នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong (​រូប​ឆ្វេង​) និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៤ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃទី​ ២៣ ខែ​មិថុនា ឆ្នាំ​ ២០១៩ ។ រូបថត​៖ គេហទំព័រ​ផ្លូវការ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី   អបអរសាទរ​ទិវា​បុណ្យជាតិ​សិង្ហបុរី ខួប​លើក​ទី​ ៥៤

យើង​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ដែល​បានទទួល​ស្គាល់​ឯករាជភាព​របស់​ប្រទេស​សិង្ហបុរី​កាលពី​ ៥៤ ​ឆ្នាំ​មុន ហើយ​យើងខ្ញុំ​សូម​ជូនពរ​ឲ្យ​ទំនាក់ទំនង​ពិសេស​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​បន្ត​រីកចម្រើន​ និង​រុងរឿង​ជាមួយ​គ្នា​តទៅ​មុខ​ថែមទៀត​៕   លោក Ong Teong Hoon តំណាង​ភាគទុនិក​របស់​ធនាគារ​ហ្វីលីព

សាលា​អន្តរជាតិ SCIA សូម​ជូនពរ​ដល់​ប្រទេស​សិង្ហបុរី​ក្នុង​ទិវា​បុណ្យជាតិ​ខួប​លើក​ទី​ ៥៤ ដ៏សោមនស្យ​រីករាយ​នេះ​។ ក្នុង​នាម​ជា​សមាជិក​ស្ថាប័ន Institute of Management (SIM) យើងខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​សាលារៀន​ដ៏ពិសេស​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដា​នៃ​ការអប់រំ​ដែល​រួមបញ្ចូល​រវាង​ប្រទេស​សិង្ហបុរី និង​អន្តរជាតិ​៕   លោក Anselm Chu នាយក​គ្រប់គ្រង និង​ជា​នាយក​សាលា SCIA

សូម​ជូនពរ​យ៉ាង​កក់ក្តៅ​ដល់​ប្រជាជន​សិង្ហបុរី​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​ ៥៤ ​នៃ​ទិវា​បុណ្យជាតិ​របស់​ខ្លួន​៕   លោក Manish Jain អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន Fujito Pte Ltd.