ភ្នំពេញ៖ ទោះ​នេះ​ជា​រដូវ​មង្គលការ​ ដែល​មនុស្ស​ម្នា​ជា​ច្រើន​ធ្លាប់​រអ៊ូរទាំ​ពី​ការ​​ទទួល​ធៀប​ការ​សន្ធឹក​សន្ធាប់​រៀង​រាល់​ខែ​​​ក៏​ដោយ ក៏​មួយ​រយៈ​ចុង​ក្រោយ​នេះ មង្គល​ការ​មួយ​ចំនួន​ត្រូវ​បាន​ពន្យារ ឬ​ក៏​លុប​ចោល ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​​ដាល​នៃ​វីរុស​កូរ៉ូណា​។


ដោយ​មាន​ណែនាំ​មិន​ឲ្យ​ធ្វើ​ដំណើរ​ បើ​មិន​ចាំបាច់ ពលរដ្ឋ​ខ្លះ​ហាក់​ដូចជា​នឹក​​ដល់​ការ​ជួប​ជុំ​រួម​តុ​អាហារ​ជាមួយ​មិត្ដភក្ដិ​ និង​​​អាហារ​ក្នុង​ពិធី​មង្គល​ការ​។


លើស​ពី​នេះ ការ​រៀបចំ​គ្រឿង​គ្រៅ​ម្ហូប​ក្នុង​ពិធី​មង្គល​ការ​ វា​រឹត​តែ​លំបាក និង​ទាមទារ​ជំនាញ​ខ្ពស់​។ អ្នក​ហូប​ការ​​អាច​ចង់​ភ្លក្ស​រសជាតិ​អាហារ​មង្គល​ពី​ស្នាដៃ​មេ​ចុងភៅ​ ជាពិសេស​មុខ​ម្ហូប​ស្ទួយ​សុខភាព​ ដូចជា ស៊ុប​មាន់​ខ្មៅ ឬ​កកូរ​បង្កង​ទន្លេ​ស្រស់ៗ​​។


ខណៈ​ពលរដ្ឋ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្នាក់នៅ​តែ​ក្នុង​ផ្ទះ និង​រក្សា​គម្លាត​ សេង ហុកហេង ជា​ក្រុម​ជំនាញ​ផ្ដល់​សេវា​​ធ្វើ​ម្ហូប​ចល័ត​ដ៏​​មាន​បទពិសោធ​ ​ដែល​រៀបចំ​កម្មវិធី​ជា​ច្រើន​ចាប់​ពី​​ពិធី​អាពាហ៍ពិពាហ៍ និង​ជប់​លៀង​ផ្សេងៗ​បាន​​បន្ថែម​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប និង​គ្រឿង​ទេស​ជាមួយ​ការ​កុម្ម៉ង់​តាម​អនឡាញ​។


គ្រឿង​ក្លែម ៨​ មុខ​ ម្ហូប​ចម្បង​ប្លែកៗ​​ដ៏​គួរ​ឲ្យ​ស្រក់​ទឹក​មាត់ និង​បង្អែម​ខ្មែរ​លាង​មាត់​ក៏​ស្ថិត​ក្នុង​បញ្ជី​ម្ហូប​លើ​អនឡាញ​ពី សេង ហុកហេង ផង​ដែរ​។ ទាំង​នេះ ​គឺ​ជា​កិច្ចការ​របស់​ក្រុម​ដឹក​ជញ្ជូន​គ្រង​ឈុត​ពណ៌​ទឹក​ប៊ិក លាយ​លឿង​ ប្រើ​ម៉ូតូ​ពណ៌​​ស ដឹក​ធុង​អាហារ​ត្រាច់ចរ​នាំ​យក​ម្ហូប​កុម្ម៉ង់​ជូន​ភ្ញៀវ​។


ការ​កុម្ម៉ង​់​អាហារ​ពី Hengmart មាន​ភាព​រហ័ស ងាយស្រួល​ និង​ទំនុកចិត្ដ​។ រូបថត ហ៊ាន រង្សី​

លោក ទូច រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​ សេង ហុកហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​បាន​បង្កើត​ផ្សារ Hengmart ក្នុង​ខែ​មីនា ឆ្នាំ​២០២០ ហើយ​វា​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់ សេង ហុកហេង​​។ យើង​​លក់​ម្ហូប​អាហារ​កញ្ចប់ និង​គ្រឿង​ទេស​ក្នុង​​រាជធានី​​ភ្នំពេញ​ ដោយ​មាន​ភាព​ងាយ​ស្រួល​ និង​រហ័ស​ទាន់​ចិត្ដ​»។

ចាប់​ពី​សរសៃ​កែង​មាន់ និង​គ្រាប់​ស្វាយ​ចន្ទី (៥ ដុល្លារ) សាច់​ ៣ ជាន់​រំលីង​ស្វាយរៀង (៥ ដុល្លារ) ងៀត​គោ​អាំង (៦ ដុល្លារ) ​ប្រហិត​គ្រឿង (៦ ដុល្លារ) និង​ស៊ុប​ក្ដាម​ព្រុយ​ត្រីឆ្លាម (២៥ ដុល្លារ) ស៊ុប​មាន់​ខ្មៅ (៧ ដុល្លារ) សម្ល​កកូរ​បង្កង​ទន្លេ (៨ ដុល្លារ) រួម​ទាំង បាយឆា មីឆា ជាមួយ​សាច់​ផ្សេងៗ រហូត​ដល់​ទា​ខ្វៃ ​(៣៥ ដុល្លារ​) ក្ងាន​ខ្វៃ (៦៨ ដុល្លារ) និង​ជ្រូក​ខ្វៃ (៨៨- ២៥០ ដុល្លារ) ក៏​ស្ថិត​ក្នុង​បញ្ជី​ដឹក​ជញ្ជូន​​របស់ Hengmart ផង​ដែរ​។

