AIA គាំទ្រ​អង្គការ ISF ជាមួយ​ការដាក់​ដេញថ្លៃ​អាវ​កីឡាករ​ក្លឹប​បាល់ទាត់ Tottenham ដែលមាន​ការ​រចនា​ជា​អក្សរ​ខ្មែរ

Content image - Phnom Penh Post
កីឡាករ Tottenham អបអរសាទរបន្ទាប់ពីកីឡាករ Son បានស៊ុតចូលគ្រាប់ទី៤។

AIA បាននាំការគាំទ្រ​របស់ខ្លួន​ចំពោះ​អង្គការ​ ISF Cambodia ទៅដល់​ទស្សនិកជន​អន្តរជាតិ​ នៅក្នុង​សប្តាហ៍​នេះ ខណៈ​ឡូហ្គោ​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​នៅ​កម្ពុ​ជាមួយ​នេះ លេចឡើង​នៅលើ​អាវ​ខាងមុខរបស់​កីឡាករក្លឹប Tottenham Hotspur នៅក្នុង​លី​គ​កំពូល​អង់គ្លេស​។

ISF គឺជា​អង្គការក្រៅរដ្ឋាភិបាល​ដ៏​លេចធ្លោមួយ​នៅ​កម្ពុជា ដែល​គាំទ្រ​ដល់​កុមារ​ដែល​ជួប​ការលំបាក​តាម​​រយៈ​ការអប់រំ សុខភាព និង​កីឡា​។

​ការប្រកួត​បាល់ទាត់​សប្បុរសធម៌​រវាង​ក្រុម Tottenham Hotspur និង Sheffield United គឺ​ក្រុម​យក្ស​អង់គ្លេស បាន​យកឈ្នះ​ក្រុម Sheffield United ក្នុង​លទ្ធផល ៤-០ កាលពី​យប់​ថ្ងៃអាទិត្យ ហើយ​អាវ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​កីឡាករ ក្នុង​នោះ​រួមមាន​កីឡាករ Gareth Bale ដែល​ស៊ុត​បាន hat-trick កីឡាករ Son Heung-min តារា​ឆ្នើម​ជើង​ស៊ុ​ង​អង់គ្លេស Harry Kane និង​អ្នកចាំទី​ស​ញ្ជា​ត្តិ​បារាំង Hugo Lloris ត្រូវ​បានដាក់​ដេញថ្លៃ​នៅ​ថ្ងៃ​សុក្រ​។​

៧៥ ភាគរយ​នៃ​ថវិកា​ដែល​ប្រមូល​បាន​ពី​ការដេញថ្លៃ​អាវ​ពិសេស​នេះ នឹង​យកទៅជួយ​អង្គការ ISF និង​២៥ ភាគរយ​ទៀត​គឺ​ផ្តល់​ដល់​មូលនិធិ Tottenham Hotspur Foundation ដែលជា​មូលនិធិ​សប្បុរសធម៌​របស់​ក្លឹប​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​សហគម​ន៍​មូលដ្ឋាន​របស់ខ្លួន​។​ ដើម្បី​មាន​ឱកាស​ក្លាយ​ជាម្ចាស់​អាវ​ដែល​ចុះហត្ថលេខា​ដោយ​កីឡាករក្លឹប Spurs ដែល​ចំនួន​មាន​កំណត់ និងដើម្បី​បុព្វ​ហេតុ​សប្បុរ​ស​ធម៌ សូម​ចូល​ទៅ​គេហទំព័រ www.matchwornshirt.com

«ISF បាន​បំពេញការងារ​យ៉ាង​ធំធេង នៅក្នុង​ការជួយ​កុមារ​កម្ពុជា​ដែល​មាន​ជីវភាព​ក្រីក្រ តាមរយៈ​កម្មវិធី​អប់រំ បាល់ទាត់ និង​សហគមន៍ ហើយ​យើង​ពិតជា​រីករាយ​ណាស់​ដែល​​បានបង្ហាញ​ការយកចិត្តទុកដាក់​កាន់​តែខ្លាំង​ចំពោះ​ពួកគេ តាមរយៈ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​ក្លឹប​បាល់ទាត់ Spurs»​។

