លោក​ស៊ុមឆៃ បដិសេធ មិន​បាន​លួច​រត់ ជាមួយ​ភរិយា និង​យីងឡាក់​ទេ


17-Brief
17-Brief

ក្រុងបាងកកៈ សមាជិ​គណបក្ស​ភឿថៃ លោក​ស៊ុមឆៃ វង់ សាវ៉ាត បាន​បដិសេធ​ចំពោះ​រាល់​របាយការណ៍​បណ្តាញ​ព័ត៌មាន​សង្គម​ទូទៅ​ដែល​ថា លោក និង​ភរិយា យ៉ាវ៉ាផា និង​អតីត​នាយករដ្ឋមន្ត្រី លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា​បាន​គេច​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ។

លោក ស៊ុមឆៃ កំពុង​និយាយ ដូច្នោះ​ជាមួយ​ក្រុម​អ្នក​កាសែត បន្ទាប់ពី​មាន​របាយការណ៍​ជាច្រើន​ថា សមាជិក​ត្រកូល​ស៊ីណាវ៉ាត្រា និង​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​ខ្លះ បាន​ភៀស​ខ្លួន​ទៅ បរទេស ឬ​បាន​ទៅ​ស្នាក់នៅ​ជាប់​ព្រំដែន​ខាង​ជើង ព្រោះ​តែ​ការ​ភ័យខ្លាច​ត្រូវ​គេ​ចាប់​ខ្លួន​ក្រោយពី​ការ​ប្រកាស​ច្បាប់​ អាជ្ញាសឹក​កាលពី​ថ្ងៃ​អង្គារ។

អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ បាន​និយាយ​ថា លោក​មិន​បាន ភៀស​ខ្លួន​ពី​ប្រទេស​ទៅ​កម្ពុជា​ដូច​របាយការណ៍​ទាំងនោះ​បាន អះអាង​ទេ ហើយ​លោកស្រី​យីងឡាក់ ក៏​នៅ​តែ​ស្ថិត​ក្នុង​ប្រទេស​ថៃ​ដែរ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់ ថា លោកស្រី​នៅ​ទីណា​ទេ។

លោក​ស៊ុមឆៃ បាន​និយាយ ថា ពេល​ខ្លះ​លោក​ទៅ​ឈាងម៉ៃ ដើម្បី​សួរ​សុខទុក្ខ​កូនស្រី​លោក ដែល​ធ្វើការ​ជា​ព្រះរាជអាជ្ញា​នៅ​ទី​នោះ។ លោក​បាន​បន្ថែម​ថា ពុំ មាន​បញ្ហា​សម្រាប់​លោក ត្រូវ​ធ្វើ​ដំណើរ​ទៅ​ណា​នោះ​ទេ ហើយ យោធា ក៏​មិន​ឃ្លាំ​មើល​ការ​ធ្វើ​ដំណើរ​របស់​លោក​ដែរ។

អ្នក​នាំពាក្យ​បក្ស​ភឿ ថៃ គឺ​លោក ព្រំពុង ណុផារិត ក៏​បាន បដិសេធ​របាយករណ៍​នោះ​ដែរ ដោយ​ថ្លែង​ថា ឥស្សរជន​សំខាន់ៗ និង​សមាជិក​របស់​បក្ស កំពុង​ធ្វើការ​ពួកគេ​ដូច​ធម្មតា។ លោក បាន​និយាយ​ថា គណៈរដ្ឋមន្ត្រី ចាំផ្ទះ ត្រូវ​តែ​បន្ត​ការងារ ព្រោះ រដ្ឋធម្មនុញ្ញ​នៅ​ជា​ធរមាន​។

នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក នីវ៉ាត់ទំរុង ប៊ុនសងផៃសាន បាន​ប្រាប់​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ ឲ្យ​ចាកចេញ​ពី​ការិយាល័យ​លេខា​អចិន្រៃ្តយ៍​ដើម្បី​ការពារ​ជាតិ ហើយ​នឹង​ធ្វើការ​នៅឯ​ការិយាល័យ​នៃ​ក្រសួង​រៀងៗ​ខ្លួន​វិញ៕ IN

ព័ត៌មានថ្មីៗ