មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ចម្បងៗ​នៅក្នុង​ពិភពលោក​ដែល​កំពុងមាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ការពង្រឹង​សមត្ថភាព​មនុស្ស​ជំនាន់​ក្រោយ​ជាមួយ​នឹង​ចំណេះដឹង និង​ជំនាញ​ចាំបាច់​ដើម្បី​ឱ្យ​ពួកគេ​ក្លាយជា​អ្នកដឹកនាំ​នាពេល​អនាគត​នៅក្នុង​សតវត្សរ៍​ទី​ ២១ ​នេះ​។

ខណៈ​ដែល​ប្រទេស​ចិន​កំពុង​ពង្រឹង​តួនាទី​សំខាន់​របស់​ខ្លួន​នៅក្នុង​សេដ្ឋកិច្ច​អន្តរជាតិ​ជាមួយ​នឹង​គំនិត​ផ្តួចផ្តើម​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ (OBOR) ភាសា​ចិន​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ញឹកញាប់​នៅក្នុង​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​។ នៅ​ក្នុង​ន័យ​នេះ​សាលា​អន្តរជាតិ SCIA ផ្តល់​ការអប់រំ​ចំនួន​ ៣ ​ភាសា​គឺជា​ភាសា​អង់គ្លេស ចិន និង​ភាសា​ខ្មែរ​សម្រាប់​យុវជន​កម្ពុជា​។


ជម្រើស​រៀន​ពហុភាសា​នឹង​ផ្តល់​ឱ្យ​សិស្ស​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ក្នុង​ការទាក់ទង​ពាណិជ្ជកម្ម នៅពេល​ពួកគេ​ចូល​ក្នុង​ទីផ្សារ​ការងារ​នាពេល​អនាគត ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការយកចិត្ត​ទុកដាក់​របស់​សាលា​ផង​ដែរ​ដើម្បី​រក្សា​វប្បធម៌​ខ្មែរ​តាមរយៈ​ការរៀន​ភាសា​ខ្មែរ​។


ក្នុង​នាម​ជា​សមាជិក​នៃ​ក្រុមហ៊ុន SIM Group សាលា​អន្តរជាតិ SCIA បាន​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​តាម​ស្តង់ដា​សិង្ហបុរី និង​ចក្រភព​អង់គ្លេស ដើម្បី​ធានា​ការអប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់​សម្រាប់​សិស្សានុសិស្ស​របស់​ខ្លួន​។


សិស្សានុសិស្ស​ត្រូវ​បាន​ទទួល​ការបណ្ដុះបណ្ដាល​ឲ្យ​មាន​ជំនាញ​ទន់​តាមរយៈ​ការសិក្សា​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)​។ វិធីសាស្ត្រ​ទាក់ទង​គ្នា​របស់ STEM គឺជា​គន្លឹះ​ដ៏សំខាន់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ដែល​ពឹង​ផ្អែកលើ​ការប្រើប្រាស់​ចំណេះដឹង​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។



ដូច្នេះ​កម្មវិធី​សិក្សា​ជំនាញ STEM របស់​សាលា​អន្តរជាតិ SCIA ជួយ​ជំរុញ​ការគិត​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ជួយ​សិស្ស​ឲ្យ​ត្រៀមខ្លួន​បាន​ល្អ​សម្រាប់​បញ្ហា​ប្រឈម​នៅក្នុង​ពិភពលោក​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ​។ សិស្ស​ត្រូវអនុវត្ត​ការសាកល្បង​ដើម្បី​បង្កើត​សម្មតិកម្ម និង​ទទួល​បាន​ចំណេះដឹង​ខ្ពស់​។

វិធីសាស្ត្រ​អភិវឌ្ឍ​សមត្ថភាព​ដូចជា​អត្តចរិត​ភាព​ជា​អ្នកដឹកនាំ ការយល់ដឹង​ការអប់រំ​ជា​សកល (CLGE) សកម្មភាព​សិក្សា​រួមផ្សំ (CCA) ការអភិវឌ្ឍ​សហគ្រិនភាព និង​ទេពកោសល្យ​គឺជា​សមត្ថភាព និង​ជំនាញ​ចម្បង​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​របស់​សាលា SCIA​។ សិស្ស​ក៏​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​សិក្សា​លើ​គម្រោង​មូលដ្ឋាន​ដើម្បី​ជំរុញ​ការគិត និង​ច្នៃប្រឌិត​ផងដែរ​។

វិធីសាស្ត្រ​នៃ​គរុកោសល្យ​បង្រៀន​ដល់​សិស្ស​នៅក្នុង​បរិបទ​ពិភពលោក​ពិត​នេះ គឺ​បង្កើត​ការរៀនសូត្រ​ឲ្យ​មាន​ភាពសកម្ម​តាមរយៈ​ការធ្វើ​ការងារ​ជា​ក្រុម ការធ្វើ​បទបង្ហាញ​នៅក្នុង​ថ្នាក់ និង​ការនិយាយ​ជា​សាធារណៈ​។ ដូច្នេះ​វិធីសាស្ត្រ​នេះ​នឹង​ជួយ​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង និង​ការសហការ​ជា​ក្រុម​របស់​ពួកគេ​។

