សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តួចផ្តើមទិវា​រត់ប្រណាំង​ស្ត្រី​ដំបូងបង្អស់​នៅ​កម្ពុជា

Content image - Phnom Penh Post
សន្និសីទ​សារព័ត៌មាន​ស្តីពី​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​ ១០ ​គ.ម​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១៣ ខែមករា​។ រូបថត នាង សុភាព

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បាន​ផ្តួចផ្តើម​ និង​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​ស្ត្រី​គឺ​ «​ទិវា​រត់ប្រណាំង​ស្ត្រី​ ១០ ​គ.ម​» នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​ទិវា​សិទ្ធិនារី​អន្តរជាតិ​គឺ​នៅ​ថ្ងៃទី​ ៨ ខែមីនា​។ ព្រឹត្តិការណ៍​លើកដំបូង​នេះ​គឺ​ដើម្បី​គាំទ្រ​ដល់​សមភាព​យេនឌ័រ និង​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​ការលេង​កីឡា​។

Content image - Phnom Penh Post

លោក Tan Jiak Hian នាយក​ និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ មាន​ប្រសាសន៍​ថា​៖ «​នេះ​ជា​លើក​ទី​ ១ ​របស់​យើង ហើយ​យើង​ពិតជា​រីករាយ​ណាស់​សម្រាប់​ការផ្តួចផ្តើម និង​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​នេះ​ដើម្បី​លើកទឹកចិត្ត​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការ​បំបែក​ឯតទគ្គកម្ម​ថ្មី ដូចជា​ការលេង​កីឡា​ជាដើម​»​។

«​សុវណ្ណាភូមិ ឡាយហ្វ៍ សង្ឃឹមថា​ស្ត្រី​គ្រប់រូប​នឹង​ទទួល​បាន​សារ​គាំទ្រ​ដ៏មាន​សារៈសំខាន់​ពី​យើងខ្ញុំ​។ ក្នុងពេល​ស្ត្រី​ទាំងអស់​កំពុង​បង្កើត​ស្នាដៃ​ដើម្បី​បំបែក​ឯតទគ្គកម្ម​ថ្មី​នៅក្នុង​វិស័យ​នានា សុវណ្ណាភូមិ ឡាយហ្វ៍ នៅទីនេះ​ដើម្បី​ជួយ​ជ្រោមជ្រែង និង​ចាំ​ផ្តល់​សន្តិភាព​ផ្លូវចិត្ត តាមរយៈ​ផ្តល់​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​របស់​អ្នក ដូច្នេះ​អ្នក​អាច​ផ្តោត​អារម្មណ៍ ១០០ ​ភាគរយ​ដើម្បី​សម្រេច​ស្នាដៃ​នានា​»​។

Content image - Phnom Penh Post
លោក Tan ៖ គោលដៅ​កំណើន​អាជីវកម្ម​យ៉ាងហោច​ ៣០ ​ភាគរយ​នៅក្នុង​ឆ្នាំនេះ​។

«​ស្ត្រី​នៅ​កម្ពុជា​បាន​បង្ហាញ​យ៉ាងសកម្ម​អំពី​ជោគជ័យ និង​ស្នាដៃ​នៅ​ស្ទើរ​គ្រប់​វិស័យ​ទាំង​នៅ​ជួរ​រដ្ឋាភិបាល ពាណិជ្ជកម្ម ក៏ដូចជា​វិស័យ​នានា​ក្នុង​សង្គម​ផងដែរ​។ ចំនួន​ស្ត្រី​ដែល​មាន​តួនាទី​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំៗ មាន​កំណើន​កាន់តែ​ច្រើនឡើង ហើយ​ក៏​មាន​កម្មវិធី​ជាច្រើន​រៀបចំ​សម្រាប់​ស្ត្រី​នាពេល​បច្ចុប្បន្ន​»​។

