អនាគតនៃប្រជាជាតិទាំងអស់ គឺពឹងផ្អែកទៅលើថាតើមនុស្សជំនាន់ក្រោយ បានត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីប្រឈមនឹងបញ្ហារបស់ពិភព-លោកដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។
ដើម្បីរៀបចំប្រទេស កម្ពុជា ឱ្យត្រៀមខ្លួនដើម្បីអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ សាលាអន្តរជាតិ Invictus ផ្តល់ជូនការអប់រំស្តង់ដាអន្តរជាតិ មានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យសម្រាប់សិស្សានុសិស្ស។
សាលាអន្តរជាតិ Invictus មាន កំណត់ត្រាល្អបំផុតចំពោះបទពិសោធក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ជាមួយកម្មវិធីសិក្សាលក្ខណៈអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី។
២ ក្នុងចំណោមចំណុចលេចធ្លោបំផុតដែលសាលាផ្តល់ជូន គឺការបង្រៀនមាន ៣ ភាសា គឺភាសាអង់គ្លេស ចិន និងភាសាខ្មែរ ក៏ដូចជាការបង្រៀនមុខវិជ្ជាគណិតវិទ្យាគំរូកម្មវិធីសិក្សារបស់ប្រទេស សិង្ហបុរី ផងដែរ។
ជាមួយនឹងការកើនឡើងនូវសកលភាវូបនីយកម្ម និងសមត្ថភាពពហុភាសា បច្ចុប្បន្នវាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ឱ្យសិស្សនូវការប្រកួតប្រជែងកាន់តែប្រសើរដែលធ្វើឱ្យពួកគេកាន់តែមានសមត្ថភាពលេចធ្លោ។ នៅឯសាលាអន្តរជាតិ Invictus ការបង្រៀនភាគច្រើន គឺប្រើភាសាអង់គ្លេស ដែលជាភាសាអន្តរជាតិត្រូវបានប្រើប្រាស់សម្រាប់ការទំនាក់ទំនងនៅប្រទេសជាច្រើន។
សម្រាប់ជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬប្រជាជនកម្ពុជាផ្ទាល់ វាមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការនិយាយ អាននិងសរសេរភាសាខ្មែរ។ ចំណែកឯភាសាចិនក៏កំពុងមានសារៈសំខាន់ខ្លាំងឡើងៗផងដែរ ខណៈយ៉ាងហោចណាស់មនុស្សប្រមាណ ១៦ ភាគរយ នៃចំនួនប្រជាជនពិភពលោកកំពុងប្រើប្រាស់ភាសាមួយនេះ។
ចំពោះការសិក្សាមុខវិជ្ជាគណិតវិទ្យាគំរូរបស់ប្រទេស សិង្ហបុរី ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ និងត្រូវបានគេយកទៅប្រើប្រាស់ក្នុងប្រទេសយ៉ាងតិច ២៥ ក្នុងនោះក៏មានសហរដ្ឋអាមេរិក និងអង់គ្លេសផងដែរ។ វាគឺ ជាវិធីសាស្ត្របង្រៀនដែលទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសារតែវាផ្តោតលើបច្ចេកទេសនៃការដោះស្រាយបញ្ហា។
នៅក្នុងកម្មវិធីសិក្សានេះ កុមារត្រូវបានបង្រៀនអំពីដំណើរការសិក្សាចំនួន ៣ ជំហាន ដែលពួកគេនឹងរៀនចាប់ពីថ្នាក់មូលដ្ឋាន ការគូររូបភាព និងតាមរបៀបអរូបីយ៍។
សិស្សអាចរៀនសូត្រតាមរយៈបទពិសោធជាក់ស្តែង ដែលពួកគេអាចប៉ះពាល់ មើលឃើញ និងបង្ហាញពីអារម្មណ៍លើវត្ថុដែលពួកគេសិក្សា។ ក្នុងនោះអមដោយការគូររូបភាពដែលតំណាងឲ្យការគិតលើមុខវិជ្ជាគណិតវិទ្យា មុនពេលឈានទៅដល់ដំណាក់កាលនៃការដោះស្រាយបញ្ហាគណិតវិទ្យាតាមរបៀបអរូបីយ៍។
ការផ្តោតគឺលើសមត្ថភាពនៃការបង្រៀនសិស្ស ក្នុងការដោះស្រាយបញ្ហាក៏ដូចជាការអនុវត្តជាក់ស្តែង និងជំនាញនៃការគិតដែលនឹងជួយពួកគេក្នុងការដោះស្រាយបញ្ហានៅក្នុងពិភពពិត។
