ភ្នំពេញ​៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ២១ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងក្នុងសហគមន៍លើកទី ៣ នេះ កើនឡើងដល់ ៤៤៦ នាក់ហើយ។


សេចក្តីប្រកាសបានបន្តថា ក្នុងនោះ អ្នកជំងឺជាជនជាតិខ្មែរចំនួន ៤ នាក់ ជនជាតិម៉ាឡេស៊ីចំនួន០១នាក់ ជនជាតិវៀតណាមចំនួន៣នាក់ និងជនជាតិចិនចំនួន១៣នាក់។

ជាមួយគ្នានេះដែរ ក្រសួងក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺជនជាតិចិនចំនួន២នាក់ហើយបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញផងដែរ។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកមានវិជ្ជមានកូវីដ១៩ទាំងអស់សរុបចំនួន៩៥៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៩១នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៤៦១នាក់។


ទន្ទឹមនឹងនេះដែរ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម ទាំងក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ មានចំនួន១៥៣ ៧១៨នាក់៕