សាលា SCIA ក៏​បង្កើត​ឱកាស​សម្រាប់​សិស្ស​ក្នុង​ការអនុវត្ដ​ជំនាញ​សិក្សា​ស្រប​តាម​សកម្មភាព​ផ្សេងៗ និង​គំនិត​ផ្តួចផ្តើម​ផ្សព្វផ្សាយ​ដល់​សហគមន៍​ដូចជា​កម្មវិធី Marketplace Fiesta និង​សកម្មភាព​សិក្សា​ក្នុង​ខេត្ត​ព្រៃវែង​។ នៅក្នុង​កម្មវិធី Marketplace Fiesta សិស្ស​បាន​រៀន​អំពី​សហគ្រិនភាព ខណៈ​សកម្មភាព​នៅ​ខេត្ត​ព្រៃវែង​គឺ​មាន​ការសាងសង់​បង្គន់​អនាម័យ​សម្រាប់​អ្នកភូមិ និង​ការរៀនសូត្រ​អំពី​របៀប​ដឹកនាំ និង​ការធ្វើការ​ជា​ក្រុម​។

បរិយាកាស​សិក្សា​នៅ​សាលា (SCIA) ត្រូវ​បាន​បង្កើតឡើង​ប្រកប​ដោយ​ភាពច្បាស់លាស់ គ្រូបង្រៀន​មាន​សមត្ថភាព និង​ជំនាញ​ពិតប្រាកដ​មកពី​ជុំវិញ​ពិភពលោក​រួមទាំង​មកពី​សិង្ហបុរី​ផង​ដែរ ដែល​ប្រើ​វិធីសាស្ត្រ​បង្រៀន​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ទៅ​តាម​ជំនាញ​នៅក្នុង​ថ្នាក់រៀន​នីមួយៗ​។

ជាមួយ​គ្នា​នេះ​ដែរ​យើង​មាន​ក្រុម​ការងារ​ដែល​មាន​ជំនាញ​បង្រៀន​ថ្នាក់​បំប៉ន SCIA Booster & Extension ក៏ដូចជា​កម្មវិធី​អភិវឌ្ឍន៍​ទេពកោសល្យ Talent Development Programmes ។

ក្រៅពី​កម្មវិធី​សិក្សា​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថ្នាក់​ទី​ ១២ (​កម្មវិធី K-12) សាលា SCIA គឺជា​មជ្ឈមណ្ឌល​បង្រៀន​ដំបូង​គេ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សាកលវិទ្យាល័យ University of London (UOL) ដើម្បី​ផ្តល់​ជូន​នូវ​កម្មវិធី​មូលនិធិ​អន្តរជាតិ (IFP) ដែល​ជា​កម្មវិធី​ត្រៀម​និស្សិត​សម្រាប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​នានា​នៅ​ទូទាំង​ពិភពលោក​។

ក្រៅពី​នេះ​សាលា​ក៏​បាន​ណែនាំ​កម្មវិធី​គ្រប់គ្រង​មូលនិធិ (MFP) ជាមួយ​នឹង​ការគ្រោងទុក​នៅ​ខែ​តុលា​នេះ​។ វគ្គ​សិក្សា​រយៈពេល​ ៦ ​ខែ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុមហ៊ុន SIM Group សម្រាប់​ចូល​សិក្សា​ថ្នាក់ឌីប្លូម​របស់ SIM នៅ​ប្រទេស​សិង្ហបុរី និង​សាកលវិទ្យាល័យ​កំពូលៗ​ជា​ដៃគូ​ជាមួយ SIM នៅ​ចក្រភព​អង់គ្លេស អឺរ៉ុប អាមេរិក និង​អូស្ត្រាលី​។

កម្មវិធី​ទាំងនេះ​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​មជ្ឈមណ្ឌល​សិក្សា​មូលដ្ឋានគ្រឹះ​ពី​វិទ្យាស្ថាន FSC ដែល​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ផ្តល់​នូវ​គ្រឹះ​រឹងមាំ​សម្រាប់​សិស្សានុសិស្ស​តាមរយៈ​មុខវិជ្ជា​ផ្សេងៗ​ដែល​ទាក់ទង​ទៅ​នឹង​សេដ្ឋកិច្ច គ្រប់គ្រង អាជីវកម្ម ហិរញ្ញវត្ថុ និង​សង្គម ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ការងារ​។

នៅ​ចំពោះមុខ​នៃ​ពិភពលោក​ដែល​កំពុង​មាន​ការប្រកួត​ប្រជែង​ខ្ពស់ និង​កំណើន​បច្ចេកវិជ្ជា​យ៉ាង​ឆាប់រហ័ស​នេះ​សាលា SCIA ប្តេជ្ញា​ជួយ​យុវជន​ឱ្យ​រៀនសូត្រ​លើ​ការទទួល​ខុសត្រូវ​ចំពោះ​អនាគត​របស់​ពួកគេ​៕