សហព័ន្ធ​សហជីព​៦ ស្នើ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​អន្តរាគមន៍​៣​ចំណុច


IMG_0485
កម្មករ កម្មការិនីតវ៉ាទាមទារប្រាក់ឈ្មួលអប្បរមាពេលកន្លងមក ផា លីណា

ភ្នំពេញៈ ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព​ចំនួន​ ៦ ​បាន​អំពាវនាង​ស្នើ​សុំ​ឲ្យ​គណបក្ស​ចំនួន​ពីរ​ដែល​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជា​ពលរដ្ឋ​ឲ្យ​ជួយ​អន្តរាគមន៌ទៅ​លើ​ការ​ចរចារប្រាក់ឈ្នួល​សំរាប់​កម្មករ និង​ការ​ដោះ​លែង​មនុស្ស​ចំនួន​ ២១ ​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ការ​ជំនួប​ចរចារវាង​គណបក្សទាំង​ពីរ​សាជាថ្មី។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៌​រួម​មួយ​របស់​សហព័ន្ធ​សហជីព​ទាំង ​៦ ​ដែល​បាន​ចេញ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ដែល​បាន​លើក​នូវ​ការ​សំណូម​ពរ​ចំនួន ​៣ ​ចំនុច​ដោយ​សុំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ​ធ្វើ​ការ​ចរចាគ្នា​ដោយ​ឈរ​លើ​គោល​ការណ៌​ផល​ប្រយោជន៌​ជាតិជា​ធំ ឯក​ភាព​ជាតិ សាមគ្គីជាតិ។

សេចក្តី​ថ្លែង​ការណ៌​បន្តទៀត​ថាៈ «សូម​ឲ្យ​គណបក្ស​ទាំង​ពីរ​ និង​សមាជិក​រដ្ឋ​សភាជួយ​អន្តរាគមន៌តា​ម​ផ្លូវ​ច្បាប់​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែងអ្នក​ទាំង​ ២១ ​នាក់ ដែល​កំពុង​ជាប់ឃុំ ឲ្យ​ពួក​គាត់​មាន​សេរីភាព​ឡើង​វិញ​ ហើយ​រាជ​រដ្ឋាភិបាល​បន្ត​ការ​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ឲ្យ​កម្មករ​ទទួល​បាន​នូវ​ប្រាក់​ខែ​គោល​សម​រម្យ ដែល​​អាច​រស់​នៅ​បាន​»។

ថ្នាក់​ដឹក​នាំ​សហព័ន្ធ​សហជីព​ទាំង​៦​ក៏​បាន​សំណូមពរ​ឲ្យ​គណបក្ស​ទាំង​ពីរ​ជួយ​អន្តរាគមន៌​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​ដែល​ប្តឹង​ថ្នាក់​ដឹក​នាំ​សហជីព និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូប​ភាព​មក​លើ​មេ​ដឹក​នាំ​ និង​សកម្ម​ជន​សហជីព​។

ព័ត៌មានថ្មីៗ