មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (SGMC) នៅកម្ពុជាបំពាក់ដោយសម្ភារ និងបរិក្ខារទំនើបៗ និងវេជ្ជបណ្ឌិតពោរពេញដោយជំនាញវិជ្ជាជីវៈដើម្បីផ្តល់សេវាការព្យាបាលស្តង់ដាសិង្ហបុរីសម្រាប់អ្នកជំងឺនៅកម្ពុជា។
មជ្ឈមណ្ឌល SGMC បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ ២០១៩ មានផ្តល់សេវាកម្មថែទាំបឋម និងមធ្យមផ្តោតលើការព្យាបាលគ្រប់ជ្រុងជ្រោយដែលជាផ្នែកមួយនៃមណ្ឌលថែទាំសុខភាពឯកជនដំបូងគេរបស់កម្ពុជា ដែលបានសហការជាមួយមន្ទីរពេទ្យវះកាត់ FeM Surgery- Mount Elizabeth Hospital ជាក្រុមវះកាត់ដែលឈានមុខគេមួយនៅក្នុងប្រទេសសិង្ហបុរី។
SGMC ផ្តល់នូវសេវាកម្មថែទាំវេជ្ជសាស្ត្រ និងសុខភាពទូលំទូលាយរួមមានផ្នែកថែទាំគ្រួសារ និងការពិនិត្យជំងឺទូទៅ ការថតឆ្លុះធ្វើរោគវិនិច្ឆ័យសុខភាពស្ត្រី ជំងឺទូទៅ និងការព្យាបាលដោយប្រើជាតិទឹក IV ។
អ្នកគ្រប់គ្រងទូទៅនៃមជ្ឍមណ្ឌល SGMC លោកស្រី Pae Yi Lin មានប្រសាសន៍ថា៖ «គោលបំណងរបស់យើងធំបំផុត គឺផ្តល់ការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រឱ្យល្អបំផុតស្របតាមជំនាញ និងការចង់បានរបស់អ្នកឯកទេសសិង្ហបុរី និងកម្ពុជា និងនាំយកដំណើរវេជ្ជសាស្ត្រសិង្ហបុរីពេញលេញមកដល់ប្រជាជនកម្ពុជា»។
ដោយមានការគាំទ្រពីឧបករណ៍លំដាប់ពិភពលោកជាមួយការណែនាំពីអ្នកឯកទេសខាងវេជ្ជសាស្ត្រទាំងផ្នែកវិទ្យុសកម្ម និងផ្នែកវះកាត់ SGMC ធានានូវស្តង់ដាវេជ្ជសាស្ត្រសិង្ហបុរីយ៉ាងមានប្រសិទ្ធភាពគ្រប់ពេលវេលា។
នាយកដ្ឋានផ្នែកវិទ្យុសកម្មមាន ៥ ផ្នែក (ផ្នែកស្កេន CT ផ្នែកថត X-ray ផ្នែកធ្វើរោគវិនិច្ឆ័យឆ្អឹង ផ្នែកត្រចៀក និងសុដន់ដែលជួយទ្រទ្រង់ដល់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យសម្រាប់គ្រប់ស្ថានភាពជំងឺ។
លោកស្រី Yi Lin ថ្លែងថា៖ «រូបភាពទាំងអស់ត្រូវបានបកស្រាយដោយអ្នកវិទ្យាសាស្ត្រវិទ្យុសកម្មសិង្ហបុរីដើម្បីធានានូវភាពត្រឹមត្រូវបានផ្តល់ទៅឱ្យគ្រូពេទ្យដែលជួយព្យាបាលអ្នកជំងឺ។ មជ្ឈមណ្ឌលនេះបានកំណត់ទិសដៅសម្រាប់អតិថិជនដែលធ្វើដំណើរទៅប្រទេសសិង្ហបុរី និងប្រទេសថៃ ដើម្បីទទួលការព្យាបាល និងប្រជាជនកម្ពុជាដែលស្វែងរកការពិនិត្យសុខភាព។