​លោកស្រី Pauline Teoh នាយិកា​ក្រុមហ៊ុន AIA Cambodia បាន​ថ្លែងថា​៖«​នៅពេល​គាំទ្រដល់ ISF គឺ យើង​មិន​ភ្លេច​ហេតុ​ផ​លចម្បង​ដែល​យើង​គាំទ្រ​ពួកគេ​នោះទេ គឺ​ការជួយ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា ដោយមាន​ការដាក់​ដេញថ្លៃ​អាវ​ដែល​ចំនួន​មានកំណត់​ មាន​ឡូហ្គោអង្គការ ISF អមដោយ​ពាក្ស​ «​ពី​កម្ពុជា ដោយ AIA» ។

​លោកស្រី​បន្ថែមថា​ អាវ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ទទួលខុស​សហគម​ន៍​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​ចម្រុះ​ជាតិ​សាសន៍​មួយ​នេះ​។ AIA និង AIA Cambodia បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ​ជាមួយ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជួយ​ដល់​ប្រជាជន​រាប់លាន​នាក់​នៅ​ទូទាំង​ទ្វីបអាស៊ី​ ឱ្យមាន​«​សុខ​ភាព​ល្អ អាយុ​វែង និង​កាន់តែ​ប្រសើរ​»​។

Content image - Phnom Penh Post
AIA Cambodia បន្តលើកកម្ពស់ជីវិតរស់នៅរបស់កុមារតាមរយៈកីឡា។

លោកស្រីបាន​ថ្លែងថា​៖«​ដូច្នេះយើង​ព្យាយាម​លើកស្ទួយ​និង​ផ្តល់​អត្ថប្រយោជន៍​​ដល់​សង្គម ​ក្នុង​។​ នោះ​យើង​ជួយ​ជន​រង​គ្រោះ​​ដោយ​ទឹកជំនន់ បានបរិច្ចាគ​ដល់​បុព្វហេតុ​សប្បុរសធម៌ និង​ជួយ​លើកកម្ពស់​ការងារ​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ​ក្រៅ​រដ្ឋាភិបាលដូច​ជាអង្គការ ISF នេះ​ជាដើម​»​។

«​ការ​មាន​ឡូ​ហ្គោរបស់ ISF Cambodia នៅ​ផ្នែក​ខាងមុខ​នៃ​អាវ​របស់​ក្រុម Tottenham Hotspur អំឡុង​នៃការប្រកួត English Premier League កាលពី​ចុង​សប្តាហ៍​មុន វា​គឺ​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​អង្គការ​របស់​យើង​។ យើង​មិន​ត្រឹមតែ​មាន​ឱកាស​ចែក​រំលែក​បេសក​កម្ម​របស់​យើង​ជាមួយ​ទស្សនិកជន​នៅ​ទូទាំង​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ថែម​​ទាំង​អាច​ធ្វើឱ្យ​គេ​ស្គាល់​កម្ពុជា​កាន់តែ​ច្រើន​ផងដែរ​​»​​​។

​លោកស្រី Vicheka Chourp អ្នក​គ្រប់គ្រង​អង្គការ ISF Cambodia ថ្លែងថា​៖«​យើង​ពិតជា​សូម​ថ្លែង​អំណរគុណ​ដល់​ក្លឹប​បាល់ទាត់ Tottenham Hotspur និង​ក្រុមហ៊ុន AIA ខ្លាំងណាស់ សម្រាប់​ឱកាស​នេះ​ ដើម្បី​នាំ​បេស​កក​កម្ម​របស់​យើង​ទៅ​ឱ្យគេ​ស្គាល់​ជា​លក្ខណៈ​សកល ដើម្បី​ធ្វើឱ្យ​កុមារ​ក្រីក្រ​និង​សហគមន៍​របស់​ពួកគេ​ងើប​ចេញពី​ភាព​ក្រីក្រ តាមរយៈ​ការបង្កើន​ការ​ទទួល​បាន ​ការ​អប់រំ សុខភាព និង​កីឡា​»​។

