ពិព័រណ៍រូបភាពអបអរសាទរខួបអនុស្សាវរីយ៍ ២០ ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេស ចិន វិញបានមកបង្ហាញជូនមិត្តភក្តិទាំងអស់ដែលមានវត្តមាននៅទីនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមតំណាងឲ្យស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាថ្លែងអំណរគុណដល់មិត្តកម្ពុជាទាំងឡាយ ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍនៃតំបន់រដ្ឋបាលពិសេសម៉ាកាវប្រទេសចិនក៏សូមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះខួបអនុស្សាវរីយ៍ ២០ ឆ្នាំនៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ។
នាថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៩៩៩ រដ្ឋាភិបាលចិនបានចាប់ផ្តើមអនុវត្តអធិបតេយ្យភាពសាជាថ្មីក្នុងទឹកដីម៉ាកាវតំបន់រដ្ឋបាលពិសេស ម៉ាកាវត្រូវបានបង្កើតឡើងជាស្ថាពរ ហើយក៏បានឈានចូលដល់យុគសម័យថ្មីប្រវត្តិសាស្ត្ររបស់ស្វ័យគ្រប់គ្រងកម្រិតខ្ពស់នៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និងគោលនយោបាយ «ម៉ាកាវគ្រប់គ្រងដោយចិនម៉ាកាវ»។
ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និងច្បាប់មូលដ្ឋានគ្រឹះទទួលបានការអនុវត្តយ៉ាងគ្រប់ជ្រុងជ្រោយ កំណើនសេដ្ឋកិច្ចមានសម្ទុះកើនឡើង សង្គមមានស្ថិរភាព និងវិបុលភាព និងមានភាពរីកចម្រើនខ្លាំងលើគ្រប់វិស័យគួរឲ្យកត់សម្គាល់នេះបានបង្ហាញពីភាពជោគជ័យក្នុងការអនុវត្តគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ»ដែលជាលក្ខណពិសេសនៃម៉ាកាវទៅកាន់ពិភពលោក។
ចក្ខុវិស័យនាថ្ងៃអនាគត តាមរយៈការបញ្ចូលយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិស៊ីជម្រៅ ម៉ាកាវនាថ្ងៃអនាគតនឹងរឹតតែត្រចះត្រចង់ និងលេចធ្លោ ហើយ «ផ្កាឈូកដ៏ស្រស់ផូរផង់» របស់ប្រទេស ចិន នឹងសាយក្លិនពិដោរដ៏ឈ្ងុយឈ្ងប់គ្រប់ទិសទី និងលាស់ស្លឹកខៀវខ្ចីបែកមែកសាខា។
ឆ្លៀតក្នុងឱកាសនៃខួបអនុស្សាវរីយ៍ ២០ ឆ្នាំនៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ ស្ថានទូតចិនប្រចាំកម្ពុជាបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានសំខាន់ៗក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាប្រារព្ធពិព័រណ៍រូបភាពនេះឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលដ៏ច្រើនអនេកដែលទទួលបានក្នុងជីវភាពរស់នៅ សេដ្ឋកិច្ច សង្គម និងកិច្ចទំនាក់ទំនងជាមួយក្រៅតំបន់ជាដើមរបស់តំបន់រដ្ឋបាលពិសេសម៉ាកាវដែលក្រោយពីបានប្រគល់មកប្រទេសចិនវិញ ជូនដល់មិត្តអ្នកអានក្នុងប្រទេសកម្ពុជាឲ្យបានជ្រាប ហើយក៏ជាយានមួយជួយដល់អ្នកទាំងអស់គ្នាក្នុងការស្វែងយល់អំពីម៉ាកាវ និងប្រទេសចិនថែមមួយកម្រិតទៀតក៏សូមស្វាគមន៍ដល់អ្នកទាំងអស់គ្នាអញ្ជើញមកកម្សាន្តទេសចរណ៍ក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវ ដើម្បីយល់ដឹងអំពីការអនុវត្តប្រកបដោយភាពជោគជ័យនៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ក្នុងម៉ាកាវ ស្វែងយល់កាន់តែច្បាស់អំពីភាពទាក់ទាញនៃ «ដែនដីផ្កាឈូកដ៏អស្ចារ្យ» មួយនេះ។
សូមជូនពរតំបន់រដ្ឋបាលពិសេសម៉ាកាវរឹតតែត្រចះត្រចង់នាថ្ងៃអនាគត!
សូមជូនពរមិត្តភាពរវាងចិន និងកម្ពុជាដែលប្រៀបដូចបងប្អូន ស្ថិតស្ថេរអមតៈយូរអង្វែង!