ក្រុមហ៊ុន Amber International កំពុងបង្កើតនូវបទពិសោធសណ្ឋាគារនៅខេត្តកំពតជាមួយនឹងរមណីយដ្ឋានលំដាប់ផ្កាយ៥ដ៏ប្រណីតដំបូងគេនៅក្នុងតំបន់នោះ ក្នុងគោលបំណងប្រែក្លាយតំបន់ដែលហ៊ុមព័ទ្ធដោយសម្រស់ធម្មជាតិដ៏អស្ទារ្យនេះដាក់នៅលើផែនទីពិភពលោក។
ស្ថិតនៅលើផ្ទៃដីដែលមានទេសភាពដ៏ស្រស់បំព្រងជាង ១,៥ ហិកតានៅតាមដងទន្លេ អមដោយទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំដំរី និងទីក្រុងដ៏ស្រស់ស្អាតនៅផ្ទៃខាងក្រោយ រមណីយដ្ឋានប្រណីត Amber Kampot កំពុងបង្ហាញនូវភាពទាក់ទាញដ៏ខ្លាំងជាមួយនឹងការផ្តល់ជូនបទពិសោធល្អប្រណីតកម្រិតអន្ដរជាតិ។
ប្រធានក្រុមហ៊ុន Amber International Holdings លោក Taihei Yamada ថ្លែងថា៖ «យើងគ្រោងធ្វើឱ្យខេត្តកំពតក្លាយទៅជាទិសដៅដ៏ល្បីល្បាញលំដាប់អន្តរជាតិ ខណៈយើងសាងសង់រមណីយដ្ឋានប្រណីតលំដាប់ផ្កាយ៥ ដំបូងគេបង្អស់នៅក្នុងទីតាំងដែលមិនទាន់មានការកែច្នៃនៃសម្រស់ធម្មជាតិដ៏ប្រណីតដែលមិនធ្លាប់មាននៅតំបន់អាស៊ីដូចជាតំបន់ Labuan Bajo ក្នុងប្រទេសឥណ្ឌូនេស៊ី កោះ Ogasawara ក្នុងប្រទេសជប៉ុន និងតំបន់ Tash-kent នៅអ៊ូសបេគីស្ថានជាដើម។
ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតដែលលាក់ខ្លួននៅជុំវិញពិភពលោក គោលដៅរបស់ក្រុមហ៊ុន Amber International គឺបើកចំហទៅកាន់ពិភពលោក ដោយធ្វើការជាមួយសហគមន៍ក្នុងតំបន់ និងធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ និងអាចទៅកម្សាន្តបាន។
ខណៈខេត្តកំពតគឺជាទីតាំងទី ១ គម្រោងទី ២ របស់ Amber គ្រោងធ្វើនៅ Labuan Bajo នៅលើកោះ Flores ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាច្រកផ្លូវទៅកាន់កោះ Komodo និងកោះនាគរបស់ខ្លួន មុនពេលពង្រីករមណីយដ្ឋានប្រណីតទៅកាន់ទីតាំងដ៏ស្រស់បំព្រងផ្សេងទៀតដែលមិនទាន់មានការប៉ះពាល់។
ជាមួយនឹងឆ្នេរខ្សាច់សក្បុសប្រវែង ១ ៥០០ ម៉ែត្រកំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ដែលបានកក់បន្ទប់ គួបផ្សំនឹងការជិះទូកលក្ខណៈឯកជនពីទីប្រជុំជនគឺរមណីយដ្ឋាន Amber Kampot ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវបទពិសោធដ៏អស្ទារ្យ។
«ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ ដែលធុញទ្រាន់នឹងគោលដៅធំៗដូចជានៅកោះបាលី និងភូកេត យើងកំពុងរកមើលទីតាំងដែលកំពុងលាក់ខ្លួន។ ទោះយ៉ាងណា ដោយខ្វះកន្លែងស្នាក់នៅប្រណីតក្នុងតំបន់ទាំងនោះ ទើបក្រុមហ៊ុន Amber International គឺជាក្រុមហ៊ុនដំបូងគេដែលបង្កើតរមណីយដ្ឋានប្រណីតលំដាប់ផ្កាយ ៥ នេះឡើង»។
លោក Yamada បន្តថា៖ «ខេត្តកំពតគឺជាទីកន្លែងមួយដែលមានធនធានសម្រាប់វិស័យទេសចរណ៍ដ៏អស្ចារ្យជាច្រើន រួមមានធម្មជាតិដ៏ស្រស់បំព្រង សំណង់អគារប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ ដូច្នេះផែនការរបស់ខ្ញុំគឺកសាងរមណីយដ្ឋានប្រណីតនៅក្នុងទីតាំងដែលកំពុងលាក់ខ្លួនបែបនេះ។ ខ្ញុំទទួលស្គាល់ថា ខេត្តកំពតមានភាពទាក់ទាញភ្ញៀវទេសចរដ៏អស្ចារ្យដូចជាអគារសម័យកាលអាណានិគមបារាំង ព្រៃភ្នំ និងដងទន្លេជាដើម ប៉ុន្តែវានៅខ្វះកន្លែងសម្រាកលម្ហែកាយស្តង់ដាអន្តរជាតិលំដាប់ផ្កាយ ៥ រហូតមកដល់ពេលនេះ»។
រមណីយដ្ឋានប្រណីតនេះគឺមិនប៉ះពាល់បរិស្ថាន ១០០ ភាគរយគឺមិនប្រើប្លាស្ទិក និងមានទីតាំងស្ថិតនៅតាមដងទន្លេនៃខេត្តកំពត និងនៅជិតធនាគារជាតិនៃកម្ពុជាសាខាខេត្តកំពត ដែលជាឧទាហរណ៍នៃសម្រស់ស្ថាបត្យកម្មអាណានិគមបារាំងដ៏ស្រស់ស្អាត។
Amber Kampot មានវីឡាប្រណីត ប្រភេទបន្ទប់គេង ១ ចំនួន ២១ វីឡា ទំហំ ៧៧ ម៉ែត្រការ៉េ ខណៈវីឡាប្រភេទបន្ទប់គេង ២ មាន ៥ វីឡា មានទំហំ ១៨០ ម៉ែត្រការ៉េ និងមានបន្ទប់ទទួលភ្ញៀវ។ គ្រប់វីឡាទាំងអស់មានបំពាក់ឧបករណ៍ប្រើប្រាស់រួចជាស្រេច និងមានអាងហែលទឹកលក្ខណៈឯកជនមានផ្ទះបាយនៅខាងក្នុង និងកន្លែងសម្រាប់ចម្អិនអាហារនៅខាងក្រៅ ហើយក៏មានចុងភៅសម្រាប់រៀបចំម្ហូបផ្ទាល់ខ្លួនផងដែរ។
រមណីយដ្ឋានលំដាប់ផ្កាយ ៥ ដ៏ប្រណីតនេះមានបម្រើសេវាកម្មជាច្រើនប្រភេទដូចជា ស្ប៉ា ភោជនីយដ្ឋាន និងបារ៍នៅជិតអាងហែលទឹកដែល Amber Kampot កំពុងបន្តផ្តល់ជូននូវបទពិសោធកាន់តែសម្បូរបែប និងប្រណីត។
«ក្រុមហ៊ុន Amber International ប្តេជ្ញាចូលរួមចំណែក ៣ ភាគរយនៃប្រាក់ចំណេញសុទ្ធរបស់ខ្លួនដល់សហគមន៍ជាកន្លែងដែលពួកគេធ្វើអាជីវកម្ម។ ឧទាហរណ៍ ទិសដៅដែលកំពុងសំងំលាក់ខ្លួន ជារឿយៗ ទាំងហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ មិនត្រូវបានអភិវឌ្ឍពេញលេញនៅឡើយ»។
