ប្រទេស កម្ពុជា នឹងមានលទ្ធភាពច្រើនបំផុត ប្រសិនបើប្រាក់រៀលបានចូលខ្លួនមកជំនួសប្រាក់ដុល្លារអាមេរិក ដែលជាមធ្យោបាយផ្លាស់ប្តូរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។ ភាពពិតប្រាកដនៃសេដ្ឋកិច្ច និងអធិបតេយ្យជាតិត្រូវតែជាអាទិភាព ខណៈនៅក្នុងពិភពលោកដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះតម្រូវឱ្យសេដ្ឋកិច្ចមានភាពរឹងមាំ និងអាចបត់បែនបានដើម្បីរក្សាកំណើនសេដ្ឋកិច្ច។
ប្រាក់រៀល គឺជាកាតាលីករមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចដែលកំពុងមានល្បឿនលឿន នឹងធ្វើឱ្យរូបិយវត្ថុជាតិកាន់តែទទួលបានការទទួលស្គាល់ច្រើនបន្ថែមទៀតនៅក្នុងវិស័យហិរញ្ញវត្ថុ។
ខណៈដែលប្រាក់ដុល្លារអាមេរិកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស កម្ពុជា ការចរាចររួម គ្នារវាងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកពិតជាបានជួយជំរុញដល់កំណើន និងស្ថិរភាពសេដ្ឋកិច្ចហើយបានផ្លាស់ប្តូរកម្ពុជាចូលទៅក្នុងសហគ្រាសទីផ្សារសេរីនៅក្នុងពិភពលោក។
ព្រំដែនសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរ ហើយពិតណាស់វានឹងបន្តផ្លាស់ប្តូរបន្ថែមទៀត។ យោងតាមធនាគារពិភលោកបានឱ្យដឹងថា ដោយមានកំណើនក្នុងរង្វង់ ៧,៧ ភាគរយ ចន្លោះពីឆ្នាំ ១៩៩៥ ដល់២០១៧ ប្រទេស កម្ពុជា បានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់ និងលំដាប់ទី៦ នៅលើពិភពលោក។
ប្រាក់ចំណូលសរុបសម្រាប់មនុស្សម្នាក់បានកើនឡើងដល់ ១ ២៣០ ដុល្លារនៅក្នុងឆ្នាំ ២០១៧ ដោយសារតែកំណើនសេដ្ឋកិច្ចដ៏លឿននេះហើយ វាបានជួយជំរុញប្រទេសនេះឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
គោលនយោបាយជាក់ស្តែងដ៏មានប្រសិទ្ធភាពបានជួយប្រជាពលរដ្ឋរាប់លាននាក់ឲ្យចាកចេញពីភាពក្រីក្រ និងបានកាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹមតែ ១៣ ភាគរយប៉ុណ្ណោះ។ ប៉ុន្តែទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេងបែបនេះក្តីក៏ប្រទេសមួយចំនួនហាក់នៅមិនទាន់ទទួលស្គាល់សមិទ្ធផលទាំងនោះនៅឡើយ។
ពិតណាស់ទាំងអស់នេះ គឺវាបានលុបបំបាត់រាល់ការសង្ស័យ និងការគិតអវិជ្ជមានមកលើប្រទេសជាតិមួយនេះដែលជារឿយៗតែងតែត្រូវបានគេលើកឡើងពីអំពើពុករលួយ និងកំណត់ត្រាមិនល្អនៃការគោរពសិទ្ធិមនុស្ស។
ប្រទេស កម្ពុជា បានងើបខ្លួនចេញពីសេដ្ឋកិច្ចសង្គមកាលពីអតីតកាលដ៏ឈឺចាប់ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសេដ្ឋកិច្ចសតវត្សរ៍ទី២១ នឹងកំពុងត្រៀមខ្លួនសម្រាប់ដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.0 ឲ្យបានកាន់តែល្អបំផុត។
បន្ទាប់ពីបានរងគ្រោះអស់រយៈពេលជាច្រើនឆ្នាំដោយសារបញ្ហាកាលពីអតីតកាល ប្រាក់រៀលត្រូវតែដើរតួនាទីឲ្យបានរឹងមាំដើម្បីជួយដល់ធនាគារជាតិ នៃ កម្ពុជា ដែលបានខិតខំលើកកម្ពស់ប្រាក់រៀលដោយមិនខ្លាចនឿយហត់ ដើម្បីអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ខ្លួនក្នុងការកំណត់ជោគវាសនាសេដ្ឋកិច្ចរបស់ប្រទេសជាតិនាពេលអនាគត។
ប្រាក់រៀលនឹងជួយកាត់បន្ថយការចំណាយលើការផលិត ដែលនឹងជំរុញឲ្យមានការបង្កើតការងារច្រើនសម្រាប់ប្រជាពលរដ្ឋវ័យក្មេងដែលកំពុងកើនឡើង ជួយកាត់បន្ថយតម្លៃនាំចេញ និងជួយបង្កើនប្រាក់ចំណូលបន្ថែមទៀតសម្រាប់រដ្ឋាភិបាល ហើយកម្ពុជាអនុវត្តរបៀបវារៈសេដ្ឋកិច្ចផ្ទាល់ខ្លួនដោយគ្មានការភ័យខ្លាច។
បញ្ហាប្រទាក់ប្រទាញនៃរូបិយវត្ថុគួរតែត្រូវបានបញ្ចប់។ ប្រាក់រៀលខ្មែរមិនអាចនៅបន្តជារូបិយប័ណ្ណលេខ ២ សម្រាប់សេដ្ឋកិច្ចក្នុងស្រុកទៀតបានទេ ហើយចំពោះការពន្យារពេលណាមួយបន្ថែមទៀតវានឹងបង្អាក់ដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុ និងបាត់បង់មោទនភាពជាតិ។
ដូច្នេះ ការប្រើប្រាស់ប្រាក់រៀលខ្មែរ នឹងធ្វើឲ្យមានការផ្លាស់ប្តូរដ៏សំខាន់បំផុតសម្រាប់កម្ពុជា៕