នៅខែក្រោយនេះ Courtyard by Marriott នៅក្នុងខេត្តសៀមរាប នឹងប្រារព្ធពិធីខួបអនុស្សាវរីយ៍គម្រប់ ១ ឆ្នាំរបស់ខ្លួន។ សណ្ឋាគារដែលបានឈ្នះពានរង្វាន់ ត្រូវបានសាងសង់ឡើងនៅលើទីតាំងយ៉ាងល្អ ដែលស្ថិតនៅក្បែរនឹងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលអតីតទីក្រុងបុរាណរបស់អង្គរ និង ដែលជាឧទ្យានបុរាណវិទ្យាផងនោះ។ ទោះបីជាមានឧបសគ្គប្រឈមនៅឆ្នាំទី ១ យ៉ាងណាក្ដី ប៉ុន្តែសណ្ឋាគារមួយនេះនៅតែទទួលបានពានរង្វាន់។
«ទោះបីជាវាមានការប្រកួតប្រជែងខ្លាំងជាមួយនឹងបណ្ដាសណ្ឋាគារផ្សេងៗនៅក្នុងតំបន់នោះទៀតក៏ដោយ...យើងក៏នៅតែអាចមានលទ្ធភាពធ្វើឲ្យរីសត របស់យើងលេចធ្លោឡើងក្នុងចំណោមកន្លែងដទៃផ្សេងទៀត»។
ក្នុងនាមជា Courtyard រីសតទី ១ របស់កម្ពុជា Courtyard by Marriott Siem Reap បានអួតសរសើរពីគ្រោងច្រកចូលដែលស្រស់ស្អាត និងមានទំហំធំ ដែលលាតសន្ធឹងកាត់រីសតតែម្ដង ហើយក៏ទទួលស្វាគមន៍ភ្ញៀវឲ្យចូលទៅកាន់ផ្នែកខាងក្នុងដែលត្រូវបានរចនាយ៉ាងល្អប្រណីតប្រកបដោយខ្យល់អាកាសល្អ។
«បន្ថែមទៅលើវប្បធម៌និងការបម្រើម្ហូបអាហាររបស់យើង ចំណុចសំខាន់សម្រាប់រាល់បទពិសោធនៅក្នុងរីសតរបស់យើងគឺយើងផ្ដល់ជូនអតិថិជននូវទីធ្លាដ៏ធំទូលាយ និងស្រស់ស្អាត។ Courtyard by Marriott Siem Reap ត្រូវបានរចនាឡើងក្នុងគោលបំណងដើម្បីជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ និងស្មារតីស្វាគមន៍ដ៏កក់ក្ដៅដែលបំផុស និងលើកទឹកចិត្តភ្ញៀវរបស់យើង»។
ជាមួយនឹងកន្លែងទទួលភ្ញៀវរបស់គេ និង មុខម្ហូបខ្មែរ នៅឯភោជនីយដ្ឋាន Lok Lak រីសត Courtyard ក៏មានដែរ បានីយដ្ឋានដែលស្ថិតនៅលើដំបូលអគារ ឈ្មោះថា Upper Deck ។ វាគឺជាកន្លែងដ៏ល្អមួយសម្រាប់អង្គុយមើលថ្ងៃលិច ខណៈភ្ញៀវក៏អាចមើលកម្សាន្តទស្សនីយភាពដ៏អស្ចារ្យ និងទិដ្ឋភាពថ្ងៃរៀបលិចនៅទិសខាងលិចផងដែរ។
«បានីយដ្ឋាន Upper Deck មានភាពពេញនិយមមែនទែនសម្រាប់ភ្ញៀវក្នុងស្រុកនិងបរទេសផងដែរ ដោយសារតែទេសភាពជុំវិញដ៏ស្រស់ឆើតឆាយ និងគួរជាទីទាក់ទាញ ជាមួយនឹងការប្រគំតន្ត្រីជារៀងរាល់ថ្ងៃ ដែលនេះជាកន្លែងតែ ១ គត់នៅក្នុងខេត្ត សៀមរាប»។
ភ្ញៀវដែលទៅកម្សាន្តនៅ Upperdeck អាចប្រើប្រាស់កែវយឹតដើម្បីទស្សនាទីក្រុងអង្គរ ដែលមានប្រាសាទជាច្រើន និងទេសភាពនៃខេត្តសៀមរាប យ៉ាងស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្ទាល់ឬក៏ត្រូវទុកភេសជ្ជៈអ្នកចោលនោះទេ។
