ឧទ្ធរណ៍​ជម្រះ​រឿង​ចិន​តៃវ៉ាន់​៧​នាក់​ពាក់​ព័ន្ធ​ជម្រិត​ទារប្រាក់​តាម​អ៊ិន​ធឺ​ណេត


_MG_5497
ជនជាប់ចោទពេលនាំឡើងតុលាការឧទ្ធរណ៍កាលពីព្រឹកថ្ងៃនេះ ហេង ជីវ័ន

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បើក​សវនាកា​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​ជន​ជាតិ​ចិន​តៃវ៉ាន់ ៧ នាក់​ពាក់​ព័ន្ធ​នឹង​ការ​ជម្រិត​ទារប្រាក់​តាម​អ៊ិន​ធឺ​ណេត​ បន្ទាប់​ពី​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ក្នុង​ម្នាក់​ពី​១២​ខែ​ដល់​១៨​ខែ​និង​ពិន័យ​ប្រាក់​៥​លាន​រៀល​ដាក់​ចូល​ថវិការដ្ឋ។

លោក យ៉ុង ណា​រ៉ុង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​បាន​ថ្លែង​ថា​ ជន​ជាប់​ចោទ​ពាក់​ព័ន្ធ​ការ​ជម្រិត​ទារ​ប្រាក់​តាម​ទូរស័ព្ទ​មាន​ជនជាតិ​ចិន​តៃវ៉ាន់ ៥ នាក់​និង​ជនជាតិ​ចិនដីគោក ២នាក់។ ជន​ជាប់​ចោទ​ទាំង​នេះ​ខ្លះ​ដើរតួ​ជា​អ្នក​ទូរស័ព្ទ​គំរាម​ទៅ​ជនរងគ្រោះ​ហើយ​អ្នកខ្លះ​ជា​ភ្នាក់ងារ​ប៉ូលិស​និង​ខ្លះ​ដើរតួ​ជា​អ្នក​រត់ការ​ឲ្យ​តុលាការ​ដើម្បី​ដោះស្រាយ​ឲ្យ​ជន​រងគ្រោះ​នៅពេល​ពួកគេ​ទាក់ទង​គំរាម​ហើយ​ជនរងគ្រោះ​ភ័យ​រក​ជំនួយ។

តាម​អង្គហេតុ ជន​ជាប់​ចោទ​ឈ្មោះ​លីន អ៊ី​ចូ​វ២៨ឆ្នាំ, ឈិន ចែ​អិះ៣២ឆ្នាំ ,កៅ ឡុង​ឈី ​អាយុ​ ៣៦ ​ឆ្នាំ ​លី ​ចែ​ពីង អាយុ​ ២៣​ឆ្នាំ ​ផឹង ​កឺ​សឹង ​អាយុ ​៣០​ឆ្នាំ ឆាយ​ ឆុង​ក័រ អាយុ ៣៩ឆ្នាំ ​និង​លី​ ឃុន​សៀ អាយុ២៩ឆ្នាំ បានធ្វើ​សកម្មភាព​ជម្រិត​ទារប្រាក់​ពី​ជនជាតិ​តៃវ៉ាន់​នៅ​កោះ​តៃវ៉ាន់​តាម​ទូរស័ព្ទ​និង​តាម​អិន​ធឹ​ណេ​ត​ពេលខ្លះ​ផ្ញើរ​សារ​ទៅ​គំរាម​ជនរងគ្រោះ ។

ក្រុម​ជនជាប់ចោទ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សមត្ថកិច្ច​ស្នងការ​នគរបាល​ក្រុង​ភ្នំ​ពេញ​ចាប់ខ្លួន​នៅ​ថ្ងៃទី​៥ ខែ​ឧសភា​ឆ្នាំ ២០១៣ ក្នុង​អា​ផាត​មេន​មួយ​លេខ ៥៨ ភូមិ២ ផ្លូវ ៣៣៧ សង្កាត់-ខណ្ធ​ ទួលគោក រាជធានី​ភ្នំពេញ ។

អង្គហេតុ​បង្ហាញ​ទៀតថា​ជនជាប់ចោទ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី៤ ធ្នូ​ ឆ្នាំ​២០១៣ ​ដោយ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់១២ខែ​និង​ពិន័យ​ប្រាក់៥លាន​រៀល​ខណៈ​ឈ្មោះ​ឆាយ​ឈុ​ង​ក័​រ​ត្រូវ​ដាក់​ពន្ធនាគារ១៨ខែ​ដោយ​ចោទ​ពីបទ ឆបោក​ហើយ​ជន​ទាំងនេះ​ក្រោយ​ចេញពី​ពន្ធនាគារ​ត្រូវ​ដេញ​ចេញពី​ប្រទេស​កម្ពុជា​និង​ហាម​មិន​ឲ្យ​ចូល​កម្ពុជា​រហូត ។

ព័ត៌មានថ្មីៗ