ក្រលៀនដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុខភាពប្រចាំថ្ងៃហើយក្រលៀនក៏បានបំពេញមុខងារសំខាន់ៗជាច្រើនទៀត។ លោកវេជ្ជបណ្ឌិត ព្រាប ឡី ប្រធានផ្នែកវះកាត់នៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹមបានពន្យល់ថា៖ «ក្រលៀនគឺជា សិរីរាង្គមួយក្នុងចំណោមសិរីរាង្គច្រើនផ្សេងទៀតនៃប្រព័ន្ធតម្រងនោម...តួនាទីធំរបស់ក្រលៀនគឺជាដំណើរការច្រោះ និងបញ្ចេញចោលនៃកាកសំណល់។
ក្រលៀនជួយផងដែរដើម្បីរក្សាលំនឹងតុល្យភាពនៃសិរីរាង្គខាងក្នុងសម្រាប់ការធ្វើមេតាបូលីសដ៏ល្អបំផុតរបស់កោសិកា និងជាលិកា»។
ក្រលៀនគឺពិតជាសំខាន់ ហើយក្រលៀនក៏ជះឥទ្ធិពលដល់សម្ពាធឈាមរបស់អ្នកដែរ។
ដូច្នោះហេតុអ្វីបានជាក្រលៀនមានសារៈសំខាន់ចំពោះសុខភាពម្ល៉េះ? ទន្ទឹមនិងមានតួនាទីសំខាន់ក្នុងការបញ្ចេញចោលនូវកាកសំណល់ដែលបានមកពីការធ្វើមេតាបូលីស ក្រលៀនក៏ជួយច្រោះសម្អាតឈាមមុនពេលបញ្ជូនវាត្រឡប់ទៅបេះដូងផងដែរ។
ក្រលៀនពិតជាទទួលបន្ទុកនូវភារកិច្ច និងមុខងារធំ និងសំខាន់ជាច្រើននៅក្នុងសារពាង្គកាយ ហើយបើគ្មានក្រលៀនទេ យើងពិតជាមិនអាចរស់រានមានជីវិតនោះទេ។
លោកវេជ្ជបណ្ឌិត ឡី បញ្ជាក់ថាជាព័ត៌មានមិនផ្លូវការអំពីការកើនឡើងនៃជំងឺក្រលៀននៅកម្ពុជានេះដែរ គឺ «យើងមិនទាន់មានទិន្នន័យទូទាំងប្រទេសនៅឡើយអំពីជំងឺក្រលៀននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែជំងឺក្រលៀនគឺកំពុងតែកើនឡើងខ្លាំងដោយសារតែកត្តាមួយចំនួន»។
កត្តាទាំងនោះរួមមានការព្យាបាល សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម កត្តាតំណពូជ ការសេពគ្រឿងស្រវឹង ការផ្លាស់ប្ដូរនៃការរស់នៅ និងកត្តាអាយុនឹងបណ្ដាលឲ្យមនុស្សមួយចំនួនជួបបញ្ហានេះមនុស្សដែលមានវ័យចំណាស់អាចនឹងជួបប្រទះ និងការថយចុះនៃមុខងាររបស់ក្រលៀនទៅតាមវ័យរបស់ពួកគេ។ «ប្រសិនបើយើងក្រឡេកមើលទៅក្នុងសហគមន៍បច្ចុប្បន្នរបស់យើង កត្តាទាំងអស់នោះកំពុងតែរីករាលដាលយ៉ាងខ្លាំង»។
តើយើងត្រូវធ្វើដូចម្ដេចល្អបំផុតសម្រាប់ការពារសិរីរាង្គក្រលៀនដ៏មានតម្លៃ និងសំខាន់របស់យើង?