រីសត ក៏បានអភិវឌ្ឍខ្លួនឯងលើសពីសណ្ឋាគារដែលផ្ដល់ជូននូវចំណុចខុសគ្នាជាច្រើននៅពេលដែរយើងប្រៀបធៀបជាមួយនឹងដៃគូប្រកួតប្រជែងរបស់ខ្លួន។ «ភ្ញៀវទេសចរមិនមានហេតុផលទៅដើរកម្សាន្តនៅតាមផ្លូវជាតិលេខ ៦០ នោះទេ រហូតដល់ពេលដែល រីសត Courtyard by Marriott Siem Reap ត្រូវបានបើកសម្ពោធឡើង។ យើងមិនគ្រាន់តែជាសណ្ឋាគារដែលបានបើកទ្វារមួយផ្សេងទៀតនៅក្នុងខេត្តនេះទេ ប៉ុន្តែយើងបានក្លាយជាទិសដៅមួយទៀតសម្រាប់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តបាន»។
នៅក្នុងឆ្នាំដំបូងភ្ញៀវទេសចររបស់ Courtyard by Siem Reap បានប្រាប់ឲ្យដឹងថា បទពិសោធរបស់ពួកគេនៅក្នុងខេត្តសៀមរាបត្រូវបានកើនឡើងប្រសើរជាងមុនតាមរយៈការស្នាក់នៅ Courtyard ដោយសារតែ «បទពិសោធសេវាកម្ម អតិថិជននិង យុទ្ធសាស្ត្រដែលសណ្ឋាគារបានបង្កើតឲ្យមានភាពងាយស្រួលដល់ម៉ាក អន្តរជាតិ និង សេវាកម្មដែលពួកគេអាចជឿទុកចិត្តបាន»។
ដើម្បីអបអរខួបអនុស្សាវរីយ៍គម្រប់ ១ ឆ្នាំរបស់ខ្លួន Courtyard by Marriott in Siem Reap បានដាក់ចេញនូវកញ្ចប់ពិសេស សម្រាប់ថ្ងៃចុងសប្ដាហ៍ដែលមានតម្លៃត្រឹមតែ ១០៥ ដុល្លារ។ វាគឺជាពេលវាលាដ៏ល្អឥតខ្ចោះក្នុងការទៅដើរកម្សាន្តនៅខេត្តសៀមរាបព្រោះ Courtyard by Marriott កំពុងតែផ្ដល់ជូននូវកញ្ចប់ពិសេស អមជាមួយនឹងខួបអនុស្សាវរីយ៍គម្រប់ ១ ឆ្នាំរបស់យើង ហើយជាងនេះទៅទៀត អាកាសធាតុនាពេលបច្ចុប្បន្នក៏អំណោយផលដល់ដំណើរ កម្សាន្តនៅខេត្តសៀមរាបផងដែរ។
ការផ្ដល់ជូនជាពិសេសនេះ រួមមានអាហារប៊ូហ្វេពេលព្រឹកជារៀងរាល់ថ្ងៃសម្រាប់មនុស្ស ២ នាក់ និង ការបញ្ចុះតម្លៃលើ ម្ហូបអាហារ និងភេសជ្ជៈ តែមិនរាប់បញ្ចូល គ្រឿងស្រវឹងនោះទេ។ ជាងនេះទៅទៀតក៏មានជាការផ្ដល់ជូននូវសេវាម៉ាស្សាក្បាល និងស្មា រយៈពេល ១៥ នាទីសម្រាប់មនុស្ស ២ នាក់ផងដែរនៅ Quan spa។
សម្រាប់ភ្ញៀវដែលមកដើរកម្សាន្តជាមួយនឹងក្មេងៗ (ដែលមានអាយុពី ៥ ដល់ ១២ ឆ្នាំ) នឹងទទួលបានការផ្ដល់ជូនកាន់តែពិសេស ជាមួយនឹងការញ៉ាំការ៉េមដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃរហូតដល់ ៥០ ភាគរយសម្រាប់ម្ហូបអាហារនិងភេសជ្ជៈ ព្រមជាមួយនឹងការចូលទៅក្នុងក្លិប និងអាងហែលទឹកកុមារដោយឥតគិតថ្លៃ។ ក្លិបកុមារ «មានសម្ភារបរិក្ខារល្អៗដែលរួមមានបន្ទប់លេងហ្គេម និងកន្លែងលេង ហើយក៏មានចង្អូររអិលសម្រាប់កុមារដែលស្ថិតនៅក្បែរអាងហែលទឹកកុមារតែម្ដង»។ លើសពីនេះទៅទៀត ក៏មានការត្រួតពិនិត្យសុវត្ថិភាពជាប់ជានិច្ច ដើម្បីឲ្យភ្ញៀវទាំងអស់មានចិត្តស្ងប់ និងមិនភ័យព្រួយពីសុវត្ថិភាព។ សេវាអ៊ីនធឺណិត Wi-fi ក៏ត្រូវបានផ្ដល់ជូនផងដែរ។
ការផ្ដល់ជូននេះមានកំណត់ហើយការផ្ដល់ជូននេះនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ ដូច្នេះដើម្បីកុំឲ្យខកខាន សូមអញ្ជើញធ្វើការកក់កន្លែងលោកអ្នកទុកជាមុន៕