នៅក្នុងយុគព័ត៌មាននេះ ជំនាញទន់គឺមានតម្រូវការចាំបាច់សម្រាប់ការងារជាច្រើននៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ជំនាញទាំងនេះចាំបាច់ត្រូវការហ្វឹកហាត់នៅតាមសាលារៀន និងតាមវិទ្យាស្ថានសិក្សានានា។
សាលាអន្តរជាតិ Kent Ridge ជាសាលាឯកជននៅក្នុងរាជធានីភ្នំពេញមានកម្មវិធីសិក្សាចំនួន ២ ដែលធ្វើការយ៉ាងសកម្មក្នុងការលើកកម្ពស់ជំនាញទន់របស់សិស្សតាមរយៈសកម្មភាពផ្សេងៗដូចជាសិក្ខាសាលា ការចែករំលែកបទពិសោធ កម្មវិធីជួបជុំសិស្ស និងកម្មវិធីសប្បុរសធម៌ជាដើម។
ចំពោះវគ្គចែករំលែកបទពិសោធ សិស្សនិយាយអំពីបទពិសោធផ្សេងៗរបស់ពួកគេម្នាក់ម្តងៗក្នុងពេលដំណាលគ្នានេះ វាក៏បានជួយលើកកម្ពស់ជំនាញទំនាក់ទំនងរបស់ពួកគេដែរ។ មួយក្នុងចំណោមវគ្គចែករំលែកបទពិសោធនេះ សិស្សថ្នាក់ទី ៩ ក៏បានចែករំលែកបទពិសោធរបស់ពួកគេក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡងនាពេលខាងមុខដែរ។
ចំពោះការជួបជុំសិស្សានុសិស្សគឺផ្តល់ឱកាសដល់សិស្សឲ្យរៀបចំ និងចូលរួមសកម្មភាពនានាដូចជា ទិវាវប្បធម៌ឆ្នាំ ២០១៩ ដែលត្រូវបានប្រារព្ធធ្វើនៅបរិវេណសាលារៀនតែម្តង។
ម្យ៉ាងវិញទៀតព្រឹត្តិការណ៍សប្បុរសធម៌នេះត្រូវបានប្រារព្ធធ្វើឡើង ២ ដងក្នុងមួយឆ្នាំដោយមានការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សដើម្បីលើកទឹកចិត្តដល់ស្មារតីនៃការធ្វើការជាក្រុម និងបង្កើនជំនាញទំនាក់ទំនងរវាងពួកគេ។
ព្រឹត្តិការណ៍មួយក្នុងចំណោមកម្មវិធីនេះគឺសិស្សធ្វើគម្រោងសហគមន៍ រៃអង្គាសប្រាក់ដើម្បីកសាងបណ្ណាល័យនៅសាលារៀនមួយក្នុងខេត្តកំពង់ស្ពឺ។
សាលាអន្តរជាតិ Kent Ridge មិនត្រឹមតែបង្រៀនកម្មវិធីសិក្សារបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសាលាក៏ផ្តល់ជូននូវកម្មវិធីសិក្សារបស់សិង្ហបុរីនៅក្នុងពេលតែមួយផងដែរ។ នៅពេលព្រឹក សិស្សត្រូវបានបង្រៀនដោយផ្អែកលើកម្មវិធីសិក្សារបស់កម្ពុជា ហើយនៅពេលរសៀលពួកគេរៀនកម្មវិធីសិក្សារបស់សិង្ហបុរី។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នៅក្នុងដំណើរការសិក្សារបស់សិស្សានុសិស្សនៅសាលាអន្តរជាតិ Kent Ridge គឺការកសាងអត្តចរិតដែលធ្វើឲ្យប្រសើរឡើងនូវអាកប្បកិរិយា និងបុគ្គលិកលក្ខណៈរបស់ពួកគេ។ វាគឺជាជំនឿដ៏មុតមាំរបស់សាលាអន្តរជាតិ Kent Ridge ដែលជឿជាក់ថាការមានអាកប្បកិរិយាត្រឹមត្រូវគឺចាំបាច់ដើម្បីទទួលជោគជ័យនៅក្នុងជីវិត។
ក្រៅពីនេះសាលាអន្តរជាតិ Kent Ridge ចែករំលែកពេលចំនួន ១៥ នាទីជារៀងរាល់ព្រឹក សម្រាប់ការអានដើម្បីបង្កើតទម្លាប់អានពីព្រោះវានឹងជួយពង្រីកចំណេះដឹងទូទៅរបស់សិស្ស។ បច្ចុប្បន្នសាលាអន្តរជាតិ Kent Ridge មិនមានដៃគូជាមួយក្រុមហ៊ុនឯកជនទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសាលាផ្តល់ឱកាសដល់សិស្សានុសិស្សចូលរួមក្នុងកម្មសិក្សានៅតាមសាលាផ្សេងៗ។
ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកវិស្សមកាល សិស្សអាចដាក់ពាក្យសុំ ចុះកម្មសិក្សានៅក្នុងតួនាទីផ្សេងៗ។ គោលបំណងនៃកម្មសិក្សានេះគឺដើម្បីផ្តល់ឱ្យសិស្សនូវបទពិសោធធ្វើការងារជាក់ស្តែងមុនពេលចាប់ផ្តើមដំណើរការកសាងអាជីពរបស់ពួកគេ។
កាលពីពេលថ្មីៗនេះ សិស្សរបស់សាលា Kent Ridge ម្នាក់ទើបតែបានបញ្ចប់កម្មសិក្សារបស់គាត់ក្នុងនាមជាអ្នកឌីហ្សាញនៅសាកលវិទ្យាល័យ Kent Ridge ក្នុងប្រទេសសិង្ហបុរី។
ចំពោះការជ្រើសរើសគ្រូបង្រៀនសាលា Kent Ridge អនុវត្តដំណើរការជ្រើសរើសយ៉ាងហ្មត់ចត់គឺត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរាប់ចាប់តាំងពីការពិនិត្យប្រវត្តិរូបសង្ខេប ការធ្វើតេស្តសរសេរសម្ភាសន៍ ការបង្រៀនសាកល្បង និងការសម្ភាសលើកចុងក្រោយជាដើម។
គោលបំណងនៃដំណើរការជ្រើសរើសបុគ្គលិកច្រើនដំណាក់កាលនេះគឺដើម្បីធានាថា បេក្ខជនដែលត្រូវបានជ្រើសរើសមានសមត្ថភាពខ្ពស់ក្នុងការបង្រៀនសិស្ស។
សាលា Kent Ridge គឺជាសាខារបស់មជ្ឈមណ្ឌលអប់រំ Kent Ridge ដែលមានសាលារៀនជាច្រើននៅក្នុងប្រទេសសិង្ហបុរី និងសាលាអន្តរជាតិមួយនៅក្នុងប្រទេសចិន។
ម្តងម្កាលសិស្សរបស់សាលា Kent Ridge អាចចុះឈ្មោះចូលរៀនថ្នាក់ Admissions Exercise for International Students (AEIS) នៅសាលារដ្ឋរបស់សិង្ហបុរី។
នាពេលកន្លងមកសិស្សរបស់យើងបានចុះឈ្មោះចូលរៀននៅអនុវិទ្យាល័យ Balestier Hill អនុវិទ្យាល័យ Dunearn និងអនុវិទ្យាល័យ Northland និងមួយចំនួនទៀតបានដោយជោគជ័យ៕