លោកវេជ្ជបណ្ឌិត ឡី បានឲ្យជាដំបូន្មានថា យើងត្រូវតែផ្ដោតការចាប់អារម្មណ៍ពិសេសទៅលើកត្តាទាំងអស់ដែលត្រូវបានលើកឡើងពីខាងដើមពីព្រោះថា កត្តាទាំងនោះអាចជះឥទ្ធិពលអវិជ្ជមានទៅលើក្រលៀនរបស់យើង។ «មនុស្សដែលមានជំងឺទឹកនោមផ្អែម ឬក៏អ្នកដែលមានជំងឺបេះដូង អ្នកមានប្រវត្តិបញ្ហាក្រលៀន ឬគ្រួសារដែលមានប្រវត្តិជំងឺក្រលៀនធ្ងន់ធ្ងរ គួរតែធ្វើតេស្តពីមុខងារក្រលៀនឲ្យបានជាប្រចាំ»។
បើតាមលោកវេជ្ជបណ្ឌិត ឡី នៅក្នុងបណ្ដាប្រទេសលោកខាងលិច...មនុស្សពេញវ័យដែលមានអាយុលើសពី ៤០ ឆ្នាំត្រូវបានអញ្ជើញឲ្យធ្វើតេស្តពិនិត្យសុខភាព (នៅរៀងរាល់ក្នុងអំឡុងពេល ៥ ឆ្នាំម្ដង) ហើយប្រហែលជាពិចារណាទៅលើការធ្វើតេស្តពីមុខងាររបស់ក្រលៀន។
ដើម្បីធ្វើការទប់ស្កាត់ជំងឺក្រលៀន លោកវេជ្ជបណ្ឌិត ឡី បានផ្ដល់ជាយោបល់ថា អ្នកគួរតែត្រួតពិនិត្យសម្ពាធឈាមជាប្រចាំ ខណៈដែលសម្ពាធឈាមខ្ពស់អាចពន្លឿនល្បឿននៃ «កត្តាធម្មជាតិនៃជំងឺក្រលៀនដែលយើងមិនដឹង»។
ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម វាពិតជាសំខាន់ជាងគេបង្អស់នៅក្នុងការព្យាបាលរបស់អ្នក ហើយត្រូវធ្វើឲ្យប្រាកដថា វាពិតជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក។ បន្ទាប់មកគឺឱសថ «ត្រូវតែប្រុងប្រយ័ត្នពីការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ជាពិសេសពពួកឱសថបំបាត់ការឈឺចាប់។ ការហាត់ប្រាណ និងការរក្សាឲ្យបាននូវទម្ងន់សមស្របមួយក៏ជាគន្លឹះក្នុងការថែរក្សាសុខភាពរបស់ក្រលៀននោះដែរ។
ដំបូន្មានផ្សេងទៀតគឺការចៀសវាងការជក់បារី និងទទួលទានគ្រឿងស្រវឹងនៅក្នុងកម្រិតមធ្យម។
របបអាហារក៏មាននាទីសំខាន់ដែរនៅក្នុងសុខភាពរបស់ក្រលៀន ដើម្បីធ្វើឲ្យប្រាកដថា ក្រលៀនរបស់អ្នកកំពុងតែបំពេញតួនាទីរបស់ខ្លួនបានល្អបំផុតនោះគឺ ព្យាយាមទទួលទានទឹកឲ្យបានច្រើន បរិភោគបន្លែ និងផ្លែឈើ និងចៀសវាងការទទួលទានម្ហូបកែច្នៃ និងម្ហូបអាហារណាដែលផ្ទុកទៅដោយសារជាតិកូលេស្តេរ៉ូលខ្ពស់។ គួបផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណទៀងទាត់ អ្នកគួរតែអាចថែរក្សាក្រលៀនរបស់អ្នកឲ្យមានសុខភាពល្អ។
ប្រសិនបើយើងសង្ស័យថា មុខងារក្រលៀនរបស់យើងមានការថយចុះ ដំបូន្មានរបស់លោក វេជ្ជបណ្ឌិត ឡី គឺធ្វើយ៉ាងណាប្រញាប់ប្រញាល់រួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
