ដោយ​នាំយក​នូវ​ស្តង់ដា​អន្តរជាតិ​ខ្ពស់បំផុត​មក​កាន់​កម្ពុជា ក្រុមហ៊ុន​ Wenge Works កំពុង​បង្កើន​គុណភាព​នៃ​ការរចនា​ផ្ទៃ​ខាងក្នុង​ល្អ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។


ចាប់ផ្តើម​នៅ​ប្រទេស​សិង្ហបុរី​ក្នុង​ឆ្នាំ​ ២០១២ ដោយ​លោក Evans Lee ក្រុមហ៊ុន​មួយ​នេះ​បាន​បង្កើន​វត្តមានរ​បស់​ខ្លួន​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​ដោយបាន​បញ្ចប់​គម្រោង​នៅ​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ប្រទេស​កម្ពុជា​។


ដោយបាន​ធ្វើការ​ជាមួយ​ម៉ាក​យីហោ​ល្បីៗ​ដូចជា Tod''s, Valentino, Jimmy Choo, Roger Vivier និង Gucci ក្រុមហ៊ុន​មួយ​នេះ​បាន​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​លើកដំបូង​ក្នុង​ឆ្នាំ​ ២០១៥ ដើម្បី​រចនា​ហាង Salvatore Ferragamo ក្នុង​ផ្សារ Vattanac Capital Mall ក្នុង​រាជធានី​ភ្នំពេញ​។


«​យើង​ជា​ក្រុមហ៊ុន​ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ ដើម្បី​ធានាបាន​នូវ​ការពេញចិត្ត​របស់​អតិថិជន​។ ជាមួយ​នឹង​បទពិសោធ​ដ៏ច្រើន​លើសលប់​របស់​យើង​ក្នុង​ការធ្វើការ​ជាមួយ​ម៉ាក​យីហោ​ល្បីៗ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផ្គត់ផ្គង់​ជូន​នូវ​សេវាកម្ម​ក្នុង​កម្រិត​ខ្ពស់បំផុត​»​។


លោក Lee ថ្លែងថា​៖ «​ខ្ញុំ​ចង់ឱ្យ​ប្រទេស​កម្ពុជា​មាន​ការរចនា តុបតែង​ផ្ទៃ​ខាងក្នុង​ដែល​មាន​គុណភាព​ខ្ពស់បំផុត​ដូច​នៅក្នុង​ប្រទេស​សិង្ហបុរី​ ឬ​កន្លែង​ផ្សេងទៀត​នៅលើ​ពិភពលោក​ដូចជា​នៅ​ទីក្រុង​ឡុងដ៍ ញូវយ៉ក ឬ​ប៉ារីស ជាដើម​»​។


លោក Evans Lee

ជា​អ្នកផ្តល់​សេវាកម្ម​រចនា​ផ្ទៃ​ខាង ក្នុង​និង​សំណង់​លក្ខណៈ​បូទិក​លំដាប់​ខ្ពស់​នៅ​កម្ពុជា​លោក Lee បាន​ប្តេជ្ញាចិត្ត​ដើម្បី​ធានាថា អតិថិជន​របស់លោក​មានការ​ពេញចិត្ត​ទាំងស្រុង​។

លោក​បន្តថា​៖ «​យើង​មាន​ការទទួល ខុសត្រូវ​ខ្ពស់​ក្នុង​ការផ្តល់នូវ​ស្តង់ដា​ខ្ពស់បំផុត​ហើយ​យើង​តែងតែ​ស្វែងរក​ការកែលម្អ​តាមរយៈ​ដំណើរការ​នៃ​ការរៀនសូត្រ​មិន​ឈប់ឈរ​»​។

«​វា​ជាការ​ទទួលខុសត្រូវរ​បស់​យើង​ក្នុងការ​ផ្តល់នូវ​ស្តង់ដា​ខ្ពស់បំផុត​ហើយ​យើង​តែងតែ​ស្វែងរក​ការកែលម្អ​តាមរយៈ​ដំណើរការ​នៃ​ការឆ្លុះបញ្ចាំង​ខ្លួនឯង និង​ការរៀនសូត្រ​ទៅមុខ​ជានិច្ច​»​។