លោកស្រីបន្តថា៖ «ប្រជាជនដែលធ្វើដំណើរទៅប្រទេសសិង្ហបុរី ឬថៃសម្រាប់សេវាវេជ្ជសាស្ត្រគឺជាគោលដៅរបស់យើង។ ការទទួលបានស្តង់ដារវេជ្ជសាស្ត្រនៅក្នុងប្រទេសកំណើតរបស់ខ្លួននឹងផ្តល់នូវភាពងាយស្រួលជាច្រើនទាក់ទងនឹងពេលវេលា និងការចំណាយ ជាពិសេសសម្រាប់ប្រជាជនដែលចង់សន្សំពេលវេលា។ មជ្ឍមណ្ឌល SGMC បាននាំយកស្តង់ដាវេជ្ជសាស្ត្រសិង្ហបុរីមកដល់ជិតផ្ទះពួកគេ»។
លោកស្រី Yi Lin បានបញ្ជាក់ថា៖ «ការពិនិត្យសុខភាពបានក្លាយជា ការយកចិត្តទុកដាក់ដ៏ល្អក្នុងចំណោមប្រជាជនកម្ពុជា នៅពេលពួកគេមើលឃើញពីសារៈសំខាន់នៃការបង្ការជំងឺ។ ដោយសារតែមានការរឹតត្បិតចំពោះការធ្វើដំណើរ ដោយសារជំងឺកូវីដ១៩ ប្រជាជនកម្ពុជាជាច្រើនដែលធ្លាប់ធ្វើដំណើរទៅប្រទេសសិង្ហបុរី ឬថៃដើម្បីពិនិត្យសុខភាព និងព្យាបាលកំពុងសម្លឹងមើលអ្នកផ្តល់សេវាវេជ្ជាសាស្ត្រដែលអាចជឿទុកចិត្តបាននៅក្នុងប្រទេសកម្ពុជាដើម្បីជួយពួកគេក្នុងការផ្តល់សេវាសុខភាព»។
ក្រៅពីផ្តល់សេវាវេជ្ជសាស្ត្រដែលអាចជឿទុកចិត្តបាន SGMC ក៏ខិតខំប្រឹងប្រែងដើម្បីធានាថា បុគ្គលិកទាំងអស់ត្រូវបានទទួលនូវការបណ្តុះបណ្តាលយ៉ាងល្អ ដោយអ្នកឯកទេស និងអ្នកគ្រប់គ្រងផ្នែកវេជ្ជសាស្ត្ររបស់ខ្លួន ជាពិសេសគឺដើម្បីពង្រឹងជំនាញ និងចំណេះដឹង។
លោកស្រី Yi Lin បានមានប្រសាសន៍ថា៖ «ការជួលបុគ្គលិកគឺជាដំណើរការដ៏វែងឆ្ងាយ និងចំណាយច្រើនដូច្នេះការជួលបុគ្គលិកដែលត្រូវនឹងជំនាញគឺសំខាន់ណាស់។ បុគ្គលិកដែលមានទេពកោសល្យហើយសំខាន់បំផុត និងមានសុខភាពល្អគឺជាអ្នកដែលមានផលិតភាពខ្ពស់»។
លោកស្រី Yi Lin បានថ្លែងបន្តទៀតថា៖ «ជាពិសេសនៅក្នុងប្រទេសកម្ពុជាជាប្រទេសដែលសេដ្ឋកិច្ចកំពុងតែរីកចម្រើន ហើយបាននិងកំពុងទាក់ទាញអ្នកដែលមានទេពកោសល្យខ្ពស់ ដូច្នេះប្រទេសកម្ពុជានឹងកាន់តែរីកចម្រើន ខណៈប្រជាជនគឺជាធនធានដ៏សំខាន់បំផុតនៅក្នុងប្រទេសនីមួយៗ៕