លោក Yamada ថ្លែងថា៖ «ខណៈយើងកំពុងចង់រីកចម្រើនរួមគ្នាជាមួយសហគមន៍ រមណីយដ្ឋាន Amber Kampot ផ្តល់ជូនការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាជនក្នុងតំបន់ដែលមានបំណងចង់ក្លាយជាអ្នកធ្វើការនៅសណ្ឋាគារ ដែលដឹកនាំដោយអ្នកគ្រប់គ្រងសណ្ឋាគារជាន់ខ្ពស់ និងមានបទពិសោធការងារនៅសណ្ឋាគារ Aman, Sofitel និង Four Seasons ។ យើងក៏ផ្តល់ឱកាសការងារដល់និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យនៅ Amber Kampot ផងដែរ។
ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបាននូវស្តង់ដា គុណភាពខ្ពស់បំផុត Amber Kampot បច្ចុប្បន្នគឺត្រូវបានបើកដំណើរការសាកល្បង មុនពេលបើកសម្ពោធជាផ្លូវការនៅខែមករាខាងមុខ។
សហគ្រិនជនជាតិជប៉ុនរូបនេះបន្ថែមថា៖ «ខណៈយើងកំពុងធ្វើឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនោះ យើងត្រូវផ្តោតសំខាន់លើឧត្តមភាព ហើយឥឡូវនេះវាមិនមានអ្វីល្អប្រសើរជាងម្ហូបអាហាររបស់យើងនោះទេ ដោយផ្តោតលើអហារកម្ពុជាដ៏ឈ្ងុយឆ្ងាញ់រួមជាមួយម្ហូបអាហារបែបបស្ចិមប្រទេស និងបែបអាស៊ីផងដែរ។
Amber Kampot ផ្តល់ជូននូវសកម្មភាពជាច្រើនរួមមានការជិះស្គី ជិះកាយ៉ាក់ ជិះក្តារបន្ទះ ឬក៏ភ្ញៀវអាចសម្រាកនៅកន្លែងលម្ហែកាយនៅលើឆ្នេរខ្សាច់សក្បុស និងរីករាយជាមួយទេសភាពដ៏ស្រស់ត្រកាល ខណៈគយគន់ទឹកទន្លេហូរដ៏ស្ងប់ស្ងាត់។
ជាមួយគ្នានេះដែរ រមណីយដ្ឋានប្រណីត Amber Kampot ក៏ផ្តល់ជូនការទៅទស្សនាកោះឯកជនមួយ ដោយជិះទូកចេញពីរមណីយដ្ឋានចន្លោះពី ១៥ ទៅ ២០ នាទីទៅដល់កោះនោះ ដើម្បីរីករាយជាមួយបទពិសោធនៅឆ្នេរដ៏ស្រស់ស្អាតដែលមិនអាចរៀបរាប់បាន។
លោក Yamada បញ្ជាក់ថា៖ «នៅពេលយើងជិះទូកទៅលេងកោះ យើងអាចឈប់មើលទូកកំពុងនេសាទ ដែលមានន័យថា យើងអាចទិញអាហារសមុទ្រស្រស់ៗ យកទៅធ្វើជាម្ហូប និយាយរួមវាពិតជាអស្ទារ្យ»។
អ្វីទាំងអស់ដែលបានផ្តល់ជូនគឺជា ការប្តេជ្ញាចិត្តខ្ពស់ដើម្បីឲ្យការស្នាក់នៅរមណីយដ្ឋានប្រណីត Amber Kampot ប្រកបដោយភាពជឿជាក់ និងជាបទពិសោធមួយដែលស្ថិតនៅក្នុងការចងចាំរបស់លោកអ្នកដែលមិនអាចបំភ្លេចបាន៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://amber-kampot.com/