ក្នុង​ឆ្នាំ​ ២០០០ លោក Lee បាន ចាប់ផ្តើម​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ជំនាញ​រចនា​ផ្ទៃ​ខាងក្នុង​ដ៏ល្បី​មួយ​នៅ​ប្រទេស​សិង្ហបុរី​ដោយ​ធ្វើការ​ឱ្យ​បុរស​ម្នាក់​ដែល​គាត់​ពណ៌នា​ថា​ជា​ “​អ្នក​ណែនាំ​” ​របស់​គាត់​។

«​ខ្ញុំ​គ្មាន​បទពិសោធ​ក្នុង​ការងារ​រចនា​នេះ​ទេ ប៉ុន្តែ​ថៅកែ​របស់ខ្ញុំ​លោក Jay Chiu បាន​គាំទ្រ​ខ្ញុំ​យ៉ាង​ពេញទំហឹង​ហើយ​គាត់​ក្លាយជា​អ្នក​ណែនាំ​ផ្លូវ​ខ្ញុំ ខណៈ​ដែល​ខ្ញុំ​រៀនសូត្រ និង​ទទួលបាន​បទពិសោធន៍​កាន់តែច្រើន​នៅក្នុង​ការគ្រប់គ្រង​គម្រោង​។ បន្ទាប់ពី​រយៈពេល​ ១២ ​ឆ្នាំ​នៃ​ការធ្វើការ​លើ​គម្រោង​លំដាប់​ខ្ពស់ ខ្ញុំ​ក៏មាន​ទំនុកចិត្ត​ក្នុង​ការផ្តាច់ខ្លួន ដើម្បី​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ម្តង​»​។

«​ខ្ញុំ​បាន​បង្កើត​ក្រុមហ៊ុន Wenge Works ក្នុង​ឆ្នាំ​ ២០១២ ដោយ​ដាក់ឈ្មោះ​ក្រុមហ៊ុន​តាម​ឈ្មោះ​ឈើ​ប្រណីត​ដែល​ខ្ញុំ​ចូលចិត្ត​។ ខ្ញុំ​ចាប់ផ្តើម​ពី​តូច ដោយមាន​គម្រោង​តូចៗ ប៉ុន្តែ​អតិថិជន​មុនៗ ដែល​យល់​ពី​ចំណុច​ខ្លាំង​របស់ខ្ញុំ​បាន​ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត​ខ្ញុំ​នៅពេល Wenge Works ចាប់ផ្តើម​ពី​តូច​»​។

លោក Lee បញ្ជាក់ថា​៖ «​ដោយមាន​ការណែនាំ និង​ការយល់ដឹង​កាន់តែ​ច្រើន​ពី​ម៉ាក​យីហោ​ផ្សេងៗ​ទៀត ធ្វើឱ្យ​ខ្ញុំ​កាន់​រីកចម្រើន ហើយ​ខ្ញុំ​ចង់បង្ហាញ​ថា ជាមួយ​នឹង​ការយកចិត្តទុកដាក់​ដើម្បី​ធានា​បាន​នូវ​ស្តង់ដា​ខ្ពស់​បំផុត ក្រុមហ៊ុន​តូច​មួយ​អាច​រីកលូតលាស់​បាន​យ៉ាង​ជោគជ័យ​។ ​សូម្បីតែ​ឥឡូវនេះ​យើង​នៅ​តូច​នៅ​ឡើយ បើ​ធៀប​ជាមួយ​ក្រុមហ៊ុន​ធំៗ​នៅលើ​ទីផ្សារ ប៉ុន្តែ​វា​មានន័យថា យើង​អាច​ធានាបាន​នូវ​គុណភាព​ខ្ពស់​»​។

ផ្ទៃ​ខាងក្នុង​ដ៏ស្រស់ស្អាត ដែល​រចនា​តុបតែង​ដោយ Wenge Works​។

លោក​បាន​បន្តថា​៖ «​យើង​មាន​ក្រុម​ការងារ​ចំនួន​ ១៥ ​នាក់​ក្នុងនោះ​មាន​អ្នកគ្រប់គ្រង​គម្រោង​ចំនួន​ ៣ ​នាក់​ដែល​ខ្ញុំ​អាច​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការលើកកម្ពស់​ស្តង់ដា​របស់​យើង​ព្រមទាំង​ជាងឈើ​ដែលមាន​បទពិសោធ និង​ជំនាញ​ខ្ពស់​»​។

