យាយ​អាយុ​១០២​ឆ្នាំ​ជាតិ​ហុង​គ្រី​ស្លាប់​នៅ​ក្រុង​ព្រះសីហនុ


ព្រះសីហនុៈ ស្ត្រី​ទេសចរ​ជាតិ​ហុង​គ្រី អាយុ​១០២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជរាពាធ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ នៅក្នុង​សង្កាត់​លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ។

លោក ជុំ សុគន្ធី អធិការរង​នគរបាល​ក្រុង​ព្រះ​សីហនុ​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ជន​ជាតិ​ហុង​គ្រី​នោះ មាន​ឈ្មោះ Ember Obonne អាយុ​១០២ ឆ្នាំ ជា​អ្នក​ទេសចរ កាន់​លិខិត​ឆ្លង​ដែន​លេខ BA4800992 ចុះ​ទិដ្ឋិ​ការ​លេខ EI 00649020​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៤ ខណៈ​គាត់​ចូលមក​ស្នាក់​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ២០១។

លោក​បញ្ជាក់​ថា លោក​យាយ​រងគ្រោះ​គាត់​ស្លាប់​ដោយ​វ័យចាស់​ជរា ហើយ​គាត់​មក​លេង​ចៅៗ គាត់​ជា​ជន​ជាតិ​ខ្មែរ ដែល​រស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នេះ។

លោក​បន្តថា សាក​សព​ត្រូវ​សមត្ថកិច្ច ប្រគល់​ឲ្យចៅៗ យក​ទៅ​បូជា​នៅ​វត្ត​ឥន្ទ​ញាណ ហៅ​វត្ត​ក្រោម ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី បន្ទាប់​ពី​ខាង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ពិនិត្យ​សាកសព​រួច ហើយ​ថា​មិន​មាន​ពាក់ព័ន្ធ​រឿង​អ្វី​ផ្សេង៕

ព័ត៌មានថ្មីៗ