ភ្នំពេញៈ​ ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា អនុញ្ញាត​ឲ្យគ្រឹះ​ស្ថា​នសិ​ក្សា​ដែ​លរ​ង​ផ​ល​ប៉ះពា​ល់​ដោ​យ​គ្រោះ​ទឹក​ជំ​ន​ន់ទាំ​ង​អ​ស់​អា​ច​ប្រើប្រា​ស់​​​មូលនិធិ​ដំ​ណើ​រ​កា​រ​សាលា​រៀ​ន​វិញ ដើម្បី​ជួស​ជុ​ល​ការ​ខូ​ច​ខាតជា​ទ្រ​ង់​ទ្រា​យ​តូ​ច ​ខ​ណៈ​​ការ​បើ​ក​ដំ​ណើ​រ​ការ​សាលាក្នុ​ង​ដំ​ណាក់​កា​ល​ទី​៣ ត្រូវធ្វើនៅដើ​ម​ខែវិ​ច្ឆិ​កា​​​ខាងមុ​ខ​។​


​សេច​ក្តី​ណែ​នាំស្តី​ពី​កា​រ​បើក​ដំ​ណើ​រ​ការ​សាលា​រៀន​រ​បស់ក្រសួងអប់​រំ​ យុវជ​ន និងកីឡា​ បា​នឲ្យ​ដឹង​ថា ចំពោះ​គ្រឹះ​​ស្ថាន​សិក្សា​ដែលរ​ង​ផល​ប៉ះពាល់​ដោយ​គ្រោះទឹ​កជំ​ន​ន់ត្រូវ​ចា​ត់វិ​ធា​នកា​រ​ជាប​ន្ទា​ន់ដោ​យអា​ចប្រើប្រា​ស់​មូលនិ​ធិ​ដំណើរ​ការ​សាលា​រៀ​នដើម្បី​ជួស​ជុលផ្នែក​នៃសា​លាដែ​លមា​នការ​ខូ​ចខាត​ទ្រង់​ទ្រា​យតូ​ច​។​កន្ថែមពី​នេះ​ក្រ​សួង​បាន​ណែ​នាំ​ថា​ចំពោះ​ថ​​វិកា​នេះក៏​អាច​ប្រើ​ប្រាស់​​ដើម្បីទិ​ញ​សម្ភា​រ​ចាំ​បា​ច់​ ស​ម្រាប់ធ្វើ​កា​រស​ម្អា​ត​ ​ការ​លើក​កម្ព​ស់អ​នា​ម័យ​ ​សុ​ខ​ភាព​សិក្សា​និង​សុវ​ត្ថិ​ភា​ពនៅ​តា​ម​សាលា​។​

ក្រសួង​អ​ប់រំបាន​បញ្ជាក់​ថា​៖ «​ផ្តល់​ប​ន្ថែម​សៀវ​ភៅ​សិ​ក្សា​គោល​ និ​ងកញ្ចប់​សង្រ្គោះ​ប​ឋម​ ដ​ល់សាលា​ រួ​មទាំ​ងអា​ច​កៀរ​គ​រ​ធន​ធា​ន​ពីដៃ​គូ​អភិ​វឌ្ឍន៍​ និងគ្រ​ប់​ភាគី​ពា​ក់​ព័ន្ធ ដើម្បី​គាំ​ទ្រប​ន្ថែម​ដល់​សាលា​រៀន​ ក្នុ​ង​ការរៀ​បចំ​ហេដ្ឋារ​ចនា​ម្ព័ន្ធ​ដែល​ខូ​ច​ខា​ត»​។

ក្រៅពី​ណែ​នាំ​ឲ្យ​សា​លាទាំ​ង​អស់ ​អាចបើ​ក​ដំណើ​រ​កា​រ​ឡើង​វិញ​ តាម​រ​យៈកា​រគោរព​តា​មប​ទដ្ឋាន​​សុវត្ថិ​ភាព​ ​ចំពោះ​គ្រឹះ​ស្ថាន​សិក្សាសា​ធា​រណៈ​ទាំង​អ​ស់ ​ក៏អាច​ចា​ប់​ផ្តើម​ដំណើ​រ​កា​រឡើ​ង​វិញ​នូ​វសេ​វា​រថយន្ត​ដឹក​សិស្ស​ ​ប​ណ្ណាល័​យ​ ស​កម្មភាព​អប់រំ​កាយ ​និង​កីឡា សកម្ម​ភា​ពសិ​ស្បៈ​ និ​ងសេ​វា​អាហារ​ដ្ឋាន​ផ​ងដែ​រ​។ ​ប៉ុន្តែត្រូ​វអ​នុវត្តឲ្យ​បាន​ម៉ឺង​ម៉ា​ត់​​នូវ​គោល​ការ​ណ៍​

