលឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកែលម្អសេវាកម្មហិរញ្ញវត្ថុឌីជីថលដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងសហគមន៍របស់យើង។»
វីងដែលជាធនាគារឯកទេសក្នុងការទូទាត់ បានខិតខំប្រឹងប្រែងអស់រយៈពេលជាង ១២ ឆ្នាំមកហើយ ដើម្បីសម្រេចគោលដៅក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវការទទួលបានសេវាហិរញ្ញវត្ថុចល័ត ប្រកបដោយសុវត្ថិភាព រហ័ស ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
ការប្តេជ្ញាចិត្តរបស់វីងក្នុងការផ្តល់សិទិ្ធអំណាចផ្នែកបរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា បានធ្វើឱ្យពួកគេអាចមានបណ្តាញភ្នាក់ងារវីងកាន់តែរឹងមាំ និងការអភិវឌ្ឍកាន់តែប្រសើរ នៃកម្មវិធីស្មាតហ្វូនវីង។
ចំណុចសំខាន់នៃភាពជាដៃគូរវាងធនាគារឯកទេសវីង និងធនាគារពាណិជ្ជ ឈីហ្វ គឺជាការចែករំលែក ចក្ខុវិស័យរួមគ្នាមួយក្នុងការប្រើប្រាស់សមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជានៅទូទាំងប្រទេស។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារពាណិជ្ជឈីហ្វក្នុងការធ្វើឱ្យផលិតផលរបស់យើងប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលកំពុងកើនឡើងដូច្នេះអតិថិជនអាចផ្តោតលើកំណើនអាជីវកម្មរបស់ពួកគេ។ អតិថិជនរបស់ធនាគារពាណិជ្ជឈីហ្វនឹងរីករាយនូវជម្រើសថ្មីដែលអនុញ្ញាតឱ្យពួកគេបង់ប្រាក់កម្ចីរបស់ពួកគេដោយមិនចាំបាច់ទៅដល់ការិយាល័យរបស់ធនាគារពាណិជ្ជឈីហ្វ នោះទេ»។
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានសម្លឹងឃើញពីការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការ កាលពីខែធ្នូ ឆ្នាំ ២០១៣ ដោយមានដើមទុនដំបូងត្រឹមតែ ១០ លានដុល្លារប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នមានទ្រព្យសកម្មសរុបមានចំនួនជាង ១៤៣ លានដុល្លារ គិតត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ និងមានបុគ្គលិកសរុបជាង ១៤០ នាក់។ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ចាត់ទុកអតិថិជនជាដៃគូយូរអង្វែង ដែលអាចធ្វើឱ្យធនាគារយើងនៅតែបន្តរីកចម្រើនទៅមុខជាលំដាប់។
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ប្រើប្រាស់គំរូអាជីវកម្មធ្វើជាមូលដ្ឋាននីយកម្ម និងអភិវឌ្ឍន៍ដែលស័ក្តិសមបំផុតទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។ យើងមិនត្រឹមតែធ្វើការយ៉ាងសកម្មដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀតនូវផលិតផលដែលមានស្រាប់របស់យើងប៉ុណ្ណោះទេ ព្រមទាំងណែនាំផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើងជាលំដាប់។
CHIEF GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ នៅទីក្រុងហុងកុង ដែលបានពង្រីកសក្តានុពល របស់ខ្លួនពី ១ ថ្ងៃទៅ ១ ថ្ងៃ ដោយប្រកាន់ខ្ជាប់នូវជំនឿនៃការអនុវត្តក្រមសីលធម៌ និងការវិនិយោគដោយភាពប្រយ័ត្នប្រយែង។ យើងបានបន្តដំណើរទៅមុខដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យបេសកកម្មគោលដៅ និងទស្សនវិស័យរបស់យើង និងផ្តល់សេវាដល់អតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើងជាងមុនដើម្បីទទួលបានលទ្ធផលល្អ។
ជោគជ័យរបស់យើងត្រូវបានគេសន្មតថា ជាស្មារតីក្រុមខ្លាំងជាមួយ នឹងចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់។
យើងសូមណែនាំឱ្យលោកអ្នកចូលទៅកាន់គេហទំព័ររបស់យើង www.chiefbank.com.kh និងទាញយកកម្មវិធីទូរស័ព្ទចល័ត (CHIEF Mobile App) ឬមកកាន់សាខាណាមួយរបស់ធនាគារពាណិជ្ជឈីហ្វ អតិថិជននឹងទទួលបាននូវសេវាកម្មដ៏ល្អពីបុគ្គលិកដែលរង់ចាំផ្តល់សេវាជូនលោកអ្នក។