កាប់​ចាក់​សេរីក្នុង​រថ​ភ្លើង​ក្រោម​ដីនៅតៃ​វ៉ាន់ សម្លាប់​មនុស្ស៤នាក់ របួស​២១នាក់​


18-Brief
18-Brief

ក្រុង​តៃប៉ិៈ ក្រុម​ប៉ូលិស​បាននិ​យាយថា អ្នក​វាយ​ប្រហារកាន់​កាំបិត​ក្នុង​ដៃ​ម្នាក់បាន​ធ្វើការ​កាប់​ចាក់សេរីនៅ​លើ​រថ​ភ្លើង​ក្រោម​ដី​ក្រុង​តៃប៉ិ​មួយ​​កាល​ពី​ថ្ងៃ​ពុធ ដោយ​សម្លាប់​មនុស្ស​៤នាក់ និង​របួស​២១​នាក់​ផ្សេង​ទៀត។

​ប៉ូលិស​បាននិ​យាយថា និស្សិត​មហាវិទ្យាល័យ​វ័យ​២១​ឆ្នាំ លោក ​Cheng Chieh ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​គ្រោះ​ថ្នាក់​នោះ​ ជា ការ​វាយ​ប្រ​ហារ​សម្លាប់មនុស្ស​ដំបូងលើ​ប្រ​ព័ន្ធផ្លូវ​ដែក​​ចាប់​តាំង​ពី វា​បាន​ចាប់​ប្រតិ​បត្តិ​ការ​ក្នុង​ឆ្នាំ​១៩៩៦។

ក្រុម​​ប៉ូលិស​ ដែល​មុន​នេះ​បានបញ្ជាក់​ថាអ្នក​របួស​មាន​២៥នាក់​ បាន​និ​យាយថា អ្នក​ដំណើរ​២២​នាក់​បាន​រង​របួស និងព្យាបាល​ មុន​ពេល​ជន​រង​គ្រោះ​ទី៤​ ក្រោយ​មក​បាន​ស្លាប់​ក្នុង​មន្ទី​រ​ពេទ្យ៕AFP​​/I​​N

ព័ត៌មានថ្មីៗ