ខណៈពេល​ដែល​គម្រោង​ភាគច្រើន​របស់ Wenge Work កំពុង​ទទួល​បានការ​ពេញចិត្ដ​ពី​ហាង​លក់រាយ​នៃ​យីហោ​ល្បីៗ​នោះ គុណភាព​ខ្ពស់​នៃ​ការ​រចនា​ផ្ទៃ​ខាងក្នុង​ហាង​របស់​ក្រុមហ៊ុន​ក៏បាន​នាំឱ្យ​ក្រុមហ៊ុន​មាន​គម្រោង​លក្ខណៈ​ឯកជន​ផងដែរ​។

«​ខ្ញុំ​ត្រូវបាន​អញ្ជើញ​ឱ្យទៅ​រចនា​ និង​តុបតែង​ផ្ទៃ​ខាង​ក្នុងនៃ​ផ្ទះមួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​អតិថិជន​រូបនោះ​បាន​កត់សម្គាល់​ពី​គុណភាព​ហាង​ដែល​គាត់​បាន​ទៅ​ទិញ​ទំនិញ​នៅក្នុង​ហាង​ដែល​យើង​បាន​រចនា ហើយ​គាត់​ក៏បាន​តាមរក​ខ្ញុំ​»​។

«​ជាមួយ​គម្រោង​បែបនេះ យើង​និយាយ​ជាមួយ​អតិថិជន​ដើម្បី​ស្វែងយល់​អំពី​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ ហើយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពួកគេ​គ្រប់​ជំហាន​ដើម្បី​ធានា​ថា អតិថិជន​ពេញចិត្ត​ទាំងស្រុង​»​។

លោក​ Lee លើកឡើងថា ជោគជ័យ​នៃ​គម្រោង​ដំបូង​របស់លោក​នៅ​កម្ពុជា​គឺ​បង្ហាញ​ពី​តម្រូវការ​ការរចនា​ផ្ទៃ​ខាងក្នុង គុណភាព​ខ្ពស់​នៅទីនេះ​។

«​ខ្ញុំ​គិតថា គម្រោង​ដំបូង​របស់ខ្ញុំ​នៅទីនេះ​គឺជា​គម្រោង​មួយ​ហើយ​ក៏​ត្រូវ​បញ្ចប់ ប៉ុន្តែ​ខ្ញុំ​បាន​មើលឃើញ​សក្តានុពល​ជាច្រើន​ទៀត​។ បច្ចុប្បន្ន​យើង​មាន​បណ្តាញ​កាន់តែច្រើន​មាន​ក្រុមហ៊ុន​កម្ពុជា​ធំៗ​ជាច្រើន​បាន​ចាប់​អារម្មណ៍ ក៏ដូចជា​ក្រុមហ៊ុន​សំណង់​ធំៗ​ជាដើម​»​។

ខណៈ​ក្រុមហ៊ុន​របស់លោក​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ទៅលើ​ឧត្តមភាព​នោះ លោក Lee ថ្លែង​ថា​នៅពេល​ដែល​កម្ពុជា​មាន​ការរីកចម្រើន​កាន់តែ​ខ្លាំង លោក​ទទួល​ស្គាល់​ថា ប្រជាជន​កម្ពុជា​ក៏មាន​តម្រូវការ​ស្តង់ដា​កាន់តែ​ខ្ពស់​ផងដែរ​។

«​គម្រោង​មួយចំនួន​ដែល​ខ្ញុំ​ត្រូវបាន​ហៅ​ទៅ​កែលម្អ​ឡើងវិញ គឺ​ខ្ញុំ​មើល​ឃើញថា គម្រោង​ទាំងនោះ​គឺ​មិនបាន​ធ្វើតាម​ស្តង់ដា​ដែល​អតិថិជន​ចង់​បាន​»​។

លោក Lee បន្ថែមថា​៖ «​នេះ​បង្ហាញ​ថា​វា​សំខាន់​ណាស់​ដើម្បី​មាន​ក្រុមហ៊ុន​ម៉ៅការ​មួយ​ដ៏គួរ​ឱ្យ​ជឿទុកចិត្ត​ដូច​ក្រុមហ៊ុន Wenge Works​។ ខ្ញុំ​ចង់​ធានាថា កម្ពុជា​មាន​ស្តង់ដា​ខ្ពស់បំផុត​»៕

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​គេហទំព័រ www.wengeworks.com.sg​ ឬ​តាមរយៈ​អ៊ីមែល evans@wengeworks.com.sg