លោក រដ្ឋា ​​បន្ត​ថា​​៖ «​Hengmart បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប​ពី​ស្នាដៃ​មេ​ចុងភៅ សេង ហុកហេង​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ចំពោះ​រសជាតិ ​​​រក្សា​អនាម័យ​ខ្ពស់ សុវត្ថិភាព​ និង​តម្លៃ​សមរម្យ​។ Hengmart គឺ​ជា​ផ្សារ​អនឡាញ​ទើប​បង្កើត​ថ្មី​អំឡុង​ពេល​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ​១៩។ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​តម្រូវ​ការ​ខ្ពស់​ចំពោះ​ការ​កុម្ម៉ង់​​​អាហារ​ដឹក​ជញ្ជូន​ដល់​ផ្ទះ​»។

ជា​ពិធីការិនី និង​តារា​សម្ដែង​ល្បី​ម្នាក់ កញ្ញា ថន លក្ខណា បាន​បង្ហោះ​រូបភាព​ម្ហូប​អាហារ​ប៉ុន្មាន​មុខ​ពី​ហាង Hengmart និង​បាន​សរសេរ​​កោត​សរសើរ​ពី​ភាព​ជឿជាក់​របស់​ផ្សារ​អនឡាញ​មួយ​នេះ​។

កញ្ញា ​​សរសេរ​ថា​៖ «​មិន​ចាំ​បាច់​ញ៉ាំ​នៅ​រោង​ការ​ក៏​អាច​ពិសា​នៅ​ផ្ទះ​បាន​ដែរ​។ ខ្ញុំ​ជឿ​ជាក់​លើ​ផ្សារ​អនឡាញ Hengmart ដែល​មាន​លក់​អាហារ​កញ្ចប់​ និង​គ្រឿង​ទេស​ផ្សេង​ៗ​ ព្រមទាំង​​ដឹក​ជញ្ជូន​ដល់​កន្លែង រហ័ស​ទាន់​ចិត្ដ ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​ សេវាកម្ម​ល្អ និង​តម្លៃសមរម្យ​»។

​ក្រុម​ដឹកជញ្ជូន​គ្រង​ឈុត​ពណ៌​ខៀវ លាយ​លឿង​ត្រៀម​ខ្លួន​​បម្រើ​អតិិថិជន​។ រូបថត ហ៊ាន រង្សី​

Clara Nouth ​​សរសេរ​​ថា​៖ «ងាយ​ស្រួល រហ័ស រសជាតិ​ឆ្ងាញ់ និង​មាន​អនាម័យ​។ ពេល​ណា​ចង់​ ​អ្នក​អាច​ចូល​ទៅ​ទំព័រ​ហ្វេសប៊ុក Hengmart»។

លោក ទូច រដ្ឋា បាន​បង្ហាញ​ពី​វិធី​នៃ​ការ​កុម្ម៉ង់​អាហារ និង​គ្រឿង​ទេស​តាម​អនឡាញ​ថា ដំបូង​ជ្រើស​ផលិតផល​​​ក្នុង​​ហ្វេសប៊ុក Hengmart រួច​គូរ​សញ្ញា​​លើ​ផលិតផល​នោះ​តាម​រយៈ​ការ​ Edit លើ​រូបភាព​ក្នុង Messenger របស់​អ្នក​ប្រើប្រាស់​។

លោក​​ថា៖ «​សុំ​ផ្ញើ​រូបភាព​ដែល​គូស​យក​ផលិតផល​រួច​មក​កាន់​យើង​ខ្ញុំ​វិញ​ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​ ម៉ោង​យក​ទំនិញ​ រួមទាំង អាសយដ្ឋាន​ និង​ Google Map នៃ​ទីតាំង​ដែល​ត្រូវ​ទទួល​ទំនិញ​»។

លោក​បន្ដ​ថា​៖ «​ការ​ជឿ​ទុក​ចិត្ដ​លើ​ផលិតផល​អាហារ និង​សម្ភារ​ប្រើ​​ផ្សេងៗ​​​ជា​កិច្ចការ​អាទិភាព​របស់​យើង​។ យើង​​ត្រូវ​ប្រាកដ​ថា ផលិតផល​ទាំង​អស់​​ដែល​ដឹក​ជញ្ជូន​ដល់​ដៃ​អតិថិជន​ត្រូវ​តែ​​មាន​គុណភាព និង​អនាម័យ​។ ការ​ដឹក​ជញ្ជូន​ជូន​ភ្ញៀវ​នេះ​ក៏​ជា​កត្ដា​ជំរុញ​លទ្ធភាព​រក្សា​គម្លាត​ដ៏​ល្អ​ផង​ដែរ​»។

ផ្សារ Hengmart ​ការ​កុម្ម៉ង់​ពី​​​ម៉ោង ៦:៣០ ព្រឹក​​​ដល់​ម៉ោង ៧:៣០ យប់​​​រាល់​​ថ្ងៃ តាម​អាសយដ្ឋាន​ផ្ទះ​ ៦១៥ ផ្លូវ ២០០៤ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ​។ សម្រាប់​ព័ត៌​មាន​លម្អិត សូម​ចូល​ទៅ​ទំព័រ​ហ្វេសប៊ុក www.facebook.com/hengmartdotcom ឬ​វេសាយ www.hengmart.com ឬ​ 010 666 455 | 077 666 455៕