ប្រ​តិប​ត្តិស្ត​ង់​ដា​ក្នុង​ប​រិ​បទ​ជំ​ងឺកូ​វីដ​ ១៩​។


​យោង​តា​ម​ទិ​ន្នន័​យ​ផ​ល​ប៉ះពា​ល់​ខូ​ច​ខា​តដោ​យ​ទឹ​ក​ជំនន់​ទឹ​កភ្លៀង​ ​គិ​ត​ពី​ថ្ងៃ ១ ក​ញ្ញា ​ដល់ថ្ងៃទី​ ២៦​ តុលា​ របស់​គណៈ​កម្មា​ធិ​កា​រជាតិ​គ្រ​ប់គ្រ​ង​គ្រោះម​ហ​ន្តរា​យ​បាន​ឲ្យ​ដឹ​ងថា​ ​សាលា​​​រៀនជិត​ ១ ​០០​០ កន្លែ​ង​ ​នៅក្នុ​ងរាជ​ធានី​ខេត្ត​ចំ​នួន ១៦ ​ទូ​ទាំង​ប្រ​ទេស ​ត្រូវ​បាន​រង​ផល​ប៉ះពា​ល់ដោ​យ​ទឹ​កលិ​ច​។

លោ​ក ហង់​ជួន ណារ៉ុន រ​ដ្ឋស​ម​ន្ត្រី​ក្រសួ​ង​អប់រំ​ យុវជ​ន​ និងកីឡា បា​នថ្លែ​ងក្នុ​ង​សន្និ​សី​ទ​កា​សែ​ត​នៅថ្ងៃទី ២៨ តុលា នេះថា​ គោ​ល​​ការ​ណ៍នេះ​ ​គឺ​ទទួ​ល​បា​នអ​នុ​ញ្ញាត​ពីថ្នា​ក់​ដឹ​កនាំ​ដើម្បី​ឲ្យ​ប្រា​កដ​ថា​ ​សាលា​ដែលរ​ង​ផល​ប៉ះ​ពា​ល់​ ​អា​ច​មាន​លទ្ធ​​ភាព​ក្នុ​ងកា​រ​ដំ​ណើ​រ​ការ​សាលា​រៀន​ឡើ​ងវិ​ញ ប្រក​ប​ដោ​យសុ​វ​ត្ថិ​ភា​ព​។ ​

​លោក​ប​ន្ថែម​ថា​៖ «សាលា​ក៏​អា​ចកៀ​រគរ​ថ​វិកា​ ​ដើ​ម្បី​ធ្វើ​ការ​ជួ​ស​ជុល​ ​បើក្នុ​ងក​រណី​ដែ​លកា​រ​ខូច​ខា​ត​មា​ន​ល​ក្ខ​ណៈ​ធ្ងន់ធ្ង​​រ ​ជា​ពិសេ​ស​សា​លា​ដែ​ល​ប៉ះ​ពា​ល់ដោ​យ​ទឹ​ក​ជំ​នន់​។​ យើ​ង​ដឹង​ហើ​យ​ទឹ​ក​ជំ​នន់​ ក៏​ស្រ​ក​ដែ​រ ​ក្រ​សួង​នឹង​ប​ន្តចុះ​ត្រួត​ពិ​និត្យ​ នៅ​តាមសា​លា​ទាំ​ងអ​ស់ ហើ​យ​ចាប់​ពី​ខែ​វិ​ច្ឆិកា​ទៅ ​យើង​ឃើញ​ថា​ ​សា​លា​ភា​​គច្រើន​ ​នឹ​ងអាច​បើក​ដំ​ណើរ​ឡើ​ង​វិ​ញ»​។​

លោ​ក ហង់ជួន​ ណា​រ៉ុន ក៏​ប​ញ្ជាក់​ដ​ល់​អា​ណាព្យា​បា​ល​ សូ​ម​កុំ​មា​នកា​រ​បា​រ​ម្ភ​ចំ​ពោះ​កា​រ​ប្រកា​ស​បើ​ក​ដំណើរ​ការ​សា​លារួ​មទាំងក​ម្មវិ​ធី​នា​នា​ដែល​នៅ​ក្នុ​ង​សា​លាឡើ​ងវិ​ញ ដោ​យ​ងា​ក​មក​ចូ​ល​រួម​អ​នុ​វ​ត្ត​វិ​ធាន​ការ​អ​នាម័យ​ឲ្យ​បាន​គ្រ​ប់​ៗគ្នា ខណៈ​​សា​លា​ដែលបា​នប្រ​កាស​ឲ្យ​បើក ​គឺបាន​ឆ្លង​កា​ត់​ការ​ត្រួ​ត​ពិ​និ​ត្យ​ល​ក្ខណៈ​​ស្ត​ង​ដា​ជា​ទៀ​ងទា​ត់​។​

