ក្រុងហាណូយ: មុខម្ហូបវៀតណាមត្រូវបានផ្សំឡើងពីគ្រឿងនៅបរិវេណជុំវិញវាលស្រែ។ ប្រជាជាតិមួយដែលមានវប្បធម៌ដាំស្រូវរាប់ពាន់ឆ្នាំ ពលរដ្ឋវៀតណាមបាន និងបន្ដប្រើគ្រឿងផ្សំរសជាតិនានាដែលអាចរកបាននៅលើវាលស្រែ។
សិប្បីសត្វទាំងអស់ដែលរស់នៅទាំងក្នុង និងជុំវិញវាលស្រែត្រូវបានប្រែក្លាយជាអាហារដ៏ឈ្ងុយឆ្ងាញ់។
វាលស្រែរមែងជាផ្ទះស្ដុកស្ដម្ភរបស់ក្ដាមស្រែតូចៗ។ ពួកវាមិនងាយត្រូវបានកម្ចាត់ឡើយ ពីព្រោះនៅពេលស្រែស្ងួតទឹក ពួកវាជីកកប់ខ្លួនក្នុងភក់ និងចេញមកវិញនៅពេលមានទឹក។
មិនច្បាស់ថា ប្រជាកសិករវៀតណាមកែច្នៃអាហារពិសេសនេះពីការប្រើប្រាស់ក្ដាមចង្រៃដែលស៊ីដើមស្រូវទើបដាក់គ្រាប់នោះឡើយ។
សម្បូរទៅដោយជាតិកាល់ស្យូម ក្ដាមត្រូវបានប្រជាកសិករចាប់រួចលាងទឹកសម្អាត បកសម្បក និងបុកក្នុងត្បាល់ដោយប្រើអង្រែដើម្បីផលិតកាពិក្ដាម។ សព្វថ្ងៃមនុស្សប្រើម៉ាស៊ីនកិន តែក្ដាមត្រូវប្រើត្បាល់បុកដដែលពីព្រោះវាមានលក្ខណៈល្អប្រសើរ។
នំបញ្ចុកទឹកកាពិក្ដាមអាចជាអាហារពេលព្រឹក ឬពេលថ្ងៃត្រង់ ហើយត្រូវបានទទួលទានក្រោយម៉ោងបាយថ្ងៃត្រង់នៅវេលាម៉ោង ៤ ឬ ៥ រសៀលផងដែរ។ វាជាមុខម្ហូបដ៏សាមញ្ញ ហើយភ្ញៀវអាចភ្លក្សនៅតាមចិញ្ចើមផ្លូវក៏បាន។ បន្ថែមពីនំបញ្ចុកមួយចានគោម អ្នកលក់លើចិញ្ចើមផ្លូវនឹងបន្ថែមតៅស៊ូចៀនស្រួយៗ។ នំបញ្ចុកទឹកក្ដាមក៏ត្រូវបានថែមគ្រឿងផ្សំច្រើនមុខទៀតទៅតាមចំណូលចិត្ដ និងការច្នៃប្រឌិតរៀងៗខ្លួន។
នៅទីក្រុងហាណូយ ហាងនំបញ្ចុករបស់អ្នកស្រី វ៉ាន់ អាញ ល្បីដោយការប្រើសាច់ខ្លាញ់ជ្រូកបំពង។
អ្នកស្រីបាននិយាយថា៖ «ម្ដាយក្មេកខ្ញុំលក់នំបញ្ចុកទឹកក្ដាមនេះ ៣០ ឆ្នាំហើយ។ គាត់បានបង្រៀនខ្ញុំពីវិធីធ្វើទឹកស៊ុបប្រចាំគ្រួសារ ដើម្បីលក់ចិញ្ចឹមជីវិត។ ខ្ញុំមានម៉ូយជាច្រើនដែលតែងតែតាមមកគាំទ្ររាល់ពេលយើងរើទីតាំងម្ដងៗ»៕ VNS/HR