ក្រុងហ្ស៊េរុយសាឡិម៖ លោក មូសេ ហ្គេនស្ល័រ បានបើកគម្របឆ្នាំងអាលុយមីញ៉ូមធំ យកវែកដួសសម្លខសណ្ដែក ដំឡូងបារាំង និងសាច់គោ។
នេះគឺល្ងាចថ្ងៃព្រហស្បតិ៍ នៅភោជនីយដ្ឋាន Maadaniat Chef ភាគកណ្ដាល Bnei Brak ដ៏សម្បូរហាងម្ហូបប្រពៃណី ជ្វីហ្វ-អឺរ៉ុបប្រពៃណី។
ត្រីហ្គេហ្វាល់ និងដំឡូងដុត គូហ្គេល បន្ថែមគ្រឿងក្រហម រូបមន្ដប្រចាំហាង ហាមីន ឬហៅថា ខូលែន ហើយវាត្រូវបានទទួលទានដោយជនជាតិជ្វីហ្វសម្រាប់ឱកាសជួបជុំអាហារថ្ងៃត្រង់ថ្ងៃសៅរ៍ តាំងពីបរមបុរាណ ខគោនៅតែពេញនិយមនៅអ៊ីស្រាអែល។
ខណៈពលរដ្ឋអថូដុកក្នុងស្រុកអង្គុយតុទទួលទានខគោ ស្ដ្រីចំណាស់ ៣ នាក់ និងបុរសម្នាក់ ដែលជាមនុស្សក្រៅអថូដុក បានមកទីនេះដោយសារតែរសជាតិម្ហូបដ៏ឆ្ងាញ់។
អ្នកទាំង ៤ មកពីទីក្រុងក្បែរខាង ដូចជា ហ្គីវ៉ាតាយីម និងរ៉ាម៉ាត ហ្គាន ដោយនាំគ្នាមកប្រារឰខួបកំណើតជាមួយអាហារធ្លាប់ទទួលទានតាំងពីកុមារភាព។ រថយន្ដក្រុងបានទម្លាក់ភ្ញៀវចាស់ៗមកពី Kfar Daniel ជាភូមិស្ថិតនៅចន្លោះក្រុងហ៊្សេរុយសាឡិម និងតែល អាវីវ ជាមួយមគ្គុទ្ទេសក៍ Yair Landsberg។
លោកនិយាយថា៖ «ខគោដែលយើងទទួលទានតាំងពីកុមារភាព គឺជាអនុស្សាវរិយមិនអាចបំភ្លេចបាន។ គ្រាន់តែហិតក្លិន យើងចាប់ផ្ដើមនឹកឃើញដល់អតីតកាលដ៏អាឡោះអាល័យ»។
ម្ហូប ហាមីន មានន័យថា «របស់ក្ដៅៗ» ជាភាសា Hebrew អាចមានប្រវត្ដិតាំងពីសម័យ Mishna ជាអំឡុងពេលបកប្រែផ្ទាល់មាត់នៃគម្ពីរ Torah ជាផ្នែកមួយនៃកិច្ចពិភាគ្សាអំពីរបៀបនៃការថែរក្សាម្ហូបឲ្យក្ដៅនៅថ្ងៃ Sabbath។
លោក ស្មីល ហូឡាន ជាប្រធាន និងជាអ្នកនាំចេញនូវវប្បធម៌ និងអាហារជ្វីហ្វ បាននិយាយថា៖ «ច្បាប់សាសនាជ្វីហ្វបានហាមឃាត់ការចម្អិនម្ហូបនៅថ្ងៃសៅរ៍ តែយើងអាចរៀបចំចម្អិនមុន ១ ថ្ងៃ និងរក្សាទុកឲ្យក្ដៅរហូតដល់ថ្ងៃសម្រាក Sabbath»៕ AFP/HR