ក្រុង​ញូវដែលី៖ ស្ថាប័ន​រដ្ឋាភិបាល​ឥណ្ឌា​មួយ ត្រូវ​បាន​បង្កើត​ឡើង​ បំណង​​ច្នៃ​​ផលិត​​សាប៊ូ និង​ផលិតផល​វេជ្ជសាស្ដ្រ​ពី​លាមក​គោ​ បាន​បន្ដ​អភិវឌ្ឍ​​​​​បន្ទះ​​ឈីប​ ដែល​អាច​ការពារ​មនុស្ស​ពី​វិទ្យុ​សកម្ម​ទូរស័ព្ទ​។

ដោយ​មិន​បាន​ពន្យល់​អំពី​របៀប​ដំណើរការ​ ប្រធាន​គណកម្មការ​គោ​ជាតិ​ ដែល​ត្រូវបាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​មុន​បាន​ឲ្យ​ដឹង​ថា ឧបករណ៍​នេះ​អាច​ត្រូវ​បាន​បំពាក់​ភ្ជាប់​ក្នុង​ស្រោម​ទូរស័ព្ទ​ដៃ​។


លោក វ៉ាល់ឡាបបៃ កាទីរៀ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា​៖ «​យើង​រំពឹង​ថា បើ​អស់​លោក​រក្សា​បន្ទះ​ឈីប​នេះ​ក្នុង​ទូរស័ព្ទដៃ វា​ជួយ​កាត់​បន្ថយ​សារធាតុ​វិទ្យុសកម្ម​គួរ​ឲ្យ​កត់​សម្គាល់​។ អាចម៍គោ​មាន​សារធាតុ​ប្រឆាំង​វិទ្យុសកម្ម​ ហើយ​បើ​អស់​លោក​ទុក​កន្លែង​ណា​មួយ​​ក្នុង​ផ្ទះ វា​នឹង​មិន​មាន​សារធាតុ​គីមី​នៅ​ទីនោះ​ឡើយ​។ ទាំង​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ផ្នែក​វិទ្យាសាស្ដ្រ​»។


លោក កាទីរៀ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា តើ​អង្គភាព​នេះ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ផ្អែក​លើ​អ្វី ហើយ​សេចក្ដី​ប្រកាស​បង្ក​ជា​មតិ​សើច​ចំអក​ពាស​ពេញ​បណ្ដាញ​សង្គម​។


គោ​ត្រូវ​បាន​ចាត់​ទុក​ជា​សត្វ​ពិសិដ្ឋ​ក្នុង​សង្គម​ដែល​ប្រណិបនត៍​សាសនា​ព្រហ្មញ្ញ​ធំ​បំផុត​ ហើយ​ការ​ទទួល​ទាន​សាច់​គោ​ត្រូវ​បាន​ហាម​ឃាត់​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​។


លោក​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​កាសែត​ភាសា​អង់គ្លេស ដែល​បាន​និយាយ​ថា​៖ «​បុគ្គល​ម្នាក់​កំពុង​តែ​នាំ​ចេញ​បន្ទះ​ឈីប​ប្រទេស​នេះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ជា​ទី​ដែល​វា​ត្រូវ​បាន​ដាក់​លក់​តម្លៃ​ប្រមាណ ១០ ដុល្លារ​»៕ AFP/HR