ក្រុងសិង្ហបុរី៖ «រ៉ូបូតរុក្ខជាតិ» បំពាក់លើដើមអន្ទាក់ និងដំណាំផ្សេងៗ ដែលអាចប្រាប់ម្ចាស់ដំណាំពីការវាយប្រហារដោយជំងឺរុក្ខជាតិ។
របកគំហើញនេះអាចក្លាយជាការពិតក្រោយក្រុមអ្នកវិទ្យាសាស្ដ្រអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងទំនាក់ទំនងជាមួយរុក្ខជាតិ។
ក្រុមអ្នកស្រាវជ្រាវសិង្ហបុរីបានភ្ជាប់រុក្ខជាតិទៅកាន់ខ្សែអគ្គិសនី ដើម្បីគ្រប់គ្រងជីពចរខ្សោយដែលបញ្ចេញដោយពណ៌បៃតងនៃរុក្ខជាតិ។
ក្រុមអ្នកវិទ្យាសាស្ដ្របានប្រើបច្ចេកវិទ្យាឱ្យរុក្ខជាតិអន្ទាក់បិទមាត់របស់វាពេលបញ្ជាតាមរយៈកម្មវិធីទូរស័ព្ទ។
បន្ទាប់មក ពួកវាបានភ្ជាប់មាត់របស់រុក្ខជាតិជាមួយដៃរ៉ូបូតមួយ និងឧបករណ៍ម៉ាស៊ីនតូចដោយចាប់លួសកម្រាស់កន្លះមិល្លីម៉ែត្រ និងចាប់កម្ទេចកម្ទីដែលធ្លាក់។
បច្ចេកវិទ្យានេះកំពុងតែស្ថិតក្នុងដំណាក់កាលដំបូង តែក្រុមអ្នកស្រាវជ្រាវជឿថា វាអាចត្រូវបានប្រើដើម្បីបង្កើត «រ៉ូបូតដើរដោយថាមពលរុក្ខជាតិ» ដែលអាចបេះកន្លែងទន់ផុយស្រួល ដែលដៃរ៉ូបូតរឹងៗពុំអាចធ្វើកិច្ចការនេះបាន។
ឈិន ស៊ាវដុង អ្នកដឹកនាំនិពន្ធការសិក្សាចំពោះការស្រាវជ្រាវនៅសាកលវិទ្យាល័យបច្ចេកវិទ្យា ណានយ៉ាង បានប្រាប់ AFP ថា៖ «រ៉ូបូតធម្មជាតិទាំងនេះអាចធ្វើទំនាក់ទំនងជាមួយរ៉ូបូតវៃឆ្លាតដទៃទៀត ដើម្បីបង្កើតបានជាប្រព័ន្ធដំណើរការបែបកូនកាត់»។
យ៉ាងណាមិញ វានៅមានឧបសគ្គមួយចំនួនផងដែរ។
ក្រុមអ្នកវិទ្យាសាស្ដ្រអាចជំរុញចលនាថាមពលពីការបិតទមាត់របស់រុក្ខជាតិអន្ទាក់ តែមិនអាចធ្វើឱ្យវាបើកឡើងវិញបាន ដែលជាដំណើរការចំណាយពេល ១០ ឬច្រើនម៉ោង ដើម្បីឱ្យវាប្រតិបត្ដិការតាមធម្មជាតិ។
ប្រព័ន្ធប្រតិបត្ដិការធម្មជាតិនេះក៏អាចចាប់យកសញ្ញាណបញ្ចេញដោយរុក្ខជាតិ ជាតម្រុយដែលអ្នកដាំដំណាំនឹងអាចរកឃើញនូវបញ្ហាចំពោះដំណាំរបស់ពួកគេនូវពេលវេលាដែលអាចស្រោចស្រង់បាន។
លោក ឈិន បាននិយាយថា៖ «ដោយការត្រួតពិនិត្យសញ្ញាញអេឡិចត្រូនិករុក្ខជាតិ យើងប្រហែលជាអាចរកឃើញនូវសញ្ញាណអវិជ្ជមាន និងភាពមិនប្រក្រតី។ កសិករនឹងអាចរកឃើញនូវបញ្ហាកើតឡើងចំពោះដំណាំរបស់ខ្លួន»។
ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា បច្ចេកវិទ្យាប្រភេទនេះអាចមានអត្ថប្រយោជន៍ ដោយសារដំណាំប្រឈមការគំរាមកំហែងកំពុងកើនឡើងពីបញ្ហាការប្រែប្រួលអាកាសធាតុ៕ AFP/HR