ភ្នំពេញ/ក្រចេះ មន្ត្រី​នាំ​ពាក្យ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រ​សួង​មហា​ផ្ទៃ​បាន​ឱ្យ​ កាល​ពី​ម្សិល​មិញ​ បុរស​ជន​ជាតិ​ឡាវ​ សញ្ជាតិ​កាណា​ដា ម្នា​ក់ត្រូវ​បាន​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បញ្ជា​ឱ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាស​ន្ន​ក្នុង​ពន្ធ​នាគា​រព្រៃ​ ស​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ «ជួញ​ដូរ​សារ​ធាតុ​ញៀន​ឆ្លង​ដែន» ​ខណៈ​នគរ​បាល​ខេត្ត​ក្រចេះ​ ក៏​កំពុង​បន្ដ​នីតិ​វិធី​ករ​ណី​ អ្នក​ប្រើ​គ្រឿង​ញៀន ​១៩ ​នាក់ ក្រោយ​ឃាត់​ខ្លួន ​កាល​ពី​ថ្ងៃ​សៅរ៍​។


លោក​មាស​ វរិទ្ធ អ្នក​នាំ​ពាក្យ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង ​មហា​ផ្ទៃ​ បាន​ថ្លែង​ថា កាល​ពី​រសៀល​ថ្ងៃ ទី​ ១៥​ ខែ សីហា ​ឆ្នាំ ២០១៨ កម្លាំង​នគ​របាល​ការិ​យា​ល័យ ​«ក ៦»​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រ​សួង​មហា​ផ្ទៃ ​បាន​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​ករណី​គ្រឿង​ញៀន​មួយ​នៅ​ចំណុច​ផ្លូវ​ លេខ​ ៤៦០ ​សង្កាត់​ទួល​ទំពូង​ទី១​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ ដោយ​បាន​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​ឡាវ​សញ្ជាតិ​កា​ណាដា​ម្នាក់​ឈ្មោះ​ CHAO XIENG អាយុ​ ៥០ ​ឆ្នាំ និង ​រឹបអូសបា​នថ្នាំ​ញៀនប្រ​ភេទ ​អៃ​ស៍មេ​តំ​ហ្វេតា​មីន (Ice Methamphetamine)​ ជិត​ ៤​ គីឡូ​ក្រាម​ ។

លោក​បាន​ថ្លែង​ថា ៖​ «បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​តុលា​ការ​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​ជាប​ណ្ដោះ​អាស​ន្ន កាលពីថ្ងៃ​សុក្រ ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ និង​ដឹក​ជញ្ជូន​​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់​ចូល​ក្នុង​ប្រ​ទេស​កម្ពុជា»។

ដោយ​ឡែក​ កម្លាំង​នគរ​បាល​ការិ​យា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ក្រចេះបាន​ចាប់​ខ្លួន​បុរស-ស្ត្រី​១៩​នាក់ដែល​បាន​ទៅ​ពពាក់​​ពពូន​គ្នា​ប្រើ​ប្រាស់​គ្រឿ​ញៀន​ក្នុង​ប​ន្ទប់​ផ្ទះ​សំណាក់​សុភ​មង្គល​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ ​ជ្រោយ​ថ្ម​ក្រោម​ ឃុំ​ឆ្លូង​ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍។​

លោក លន់ សុផាត ស្នង​ការ​ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា ក្នុង​ប្រតិ​បត្តិ​ការ​ចុះធ្វើ​រដ្ឋ​បាលនិង​បង្ក្រាប​ចាប់​បុរស-ស្ត្រី​ទាំងនោះសមត្ថ​កិច្ច​បាន​រក​ឃើញ​និងដក​ហូត​នូ​វវត្ថុ​តាង​មួយ​ចំនួ​នរួមមាន ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៧​កញ្ចប់​តូច​,​ សម្ភារ​សម្រាប់​ជក់​គ្រឿង​ញៀន​មួយ​ចំនួន​​,​ ម៉ូតូ​​ ២​គ្រឿង​ និង​ទូរ​ស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង​។


លោក​ សុផាត បាន​បញ្ជាក់​ថា៖​«​នៅ​ពេល​នេះ​បុរស-ស្ត្រី​ទាំង​១៩​នាក់​នោះ​កំពុង​ស្ថិត​ក្រោម​ការ​សាក​សួរ​របស់​ក្រុម​មន្ត្រី​នគរ​បាល​ជំនាញ​នៃ​ការិ​យា​ល័យ​បង្ក្រាប​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ឲ្យ​តុលា​ការ​ ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់»​៕