«​ប៉ុន្តែ​ផ្នែក​កីឡា​វិញ​ហាក់ដូចជា​មិនទាន់​មាន​ព្រឹត្តិការណ៍​ណាមួយ​ដែល​បង្កើតឡើង​សម្រាប់តែ​ស្ត្រី​នោះទេ​។ ចំពោះ​កីឡា​រត់ប្រណាំង ជាពិសេស​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ ជាទូទៅ​ភាគច្រើន​អ្នកចូលរួម​ជា​បុរស​។

ក្រុមហ៊ុន ធានារ៉ាប់រង​អាយុជីវិត​ សុវណ្ណាភូមិ ឡាយហ្វ៍ យល់ថា នេះ​គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយ​សម្រាប់​ស្ត្រី​ក្នុងការ​ចូលរួម​ដោយ​មាន​ការគាំទ្រ​ពី​យើង​»​។ ការរត់​ប្រណាំង​នេះ​គ្រោង​នឹង​ចាប់ផ្តើម​ចេញដំណើរ​ពី​សួនច្បារ​មុខ​វត្ត​បទុម​ក្នុង​រាជធានី​ភ្នំពេញ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ទីតាំង​ចាប់ផ្តើម​ដោយ​ត្រូវបាន​បែងចែក​ជា​ ២ ​ប្រភេទ​គឺ​ការរត់​ចម្ងាយ​ផ្លូវ​ ១០ ​គ.ម​ និង​ ៤ ​គ.ម ហើយ​រំពឹងថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​ ៥០០០ ​នាក់​។

ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ក្រសួងទេសចរណ៍ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ទទួលបាន​ការឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍​។

Content image - Phnom Penh Post
អ្នកសារព័ត៌មាន​ និង​ភាគី​ពាក់ព័ន្ធ​ចូលរួម​ក្នុង​សន្នីសីទ​សារព័ត៌មាន​។

លោក Tan បន្ថែម​ថា​ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុង​ស្រុក សុវណ្ណាភូមិ ឡាយហ្វ៍ តែងតែ​នៅទីនេះ ដើម្បី​គាំទ្រ​ប្រជាជន​កម្ពុជា​។

សុវណ្ណាភូមិ ឡាយហ្វ៍ គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុងស្រុក​។ យើង​នៅទីនេះ​ដើម្បី​អ្នក​នៅទីនេះ​ដើម្បី​កម្ពុជា​។ សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ជូន​ផលិតផល​ធានារ៉ាប់រង​ដ៏សម្បូរបែប​ដើម្បី​បំពេញតម្រូវការ​របស់​បុគ្គល គ្រួសារ ក្រុមហ៊ុន និង​អង្គការ​នានា​។ រហូតដល់​ពេលបច្ចុប្បន្ន សុវណ្ណាភូមិ ឡាយហ្វ៍ មាន​មោទនភាព​ដែល​បាន​ផ្តល់ជូន​ការការពារ​ហិរញ្ញវត្ថុ​ទៅកាន់​ក្រុមគ្រួសារ​កម្ពុជាជាង ​៥០ ០០០ ​នាក់​។

លោក​ក៏បាន​លើកឡើង​ផងដែរ​ថា​នៅក្នុង​ឆ្នាំនេះ ក្រុមហ៊ុន​សុវណ្ណាភូមិ ឡាយហ្វ៍ មាន​គោលដៅ​ពង្រីក​ទីផ្សារ ដើម្បី​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត​ក្នុងស្រុក យើង​នឹង​ធ្វើឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​របស់​ពួកគេ​បាន​កាន់តែ​ប្រសើរ​»​។

លោក​បន្ថែមថា​៖ «​នៅក្នុង​ឆ្នាំនេះ យើង​រំពឹងថា ការលក់​បុព្វលាភ​របស់​យើង​នឹង​កើនឡើង​យ៉ាងហោច​ណាស់​ ៣០ ​ភាគរយ ហើយ​យើង​កំពុង​ផ្តោតលើ​ផ្នែក​ផ្តល់​ប្រាក់កម្ចី និង​ផ្នែក​កុមារ​»​។