ការអប់រំ​ពីដំបូង​ដើម្បី​ធ្វើជា​ម្ចាស់ការ​លើ​ការគ្រប់គ្រង​ប្រាក់​គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​បង្កើត​ចំណេះ ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ហើយ​នេះ​ជា​គឺជា​អ្វីដែល​ប្រជាជន​កូរ៉េខាងត្បូង​បានធ្វើ​កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៦០​នៅពេល​ពួកគេ​បាន​ចាប់ផ្ដើម​កសាង​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​ដែល​បែកបាក់​របស់​ពួកគេ។​

​រដ្ឋាភិបាល​ត្រូវបាន​កំណត់​លើ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​និង​ជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ជា​ច្រើន​ដែល​បានចាប់ផ្ដើម​ដើម្បី​បំផុស​ឲ្យ​មាន​ការ​សន្សំ​ប្រាក់​តាម​ធនាគារ​ក្នុងចំណោម​សាធា រណៈជន​ហើយ​គំនិត​នេះ​ត្រូវបាន​ប្រើប្រាស់​តាម​សាលា​នៅ​ទូទាំង​ប្រទេស។​


​យើង​ត្រូវការ​ការផ្លាស់ប្តូរ​ឥរិយាបថ​ហើយ​យើង​ចាំបាច់​ត្រូវ​ចាប់ផ្ដើម​ក្នុង​ដំណាក់កាល​ដំបូង​។​ក្រៅពី​ការ យល់ ដឹង​គឺ​យើង​ត្រូវធ្វើ​វា​។​ការយល់ដឹង​និង​ការធ្វើ​គឺជា​រឿង​ពីរ​ផ្សេងគ្នា​។​នៅពេល​ខ្ញុំ​ចាប់ផ្ដើម​គណនី​សន្សំ​ប្រាក់​ដំបូង​របស់ខ្ញុំ​គឺ​ខ្ញុំ​កំពុង​រៀន​នៅ​ថ្នាក់​ទី​ ៤​ និង​មាន​អាយុ ១០ ឆ្នាំ»។​


​លោក Shin Chang Moo ប្រធាន​ធនាគារ Phnom Penh Commercial Bank (PPCBank) បាន​បន្ថែមថា​៖ «​នៅក្នុង​ប្រទេស​កូរ៉េ (​នៅពេលនោះ​) មាន​យុទ្ធនាការ​សង្គម​ដ៏​រឹងមាំ​មួយ «​សិស្ស​ម្នាក់​សៀវភៅ​ធនាគារ​មួយ​ក្បាល​» ដើម្បី​ជំរុញ​ឲ្យ​មានការ​សន្សំ​ប្រាក់​នៅ​ធនាគារ​ហើយ​នេះ​គឺជា​បទបញ្ជា​។​សាលារៀន​និង​ធនាគារ​ពាណិជ្ជ​បាន​ធ្វើ​ការងារ​ជាមួយ​គ្នា»។​


​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​លោក Shin បាន​រៀបរាប់​យ៉ាង​ច្បាស់​អំពី​ប្រ​វ​ត្ដិ​ជោគជ័យ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​និង​របៀប​ដែល​វា​បាន​ជួយ​ក្នុង​ការបង្កើន​ការ​សន្សំ​ប្រាក់​របស់​ប្រទេស​នេះ​និង​របៀប​ដែល​ទីបំផុត​ប្រទេស​នេះ​បាន​ប្រែក្លាយ​ទៅជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នៅ​អាស៊ី។​


​គោលនយោបាយ​សម​ហេតុផល​មួយ​ដែល​បានផ្​ដល់​ដល់​ប្រទេស​នេះ​គឺ​ការ​ផ្សព្វផ្សាយ «​ធនាគារ​តាម​សាលារៀន​» ដែល​បាន​ជំរុញ​ឲ្យ​មានការ​សន្សំ​ប្រាក់។ «នៅ​ពេល​នោះ​ប្រាក់​ចំណូល​ក្នុង​មនុស្ស​ម្នាក់ៗ​របស់​យើង​មិន​ដល់​ ១០០​ ដុល្លារ​នោះទេ​និង​អនុ​បាត​ប្រាក់​បញ្ញើ​របស់​ប្រទេស​នេះ​មាន​ប្រហែល​ ៦ ​ភាគរយ​ប៉ុណ្ណោះ​កាលពី​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​។​ប៉ុន្តែ​អនុ​បាត​ប្រាក់​បញ្ញើ​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​បាន​កើន​ឡើង​ដល់​ជាង ៣០ ភាគរយ។​


​លោក Shin មាន​មោទនភាព​ក្នុងអំឡុង​កិច្ចសម្ភាសន៍​នៅ​ការិយាល័យ​កណ្ដាល​ដ៏​ទំនើប​របស់លោក​នៅក្នុង​ទីក្រុង​ភ្នំពេញ​ថា​៖ «​វា​គឺជា​គំនិត​ផ្ដួចផ្ដើម​ដ៏​រឹងមាំ​មួយ​ដោយ​ក្រសួង​អប់រំធនាគារកណ្ដាល​របស់​ប្រទេស​កូរ៉េ​ក្រសួង​ហិរញ្ញវត្ថុ​ និង​ការិយាល័យ​ទំនាក់​​ទំនង​សា​ធាណៈ​របស់​ប្រទេស​នេះ​ហើយ​វាទ​ទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង»។​

