គម្រោងហេដ្ឋារចនសម្ព័ន្ធ
គម្រោងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមជនបទនៃប្រទេសកម្ពុជា ដំណាក់កាលទី ២ សាងសង់ដោយក្រុមហ៊ុន Yunan Construction and Investment Holding Group Co., Ltd (YCIH)។ គោលបំណងនៃគម្រោងដំណាក់កាលទី ២ ដែលសាងសង់ដោយក្រុមហ៊ុន Yunan Construction and Investment Holding Group Co., Ltd (YCIH) គឺដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ជនបទនៃប្រទេសកម្ពុជា ដែលអាចជួយកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យសេដ្ឋកិច្ចជនបទ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជននៅតំបន់ដាច់ស្រយាលកាន់តែប្រសើរឡើង។
ខេត្តមួយចំនួនដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះគឺខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង។ ប្រទេសចិនគ្រោងនឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់គម្រោងផ្លូវនៅតំបន់ជនបទនៃប្រទេសកម្ពុជា ដើម្បីជួសជុល និងធ្វើឱ្យប្រសើរឡើងនូវផ្លូវដែលមានស្រាប់៕
ចិនផ្តល់ជំនួយសម្រាប់គម្រោងទឹកស្អាតនៅតំបន់ជនបទដំណាក់កាលទី ២
ចិនផ្តល់ជំនួយដល់កម្ពុជាក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ ក្នុងដំណាក់កាលទី ២ ដែលមូលនិធិនេះជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បានចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំ ២០១៩ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំ។ គម្រោងសរុបមានចំនួន ៩៦៤ អណ្តូង និងស្រះទឹកសហគមន៍ចំនួន ៥៤ ត្រូវបានសាងសង់ក្នុងខេត្តចំនួន ១០។
ខេត្តទាំងនោះរួមមាន ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពត។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងផ្តល់ទឹកស្អាតមានអនាម័យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ប្រព័ន្ធធារាសាស្ត្រសម្រាប់កសិកម្ម និងសម្រាប់ការចិញ្ចឹមសត្វសម្រាប់ប្រជាជននៅតាមជនបទរាប់ពាន់នាក់៕