​ខណៈ ក្របខ័ណ្ឌ Premier League គឺ ទទួល​បាន ប្រជាប្រិយភាព​ខ្លាំង​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ការគាំទ្រ​ក្លឹប​​បាល់ទាត់ Spurs ក៏​កំពុង​កើនឡើង ហើយ​កីឡាករ​ម្នាក់​ក្នុង ចំណោម​កីឡាករ​នៅ​ក្លឹប​ភាគ​ខាង ជើង​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​បាន​ផ្ញើ​សារ​អរគុណ​ដល់​អ្នកគាំទ្រ​ជាច្រើន​របស់​ពួកគេ​នៅ​ក្នុង​ព្រះរាជា ណាចក្រកម្ពុជា។ ​

​កីឡាករ Son ដែលជាខ្សែបម្រើ​ក្លឹប Supr ថ្លែង​មុន​ការប្រកួត​ថា​៖​«​សួស្តី​អ្នក​គាំទ្រ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ សូម​អរគុណ​ខ្លាំង​ណាស់​ចំពោះ​ការគាំទ្រ​ដ៏​ធំធេង​របស់​អ្នក​ទាំង​អស់​គ្នា​។ ខ្ញុំ​សង្ឃឹម​ថានឹង​ជួប​អ្នក​ក្នុងពេល​ឆាប់ៗ​»​។

Tottenham និង AIA Cambodia បានធ្វើការ​ជាមួយ​អង្គការ ISF ចាប់តាំងពីឆ្នាំ២០១៧។​

Content image - Phnom Penh Post

​Spurs ក៏បាន​សម្តែង​ការ​គោរព​​​ចំពោះ​ការងារ​ដ៏​សំខាន់​របស់ ISF នៅ​ក្នុង​ថ្ងៃ​ប្រកួត​​​ផ្លូវការ ដោយ​បាន​ចេញសារ​ចំនួន​២​ទំព័រ​ស្តីពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ​នៅក្នុង​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​នៅ​កម្ពុជា​។​

«​យើង​បានឃើញ​ពី​ឥទ្ធិពល​វិជ្ជមាន​នៃ​មូលនិធិ Indochina Starfish នៅ​ទីក្រុង​ភ្នំពេញ ហើយ​យើង​រីករាយ​ដែល​បាន​គាំទ្រ​បុព្វហេតុ​ដ៏​មានតម្លៃ​នេះ ដើម្បី​ជួយ​លើកស្ទួយ​មូលនិធិ ជាមួយ​ដៃគូ​របស់​យើង​នៅ AIA»​។

​លោក Donna-Maria Cullen នាយក​ប្រតិបត្តិ​ក្លឹប​បាល់ទាត់ Tottenham Hotspur បានមាន ប្រសាសន៍ថា​៖«អង្គការ ISF គឺជា​បុព្វហេតុ​ដ៏​ល្អ​មួយ​ដែល​យើង​បាន​គាំទ្រ​ជាមួយ AIA នៅពេល​យើង​បន្ត​ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់​សុខមាលភាព និង​សុខភាព​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាទី​កន្លែង​ដែល​យើង​ទទួលបានការ​គាំទ្រ​ខ្លាំង​»​។

​គ្រូបង្វឹក​របស់​ក្លឹប​បាន​ដឹកនាំ​វគ្គ​បង្ហាត់បង្រៀន​សម្រាប់​គម្រោង​អ្នកស្ម័គ្រចិត្ត​តាម​អន​ឡាញ​មួយ​សប្តាហ៍​មុនការប្រកួត​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ ដោយមាន​អ្នក ចូលរួម​ខ្លះ​មាន​កិត្តិយស​ធ្វើជា​និមិត្តរូប (mascots) សម្រាប់​ការ​​​ប្រកួត​នោះផងដែរ​៕

ព័ត៌មានថ្មីៗ