បន្ទាប់ពី​មាន​ជម្លោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​ទសវត្សរ៍​ទី​ ៣ ​របស់​ខ្លួន​នៃ​ល្បឿន​ និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព​។ ទោះបី​ជា​មាន​វឌ្ឍនភាព និង​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ក៏ដោយ​ការថយចុះ​សេរីភាព​ជន​ស៊ីវិល ការថយចុះ​ធនធាន​ធម្មជាតិ និង​លទ្ធភាព​មិន​គ្រប់គ្រាន់​ក្នុង​ការទទួល​បាន​ការថែរក្សា​សុខភាព និង​ការអប់រំ​បាន​រារាំង​ដល់​ការអភិវឌ្ឍ​បន្ថែម​ទៀត​។

សហរដ្ឋអាមេរិក​ចាប់​ដៃគូ​ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នាពេល​អនាគត​ឲ្យ​កាន់តែ​រឹងមាំ​សម្រាប់​ប្រទេស​ជាតិ​របស់​ពួកគេ​។ អង្គការ USAID ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​ជម្នះ​រាល់​បញ្ហា​ប្រឈម​ដល់​ការអភិវឌ្ឍ​របស់​ខ្លួន​និង បង្កើន​សមត្ថភាព​ក៏​ដូចជា​ប្ដេជ្ញាចិត្ត​ចំពោះ​ផែនការ ហិរញ្ញវត្ថុ និង​ការអនុវត្ត​ដំណោះស្រាយ​អភិវឌ្ឍ​ផ្ទាល់​ខ្លួន​។


ការងារ​របស់​យើង


ទៅ​ដល់​ខេត្ត​ក្រុង​ទាំង​ ២៤ ​របស់​កម្ពុជា​ អង្គការ USAID ធ្វើការ​ជាមួយ​ពលរដ្ឋ​កម្ពុជា និង​ដៃគូ​អន្តរជាតិ ដើម្បី​អនុវត្ត​កម្មវិធី​ជាច្រើន​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ការងារ​របស់​យើង​ផ្ដោត​លើ​ការពង្រឹង​អភិបាលកិច្ច លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស កែលម្អ​បញ្ហា​សុខភាព និង​អាហារូបត្ថម្ភ គាំទ្រ ការអប់រំ និង​ការអភិវឌ្ឍ​កុមារ បង្កើន​ផលិតកម្ម​កសិកម្ម សន្ដិសុខ​ស្បៀងអាហារ អភិរក្ស​ព្រៃឈើ និង​ការជួយ​កសិករ និង​ក្រុម​គ្រួសារ ឲ្យ​អាច​សម្រប​ខ្លួន និង​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះថ្នាក់​ធម្មជាតិ​។


ប្រជាធិបតេយ្យ និង​អភិបាលកិច្ច


ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​អង្គការ Freedom House បាន​ផ្ដល់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ជា​ប្រទេស​ «​មិន​មាន​សេរីភាព​» ដោយសារ​តែ​ការរឹតត្បិត​សេរីភាព​ជន​ស៊ីវិល និង​សិទ្ធិ​នយោបាយ​។ អង្គការ USAID ជួយ​សង្គម​ស៊ីវិល​កម្ពុជា និង​អង្គការ​វិស័យ​ឯកជន ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ជនស៊ីវិល អភិវឌ្ឍ​ភាព​ជា​សហគ្រិន​របស់​ស្ដ្រី ការពារ​សិទ្ធិ​កម្មករ និង​ប្រយុទ្ធប្រឆាំង​ការរត់ពន្ធ​មនុស្ស​។


ឧទាហរណ៍​កាលពី​ឆ្នាំ​ ២០១៨ អង្គការ USAID បាន​បណ្ដុះបណ្ដាល​មេដឹកនាំ​សហជីព និង​សកម្មជន​ការងារ​ចំនួន​ ៤៨ ​នាក់​ស្ដីពី​របៀប​ក្នុង​ការអនុវត្ត​ការងារ​ប្រកប​ដោយ​សុវត្ថិភាព និង​ធ្វើការ​ដើម្បី​កាត់បន្ថយ​ការ​ចំណាកស្រុក​ដោយ​មិនមាន​សុវត្ថិភាព តាមរយៈ​ការអភិវឌ្ឍ​កម្មវិធី​ការងារ​អនឡាញ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្មករ​មិន​មាន​ជំនាញ​ និង​កម្មករ​មាន​ជំនាញ​ទាប​រាប់សែន​នាក់​។

សុខភាព ការអប់រំ និង​ការការពារ​កុមារ

សេវា​សុខភាព អប់រំ និង​សង្គម​របស់​កម្ពុជា​នៅ​មិនទាន់​ទៅ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​នៅ​ឡើយ​ទេ​។ ជាមួយ​នឹង​ការគាំទ្រ​របស់​អង្គការ USAID ប្រទេស​កម្ពុជា​កំពុង​កាត់បន្ថយ​បន្ទុក​ជំងឺឆ្លង ខណៈ​ដែល​បង្កើន​លទ្ធភាព​ក្នុង​ការទទួល​បាន​សេវា​សុខភាព​ប្រកប​ដោយ​គុណភាព និង កំពុង​កែលម្អ​របៀប​បង្រៀន​កុមារ​កម្ពុជា​។ ឧទាហរណ៍ ការបង្កើន​ការពឹង​ផ្អែកលើ​ខ្លួនឯង​របស់​កម្ពុជា កាលពី​ឆ្នាំ​ ២០១៨ អង្គការ USAID បាន​ផ្ទេរ​ការគ្រប់គ្រង​មូលនីធិ​សមធម៌ Health Equity Fund ដែល​ផ្ដល់​ការថែរក្សា​សុខភាព​ដល់​ប្រជាជន​កម្ពុជា​ ២,៥ ​លាន​នាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​ផ្ដល់​ឲ្យ​ប្រទេស​កម្ពុជា​នូវ​ការគ្រប់គ្រង​លើ​ការអភិវឌ្ឍ​នៅពេល​អនាគត​របស់​ខ្លួន​។

បរិស្ថាន និង​សន្ដិសុខ​ស្បៀងអាហារ

គ្រួសារ​ និង​សហគមន៍​នៅ​តាម​ជនបទ​ជាច្រើន​នៅ​មិន​ទាន់​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​កំណើនសេដ្ឋកិច្ច​ដ៏រហ័ស​នេះ​នៅ​ឡើយ​ទេ​។ ដើម្បី​បង្កើន​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​អត្ថប្រយោជន៍​កើនឡើង អង្គការ​ USAID រួមបញ្ចូល​កតា្ដ​សំខាន់ៗ​ជាច្រើន​ក្នុង​នោះ​រួមមាន សាកលវិទ្យាល័យ​កសិកម្ម​អាមេរិក​នានា​ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​ប្រជាជន​ក្នុង​ស្រុក ដើម្បី​ផលិត​ស្បៀងអាហារ​ឲ្យ​កាន់តែ​ច្រើន​បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ការទទួល​បាន​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​។ ឧទាហរណ៍​កាលពី​ឆ្នាំ​ ២០១៨ អង្គការ USAID បាន​ជួយ​សម្រួល​ភាព​ជា​ដៃគូ​រវាង​អ្នកទិញ និង​កសិករ ដែល​ធ្វើឲ្យ​ការលក់​បាន​ក្នុង​តម្លៃ​ជាង​ ៦ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ ១៩០ ​កន្លែង​៕