​ប្រទេស​កម្ពុជា​អាច​មិនមាន​ស្ថានភាព​សង្គម​ឬ​សេដ្ឋកិច្ច​ដូចគ្នា​នឹង​ប្រទេស​កូរ៉េខាង​ត្បូង​ប៉ុន្តែ​ប្រទេស​នេះ​មាន​ភាព​ដូចគ្នា​មួយចំនួន​ការកសាង​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ទា​ប់​ពី​អ​សិ្ថ​រ​ភាព​រយៈពេល​វែង ​ការ​បង្កើត​ការងារ​ ការ កាត់បន្ថយ​ភាពក្រីក្រ​ការ​លើកកម្ពស់​ការអប់រំ​ និង​ការពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជាដើម។​

​ជា​ឧទាហរណ៍​ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​សកម្ម​ក្នុងចំណោម​សាធារណៈជន​ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា​អតិថិជន​មាន​ជំនាញ​​​ត្រឹមត្រូវ​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​នៅពេល​អនាគត​បាន​ច្បាស់​លាស់។​

​វេ​ទិកាស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹងត្រូវ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២​សែន​សុខ​នៅ​ថ្ងៃទី​ ២៣ ​ខែមេសា​នេះ​គឺជា​គំរូ​មួយ​ពី​របៀប​ដែល​ធនាគារកណ្ដាល​កំពុង​ព្យាយាម​ក្នុងការ​អប់រំ​សា​ធា​រៈ​ជន​អំពី​ជំនាញ​​ផ្នែក​ហិរញ្ញវត្ថុ។​

​លោក​ថ្លែងថា​៖ «​យើង​បាន​ពឹង​ផ្អែកលើ​ការ​នាំចេញ​ដូចជា​វាយនភ័ណ្ឌ​មួក​សក់​ក្លែងក្លាយ​ស្បែកជើង​និង​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ជំនួយ​បរទេស»។​

​លោក​បន្តថា​៖ «​ដូច្នេះ​មាន​ស្ថានភាព​ដូចគ្នា​មួយចំនួន​និង​ស្ថានភាព​ខុសគ្នា​មួយ​ចំនួន​។​ខ្ញុំ​មិន​ប្រាកដថា​ករណី​របស់​ប្រទេស​កូរ៉េ​អាចអនុវត្ត​បាន​ចំពោះ​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ដែរឬទេ​ប៉ុន្តែ​យើង​អាច​កែប្រែ​វា​និង​អនុវត្ត​ចំពោះ​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​បាន។​

​នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដូច​កម្ពុជា​ជាពិសេស​ជា​កន្លែង​មាន​ប្រជាជន​វ័យក្មេង​ច្រើន​ដូច្នេះ​ចំណេះដឹង​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​គឺ​វា​មាន​សារៈសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​មានការ​សម្រេច ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ល្អ​ប្រសើរ​ដូចជា​ការវិនិយោគ​ការខ្ចីប្រាក់​ការ​សន្សំ​ប្រាក់​ឬ​ការ​បង្កើត​ទ្រព្យសម្បតិ្ត។

​ជា​សង្ខេប​បុគ្គល​មួយរូប​ត្រូវមាន​លទ្ធភាព​ក្នុងការ​សម្រេចចិត្ត​ដោយ​ប្រុងប្រយ័ត្ន​នៅពេល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រាក់​ដើម្បី​ចៀសវាង​ការធ្លាក់​ចូលទៅក្នុង​អន្ទាក់​បំណុល។​

​ដោយសារតែ​ទីផ្សារ​ហិរញ្ញវត្ថុ​កាន់តែ​ស្មុគស្មាញ​ខ្លាំង​ដោយមាន​ការចូល​មក​នូវ​ផលិតផល​ធនាគារ​ថ្មីៗ (​ដូចជា​ផែនការ​វិនិយោគ ​​កាត​ឥណទាន ​និង​កាត​ឥណ​ពន្ធ​) និង​ការ​ចូលមក​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ​នៅក្នុង​ការអប់រំ​ផ្នែក​ហិរញ្ញ​វត្ថុ​ត្រូវតែ​យកចិត្តទុកដាក់​។​ អវិជ្ជា​ផ្នែក​ហិរញ្ញវត្ថុ​អាចជា​គ្រោះថ្នាក់​មួយ​ជាពិសេស​​សម្រាប់​និស្សិត​ទើប​រៀន​ចប់​សាកល​វិទ្យាល័យ​ថ្មីៗ​ដែល​ចូលក្នុង​កម្លាំង​ពលកម្ម។​

​ក្រៅពីនេះ​កម្រិត​ខ្ពស់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​អាច​ជំរុញ​ឲ្យ​មានលទ្ធភាព​ក្នុងការ​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់គ្នា​ដោយហេតុនេះ​សាធារណៈជន​អាចមាន​លទ្ធភាព​ក្នុងការ​ទទួលបាន​ប្រភព​ហិរញ្ញវត្ថុ​តម្លៃ​ទាប​និង​ធនធាន​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ផ្លែផ្កា។​

​លោក Shin លើកឡើងថា​៖ «​ចំណេះដឹង​ផ្នែក​​ហិរញ្ញវត្ថុ​ជួយ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​ធនាគារ​ពាណិជ្ជ​ត្រូវតែ​សកម្ម​ក្នុងការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​​និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​នៅ​ទីបំផុត​វា​ក៏​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ធនាគារ​ផង​ដែរ​ហើយ​យើង​នឹងមាន​ចំណែក​​ទីផ្សារ​កាន់តែ​ធំ»៕