នៅក្នុងប្រទេស កម្ពុជា សាលាអន្តរជាតិ Invictus ផ្តល់ជូនកម្មវិធីសិក្សាថ្នាក់បឋមសិក្សាលក្ខណៈអន្តរជាតិរបស់ចក្រភពអង់គ្លេស (IPC) និងកម្មវិធីសិក្សាមុខវិជ្ជាគណិតវិទ្យាគំរូរបស់ប្រទេស សិង្ហបុរី ចាប់ពីថ្នាក់ទី១ ដល់ទី៦ (ថា្នក់បឋមសិក្សា) និងកម្មវិធីសិក្សា UK International Middle Years Curriculum (IMYC) និង IGCSE ចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ៨ បន្ថែមលើកម្មវិធីសិក្សាគំរូគណិតវិទ្យារបស់សិង្ហបុរី។ សិស្សថ្នាក់ទី ៩ ដល់ទី ១០ នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកម្មវិធីសិក្សា Cambridge International General Certificate of Secondary Education (IGCSE) ហើយជាបន្តបន្ទាប់រៀបចំសម្រាប់កម្មវិធី Cambridge Internatioal A Level នៅថ្នាក់ទី ១១ និងទី ១២។
IPC គឺជាកម្មវិធីសិក្សាប្រកបដោយគំនិតច្នៃប្រឌិត គ្រប់ជ្រុងជ្រោយមានដំណើរការសិក្សាច្បាស់លាស់ និងមានគោលដៅសិក្សាជាក់លាក់។ វិធីសាស្ត្រនេះនឹងជួយឱ្យកុមារអាចមើលឃើញពីរបៀបដែលប្រធានបទទាំង ២ មានភាពឯករាជ្យ និងពឹងពាក់គ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យពួកគេអាចផ្សារភ្ជាប់គ្នារវាងមុខវិជ្ជា និងការពិភាក្សាលើប្រធានបទមួយតាមរយៈទស្សនៈច្រើន។
សាលាក៏អភិវឌ្ឍគោលគំនិត ឬទស្សនវិស័យលក្ខណៈអន្តរជាតិ និងលើកទឹកចិត្តដល់ការសិក្សាខ្លួនឯង ដែលផ្តោតលើជំនាញ និងសមត្ថភាពក្នុងសតវត្សរ៍ទី ២១ ផងដែរ ដែលសិស្សត្រូវការចាំបាច់ដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿនខាងបច្ចេកវិទ្យា និងទីក្រុងឆ្លាតវៃបច្ចុប្បន្ន។
សាលាអន្តរជាតិ Invictus ផ្តល់ជូននូវតម្លៃសិក្សាដ៏សមរម្យ គឺត្រឹមតែ ៨ ០០០ ដុល្លារប៉ុណ្ណោះ ក្នុង ១ ឆ្នាំ ដែលមានកម្មវិធីសិក្សាលំដាប់អន្តរជាតិ និងមានគុណភាពខ្ពស់។ នៅប្រទេស កម្ពុជា ឪពុកម្តាយដែលមានចំណូលមធ្យមកំពុងកើនឡើង ហើយជនបរទេសដែលផ្តល់តម្លៃដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ក៏មានចំនួនច្រើន ដូច្នេះសាលាមានទំនុកចិត្តខ្ពស់ថាខ្លួនអាចផ្តល់នូវការអប់រំដ៏ល្អបំផុត ដោយផ្អែកលើកំណត់ត្រាដែលបានបង្ហាញនៅក្នុងប្រទេស សិង្ហបុរី។
សាលាអន្តរជាតិ Invictus ធានាបាននូវការអប់រំមួយដែលប្រកបដោយគុណភាពខ្ពស់បំផុត ដោយសាតែបទពិសោធរបស់ខ្លួននាពេលកន្លងមក ខណៈមានការបង្កើតសាខាថ្មីៗជាច្រើននៅប្រទេស សិង្ហបុរី និងហុងកុង រហូតមកដល់ប្រទេស កម្ពុជា។
បន្ថែមលើការប្រើប្រាស់សម្ភារបង្រៀនដែលមានគុណភាពខ្ពស់ សាលាអន្តរជាតិ Invictus ក៏មានគ្រូបង្រៀនដែលមានបទពិសោធខ្ពស់ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំ ដើម្បីផ្តល់ការបង្រៀនដល់សិស្សានុសិស្ស ជាមួយនឹងបរិយាកាសសិក្សាប្រកបដោយភាពអំណោយផលផងដែរ។
ជាមួយឧបករណ៍ និងបរិក្ខារដ៏ទំនើបដែលបំពាក់នៅក្នុងថ្នាក់រៀន សិស្សានុសិស្ស និងរៀនអំពីជំនាញពាក់ព័ន្ធជាច្រើន ដែលធ្វើឱ្យពួកគេទទួលបានជោគជ័យក្នុងជីវិតការងាររបស់ពួកគេ៕
ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖
http://www.cambodia.invictus.school/
https://www.facebook.com/invictusintlschoolcambodia/