ថ្ងៃទី​ ២៤ ខែ​ឧសភា ឆ្នាំ​ ១៩៨៥ លោក Deng Xiaoping បាន​អញ្ជើញ​ចូលរួម​ក្នុងជំនួប​ជាមួយ​លោក António dos Santos Ramalho Eanes អតីត​ប្រធានាធិបតី​ព័រទុយហ្គាល់ ដែល​ត្រូវ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន​។

ថ្ងៃទី​ ២៤ ខែ​ឧសភា ឆ្នាំ​ ១៩៩៩ លោក Jiang Zemin ប្រធានាធិបតី​ចិន អញ្ជើញ​ចូលរួម​ក្នុងជំនួប​ជាមួយ​លោក Edmund Ho Hau Wah និង​បាន​អបអរសាទរ​ដល់​លោក​ដែល​ត្រូវបាន​ជាប់ឆ្នោត និង​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​ដំបូង​គេ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​។


ថ្ងៃទី​ ១២ ខែសីហា ឆ្នាំ​ ២០០៩ លោក Hu Jintao ប្រធានាធិបតី​ចិន អញ្ជើញ​ចូលរួម​ក្នុង​ជំនួប​ជាមួយ​លោក Fernando Chui Sai On នៅ Zhongnanhai ប្រទេស​ចិន​ដែល​លោក​ត្រូវបាន​ជាប់ឆ្នោត និង​ទទួល​តំណែង​ជា​ប្រមុខ​ដឹកនាំ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​អាណត្តិ​ទី​ ៣​។


ថ្ងៃទី​ ១ ខែ​កក្កដា ឆ្នាំ​ ២០១៧ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ក្វាងទុង ហុងកុង ម៉ាកាវ​ស៊ីជម្រៅ ជំរុញ​ការកសាង​គម្រោង​ផែនការ​ក្នុង​តំបន់​ឆកសមុទ្រ ត្រូវបាន​ចុះហត្ថលេខា​នៅ​ទឹកដី​ហុងកុង ហើយ​លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ​។


ថ្ងៃទី​ ១១ ខែ​កញ្ញា ឆ្នាំ​ ២០១៩ លោក​ប្រធានាធិបតី​ចិន Xi Jinping អញ្ជើញ​ចូលរួម​ក្នុងជំនួប​ជាមួយ​លោក Ho Iat Seng ដែល​បាន​ជាប់ឆ្នោត និង​ត្រូវបាន​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​អាណត្តិ​ទី​ ៥ ​ដោយ​រដ្ឋាភិបាល​មជ្ឈិមបក្ស​។


ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០១៨ លោក​ប្រធានាធិបតី​ចិន Xi Jinping អញ្ជើញ​ចូលរួម​ក្នុងជំនួប​នៅ Zhongnanhai ជាមួយ​លោក Fernando Chui Sai On ប្រមុខ ដឹកនាំ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ ។


ជំនួប​រវាង​លោក Fernando Chui Sai On ប្រមុខ​ដឹកនាំ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទិដ្ឋភាព​ម៉ាកាវ​ពីលើ​អាកាស

ការរីក​ស្គុសស្គាយ​នៃ​ផ្កាឈូក​ដែល​មាន​នៅលើ​ទីលាន​នោះ​ជា​អំណោយ​របស់​រដ្ឋាភិបាល​ប្រជាជន​មជ្ឈិមបក្ស​ជូន​ចំពោះ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ក្នុង​ឆ្នាំ​ ១៩៩៩ ។

ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្ដរជាតិ​ម៉ាកាវ​គឺជា​ការប្រកួត​ដែល​ត្រូវ​បានទទួល​ស្គាល់​ដោយ​សមាគម​ម៉ារ៉ាតុង​អន្តរជាតិ និង​ការរត់​លើ​ដងផ្លូវ (AMIS)​។

នៅ​ឆ្នាំ ​២០០៧ ម៉ាកាវ​បាន​ក្លាយជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​មួយចំនួន​នៅក្នុង​ពិភពលោក​ដែល​បានផ្តល់​ការអប់រំ​ជា​កាតព្វកិច្ច​រយៈពេល​ ១៥ ​ឆ្នាំ​។

ចាប់តាំងពី​ការវិលត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​រយៈពេល​ ២០ ​ឆ្នាំ​នេះ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​មាន​សុខដុមរមនា​។ តំបន់​រដ្ឋបាល​ម៉ាកាវ​បាន​ចំណាយ​ទៅលើ​សេវាកម្ម​សង្គមកិច្ច​ជាច្រើន និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​។

ថ្ងៃទី​ ១៥ ខែ​កក្កដា ឆ្នាំ​ ២០០៥ តំបន់​ទីក្រុង​ប្រវត្តិសាស្ត្រ​ម៉ាកាវ​ត្រូវ​បាន​ចាត់ជា​សំណង់​តែ​ ១ ​គត់​នៅក្នុង​ឆ្នាំ​នោះ​ក្នុង​ការស្នើ​ដាក់ចូល​ជា​សម្បត្តិ បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ដោយ​ប្រទេស​ចិន​។ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី ២៩ បាន​សម្រេច​ដាក់បញ្ចូល តំបន់​ទីក្រុង​ប្រវត្តិសាស្ត្រ​ម៉ាកាវ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។