«យើងគួរតែដឹងថា ជំងឺក្រលៀនជាធម្មតាតែងតែវិវត្តទៅមុខដោយស្ងាត់ៗ ហើយជារឿយៗវាចាប់ផ្ដើមបំផ្លាញមុខងារស្ទើរតែទាំងអស់របស់ក្រលៀនមិនបញ្ចេញឲ្យឃើញពីរោគសញ្ញាផ្សេង»។
តាមរយៈការទៅពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតបានឆាប់ អ្នកនឹងមានឱកាសល្អបំផុតក្នុងការរក្សានូវជីវិតធម្មតាមួយទៅតាមនោះដែរ។
មានមធ្យោបាយ ២ ដែលវេជ្ជបណ្ឌិតនឹងធ្វើតេស្តក្រលៀនរបស់អ្នកដែលទី ១ គឺការធ្វើតេស្តឈាម និងទី ២ គឺការធ្វើតេស្តទឹកនោមដែលវិធីទី ២ នេះពិតជាមានប្រសិទ្ធភាពល្អក្នុង «ការតាមដានពីដំណាក់ដំបូងនៃការខូចក្រលៀន និងអាចបញ្ជាក់ពីហានិភ័យនៃការថយចុះនៃមុខងាររបស់ក្រលៀនច្រើនផ្សេងទៀត» ហើយវិធីផ្សេងទៀតមានដូចជា ការប្រើប្រាស់ម៉ាស៊ីនអេកូ ម៉ាស៊ីនកាំរស្មីអ៊ិច និង ការច្រឹបយកកោសិកាក្រលៀនមកពិសោធតែម្ដង។
ជំងឺក្រលៀនអាចបង្កគ្រោះថ្នាក់ដល់ជីវិតហើយ «វាជាធម្មតាមិនត្រូវអាចព្យាបាលឲ្យបានជាសះស្បើយទេនៅពេលដែលវាត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញនោះ។ វិធីល្អជាងគេក្នុងការចៀសឲ្យផុតពីជំងឺក្រលៀន និងការថែរក្សាក្រលៀនឲ្យមានសុខភាពល្អគឺសម្របខ្លួនជាមួយនឹងរបៀបរស់នៅប្រកបដោយសុខភាពមួយ និងធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិតរបស់អ្នក»។
ប្រសិនបើមិនទទួលបានការព្យាបាលនោះទេជំងឺក្រលៀននឹងវិវត្តកាន់តែអាក្រក់ទៅៗតាមពេលវេលា។
«វាក៏អាចនឹងបណ្ដាលទៅជាការបាត់បង់សមត្ថភាព និងការថយចុះមុខងាររបស់ក្រលៀនដែលនេះវាពិតជាមានគ្រោះថា្នក់យ៉ាងខ្លាំងចំពោះអាយុជីវិត...ការថយចុះមុខងាររបស់ក្រលៀនកើតឡើងនៅពេលដែលក្រលៀនរបស់អ្នកអាចដំណើរការបានតិចតួច ឬ ក៏គ្មានដំណើរទាំងស្រុងតែម្ដង។ បញ្ហានេះអាចនឹងត្រូវបានដោះស្រាយដោយការលាងសំអាតឈាម ឬ ក៏នៅក្នុងករណីខ្លះ អ្នកពិតជាត្រូវការការវះកាត់ដូរក្រលៀនជាចាំបាច់ »។
គុណវិបត្តិនៃជំងឺក្រលៀនពិតជាមានសភាពធ្ងន់ធ្ងរមែន ប៉ុន្តែវាសំណាងដែរព្រោះថាអ្នកក៏អាចមានវិធីច្រើនក្នុងការថែរក្សាសុខភាពក្រលៀនរបស់អ្នក និង ការទប់ស្កាត់នៃការថយចុះនៃមុខងាររបស់ក្រលៀន។ របៀបរស់នៅប្រកបដោយសុខភាព បង្កើនការធ្វើលំហាត់ប្រាណ និងការបរិភាគស្អាត គឺជាមធ្យោបាយដើម្បីជួយឲ្យក្រលៀនបំពេញមុខងារបានល្អសម្រាប់ពេលអនាគតដ៏វែងឆ្ងាយរបស់អ្នក៕