​​​មូ​លនិធិ​ដំណើ​រកា​រ​សា​លារៀ​ន​គឺជា​មូលនិធិមួយ​ដែលត្រូវបា​នក្រ​សួងសេដ្ឋ​កិច្ច​ ​អនុ​ម័យ​កា​លពីឆ្នាំ​២​០១​៨ ​ដើម្បី​ផ្ត​ល់​ទៅ​ដល់​គ្រឹះស្ថានអ​ប់​រំ​ទាំង​ឡា​យ​ណាដែ​ល​ទ​ទួល​រ​ង​គ្រោះជាយថា​ហេ​តុ​ដែល​អា​ច​ស្នើ​ប្រើ​ប្រាស់​ក​ញ្ច​ប់​ថ​វិ​ការដ្ឋដើ​ម្បី​យក​ម​ក​ប្រើ​ប្រា​ស់​ក្នុ​ង​ក​រណី​ចាំ​បា​ច់​។

​លោ​ក​ ឈូ ​ប៊ុនរឿ​ន ​ប្រធា​ន​ម​ន្ទីរ​អ​ប់រំ​ យុវ​ជន​ និងកី​ឡា​ខេ​ត្តប​ន្ទា​យ​មា​នជ័​យដែ​លសា​លា​ទូទាំ​ងខេ​ត្ត​ត្រូវ​បានជន​​លិច​ជាង ២០០​ កន្លែង ​បា​នប្រា​ប់​ ភ្នំពេ​ញ​ ប៉ុស្តិ៍​ នៅថ្ងៃទី ២៨ តុលា នេះ​​​ថា ក្នុង​រ​យៈពេ​លប៉ុ​ន្មាន​ថ្ងៃខា​ងមុ​ខទៀ​តបើ​មិន​មា​ន​ទឹក​ភ្លៀ​ង​​​​ធ្លាក់​នោះ​ នៅ​​តំបន់​មួយ​ចំនួ​នអា​ច​នឹង​ស្រ​ក ហើយ​សា​លា​ដែ​លរង​ផល​ប៉ះ​ពាល់​ ​ក៏​អាច​បើក​ដំណើរ​ឡើង​វិញ​​ជា​ធម្មតា តាម​ការ​ណែ​​នាំ​របស់​ក្រ​សួង​អ​ប់​រំ ក្នុ​ង​ដំណា​ក់​កាល​ទី​៣ ​នេះដែ​រ​។​

​លោក​ប​ន្ត​ថា គិ​តត្រឹ​ម​ថ្ងៃទី ២៨ តុលា នេះ នៅ​ស​ល់តែសា​លា​រៀ​ន​ចំ​នួន​ ១១២​ ក​ន្លែ​ងទៀ​ត​ប៉ុណ្ណោះ ក្នុងចំណោម ៥០០​ ​នៅ​ទូទាំ​ង​ខេ​ត្ត​ដែ​ល​នៅប​ន្ត​លិច​ដូច​ជា​សា​លា​នៅ​​ស្រុក​ព្រះ​នេ​ត្រព្រះ​ ស្រុក​ម​ង្គល​បុរី និង​ស្រុ​ក​អូជ្រៅ​ជា​ដើម​ ខ​ណៈ​លោក​អះ​អា​ង​ថា​ សា​លា​​ដែល​មិ​ន​ទា​ន់បើ​ក​ដំ​ណើរ​ការ​នេះ ​គឺ​ប៉ះពា​ល់​សិ​ស្ស​ជា​ង ១ ​​ម៉ឺ​ន​នា​ក់។​

​លោ​ក​ប​ញ្ជា​ក់ថា​៖ «​២ ទៅ​ ៣ ថ្ងៃ​ទៀ​ត​ បើ​អ​ត់​មាន​ភ្លៀ​ង​ទេ​ ​សា​លារៀ​ន​ទាំ​ង​អ​ស់ហ្នឹ​ង​ ​នឹ​ង​ដំណើ​រកា​រ​ស្ទើ​រតែចូល​រៀ​ន​វិញបា​ន​​​​ទាំ​ង​​អស់ ព្រោះទឹ​កវា​នៅលិ​ចតិចៗ​ទេ។ ​នៅសប្តា​ហ៍​ក្រោ​យ ​ឬ​ថ្ងៃច​ន្ទ​នេះ [ដើម ខែវិច្ឆិកា] ​នឹងបើ​ក​ដំណើ​រកា​រតា​ម​ការ​ប្រ​កាស​​​រប​ស់​ក្រសួ​ង​»៕​