សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាបានរៀបចំកម្មវិធីបុណ្យរដូវក្តៅ អាមេរិក (America’s Summerfest) ប្រចាំឆ្នាំ។ កម្មវិធីនាឆ្នាំនេះត្រូវបានរៀបចំឡើង នៅឯសាលាអន្តរជាតិកាណាដា ភ្នំពេញ ដែលមានភ្ញៀវចូលរួមដ៏ច្រើនចំនួន ៤០៥ នាក់។
ពិធីបុណ្យនេះបានចាប់ផ្តើមឡើងដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោក Michael Newbill ភារធារី ស្ថានទូតអាមេរិក ប្រចាំកម្ពុជា។ កម្មវិធីនេះក៏មានការប្រគំតន្ត្រីដោយក្រុម Band @ Work ការបង្ហាញសមត្ថភាពរាំពីសាលាបង្រៀនរាំ Dance Academy Cambodia និងមានកម្មវិធីសប្បាយៗជាច្រើនទៀត។ ពិធីនេះបាននាំមកនូវអារម្មណ៍សប្បាយចំពោះអ្នកទាំងអស់គ្នានៅប្រទេសកម្ពុជា ដើម្បីចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគេជាមួយក្រុមគ្រួសារ និងមិត្តភក្ត្រក្នុងបរិយាកាសដ៏ល្អមួយដែលរៀបចំឡើងនារដូវក្តៅនេះ។
ជាមួយគ្នានេះដែរ ពិធីនេះក៏មិនអាចប្រារព្ធទៅបាន ដោយគ្មានការចូលរួមពីសំណាក់អ្នកឧបត្ថម្ភកម្មវិធីរបស់យើង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន កូកា កូឡា ដែលរក្សាជាតិទឹកដល់ពួកយើងពេញ ១ ថ្ងៃក្រុមហ៊ុន Indoguna ចំពោះការឧបត្ថម្ភម្ហូប ហាងកាហ្វេ Hard Rock ដែលផ្តល់នូវការកម្សាន្តដល់ពួកយើង សាលាអន្តរជាតិកាណាដាដែលបានឧបត្ថម្ភទីតាំងប្រារព្ធពិធី និងក្រុមហ៊ុន Grab ដែលបានផ្តល់នូវការដឹកជញ្ជូនដល់ពួកយើង។ ក៏សូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភបន្ទាប់មានដូចជា សាលាអន្តរជាតិអូស្ត្រាលី ភ្នំពេញ ទាហានជើងទឹកអាមេរិក Dancing Bull, FiDi Events & Entertainment, RoomChang Dental Clinic and Above&Beyond Events។ អរគុណដល់អ្នកជួយឧបត្ថម្ភធំមួយចំនួនដូចជា Fly Phnom Penh, Courtyard by Marriott, Rosewood Phnom Penh, Raffles Hotel le Royal, WIG, Cub Scouts, Urban Space and Dance Academy Cambodia។ យើងក៏សូមថ្លែងអំណរគុណដល់អ្នកលក់ទាំងអស់ផងដែរមានដូចជាហាងអាហារ និងភេសជ្ជៈនានាមានឈ្មោះ Al’s Tacos, Aqua S, My Burger Lab, Diggity’s Corndogs, D2 Smokehouse, Fatboy Sub and Sandwich, Hawaiian Dining Aloha, Dan Meat, Tim-The Rib Guy, Lonepine, Botanico Beer Garden and Ostra Fine Foods.៕